តើអ្នកធ្លាប់មានអារម្មណ៍ថាសុខៗស្រាប់តែអស់កម្លាំង ហេវហត់ ធុញថប់ ស្រ្តេស មួរម៉ៅ ដៃជើងកម្រើកមិនចង់រួច ដែលជាហេតុធ្វើឱ្យអ្នកខ្ជិលច្រអូសដែរឬទេ? ភាពខ្ជិលច្រអូសទាំងនេះពេលខ្លះវាមិនមែនបណ្តាលមកពីចរិតលក្ខណៈរបស់មនុស្សទាំងស្រុងនោះឡើយ វាអាចបណ្តាលមកពីអ្នកមានបញ្ហាសុខភាពរាងកាយ និងផ្លូវអារម្មណ៍ដែលជាហេតុធ្វើឱ្យអ្នកជួបបព្ហាអស់ទាំងនេះ។

ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួន ដែលអាចជួយឱ្យអ្នកបំបាត់រាល់បញ្ហាខ្ជិលច្រអូស អស់កម្លាំង និងនឿយហត់បានយ៉ាងមានប្រសិទ្ធភាព៖  

តើអ្នកធ្លាប់មានអារម្មណ៍ថាសុខៗស្រាប់តែអស់កម្លាំង ហេវហត់ ធុញថប់ ស្រ្តេស មួរម៉ៅ ដៃជើងកម្រើកមិនចង់រួចដែលជាហេតុធ្វើឱ្យអ្នកខ្ជិលច្រអូសដែរឬទេ?

# ទទួលទានទឹកឱ្យបានច្រើន

នៅពេលដែលរាងកាយអ្នកខ្វះជាតិទឹក អាចធ្វើឱ្យអ្នកអស់កម្លាំងកំហែង នឿយហត់ ខ្ជិលច្រអូស អូសដៃអូសជើងមិនរួច។ ដូច្នេះអ្នកគួរតែទទួលទានទឹកយ៉ាងហោចក៏បាន ២ លីត្រក្នុងមួយថ្ងៃ។ ចៀសវាងទទួលទានគ្រឿងស្រវឹង ភេសជ្ជៈកំប៉ុង ភេសជ្ជៈដែលសម្បូរជាតិកាហ្វេអ៊ីន និងអាហារដែលធ្វើចេញពីស្ករកែច្នៃជាដើម។ អ្នកក៏អាចទទួលទានតែបៃតងឱ្យបាន ២ពែងក្នុងមួយថ្ងៃដើម្បីទទួលបានជាតិវីតាមីនបន្ថែម និងផ្តល់ថាមពលដល់រាងកាយ ជាពិសេសគឺសារធាតុប្រឆាំងអុកស៊ីតកម្ម។  

ទទួលទានទឹកឱ្យបានច្រើន

# គេងឱ្យបានគ្រប់គ្រាន់

គេងមិនបានគ្រប់គ្រាន់ វាជាមូលហេតុចម្បងដែលធ្វើឱ្យអ្នកមានអារម្មណ៍ខ្ជិលច្រអូស នឿយហត់អស់កម្លាំង ។ ដូច្នេះអ្នកគួរតែគេងឱ្យបាន ៧ទៅ ៨ម៉ោងក្នុងមួយថ្ងៃ និងភ្ញាក់ឱ្យទៀងម៉ោងនៅរៀងរាល់ព្រឹក។ ការមានទម្លាប់គេងល្អមិនត្រឹមតែធ្វើឱ្យអ្នកមានសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យអ្នកមានការចងចាំល្អផងដែរ។ អ្នកក៏អាចធ្វើការហាត់ប្រាណបន្តិចបន្តួចរាល់ពេលល្ងាច ដើម្បីឱ្យពេលយប់អ្នកអាចគេងលក់ស្កប់ស្កល់បានល្អទៀតផង។  

គេងឱ្យបានគ្រប់គ្រាន់

# របបអាហារឱ្យបានសមស្រប

គួរតែទទួលទានរបបអាហារដែលផ្តល់វីតាមីន ជាតិកាកជាតិសរសៃ សារធាតុរ៉ែចាំបាច់ ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមដែលផ្តល់ថាមពលដល់រាងកាយ ដូចជា គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ត្រី ត្រីសាច់គ្មានជាតិខ្លាញ់ខ្ពស់ សណ្តែក.....ល.ជាដើម។ 

របបអាហារឱ្យបានសមស្រប

# ហាត់ប្រាណជាប្រចាំ

ការធ្វើលំហាត់ប្រាណមិនត្រឹមតែធ្វើឱ្យអ្នកមានសុខភាពល្អ និងសម្រកទម្ងន់ប៉ុណ្ណោះទេ តែថែមទាំងជម្រុញឱ្យមានការផលិតថាមពល សម្រាប់បង្កើនសុខភាពរាងកាយផងដែរ។ ជាពិសេសការហាត់ប្រាណជាប្រចាំអាចជួយកាត់បន្ថយភាពតានតឹង និងធ្វើឱ្យគេងលក់ស្រួលទៀតផង។ អ្នកអាចដើរហាត់ប្រាណតិចៗ ជិះកង់  Yoga ឬធ្វើលំហាត់ប្រាណក្បាច់ងាយៗផ្សេងដោយខ្លួនឯងនៅផ្ទះក៏បាន។ 

ហាត់ប្រាណជាប្រចាំ

# បន្ថយភាពតានតឹង

អ្នកអាចធ្វើការបន្ធូរបន្ថយភាពតានតឹង បំបាត់ស្ត្រេស និងធ្វើឱ្យអារម្មណ៍រីករាយស្រស់ស្រាយ ដោយការចេញទៅកម្សាន្ត និងលំហែរអារម្មណ៍នៅខាងក្រៅ ស្រូបយកខ្យល់អាកាសល្អៗបរិសុទ្ធ ឬក៏អាចធ្វើសម្មាធិងាយៗ និងដកដង្ហើមចេញចូលបន្ធូរបន្ថយខ្យល់តាមមាត់ឱ្យបាន៥វិនាទី។ ការធ្វើបែបនេះមិនត្រឹមតែល្អចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឱ្យផ្លូវចិត្តរបស់អ្នកកាន់តែប្រសើរឡើងទៀតផង។  

បន្ថយភាពតានតឹង

# វីតាមីន ឬ ថ្នាំបំប៉ន

វីតាមីនចម្រុះអាចជួយឱ្យរបបអាហាររបស់អ្នកកាន់តែប្រសើរឡើង និងធានានូវការផ្គត់ផ្គង់សារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់រាងកាយ។ ដោយក្នុងនោះ សារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយកាត់បន្ថយរ៉ាឌីកាល់សេរី ដែលជាដើមហេតុនៃការកើតអាការតានតឹង។ ដូច្នេះអ្នកអាចប្រើប្រាស់គ្រាប់ថ្នាំវីតាមីន B ឬបន្លែផ្លែឈើដែលសម្បូរទៅដោយវីតាមីន B ក៏បានដូចជា ផ្លែទទឹម ផ្លែល្ហុង ផ្លែទំពាំងបាយជូរ និងផ្លែឈើផ្សេងៗជាច្រើនទៀត ដែលជាប្រភពផលិតថាមពលដល់រាងកាយ សម្បូរសារធាតុចិញ្ចឹម និងមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ។   

វីតាមីន ឬ ថ្នាំបំប៉ន

# កាត់បន្ថយជាតិពុលក្នុងខ្លួន

ការទទួលទានគ្រឿងស្រវឹង និងជក់បារីដែលមានជាតិនីកូទីនច្រើនអាច ធ្វើឱ្យអ្នកហេវហត់ អស់កម្លាំង និងងងុយគេងបានផងដែរ ម្យ៉ាងទៀតសារជាតិនីកូទីនមានមុខងាយរំញោចប្រព័ន្ធប្រសាទខ្លាំង ដែលអាច បណ្តាលឱ្យមានបញ្ហាថប់បារម្ភ, ងងុយគែងខ្លាំង និងធ្វើឱ្យអារម្មណ៍មួរម៉ៅ ឆេវឆាវ ឆាប់ខឹងផងដែរ៕  

កាត់បន្ថយជាតិពុលក្នុងខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]