ភ្នំពេញ៖ យុវជនម្នាក់ត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញដេក ស្លាប់នៅក្បែររបងក្នុងបុរីវិមានសភមង្គល ជាប់ មាត់ ទ្វារច្រកចូលខាងកើត កាលពី វេលា ម៉ោង ៥ និង ៣០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១២ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបាន ឲ្យដឹងថា ជារៀងរាល់ព្រឹកព្រលឹម ប្រជាពលរដ្ឋតែងតែ នាំគ្នាមក ហាត់ប្រាណ នៅទីធ្លាក្នុងបុរី វិមាន សុភមង្គល ដូចសព្វដង ហើយក៏ឃើញជន រងគ្រោះដេកនៅលើដី ជាដំបូង ពួកគាត់ ស្មានថាកម្មករស្រវឹងដេក មិនងើប ហើយក៏បានដើរទៅ ជិត អើតមើត ឃើញថា ជនរងគ្រោះ មានជាប់ ដោយ ខ្សែភ្លើងនៅនឹងស្មា ព្រមទាំងមានស្នាម ឆេះខ្លោច មួយដុំផងដែរ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ នួន ក្រាញ់  ភេទប្រុស អាយុ ២០ឆ្នាំ គ្មានមុខ របរ ពិប្រាកដ ស្នាក់នៅតាមផ្ទះបងប្អូន នៅភូមិប្ញស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត នៅ ភូមិធ្នុង ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

បន្ទាប់មកទើបធ្វើ ឲ្យមានការភ្ញាក់ផ្អើល ហើយសន្តិសុខ បានរាយការណ៍ដល់ សមត្ថកិច្ចមូលដ្ឋាន ហើយបាន ចុះមកដល់កន្លែងកើត ហេតុភ្លាមៗព្រម ទាំងបានរាយការណ៍ ទៅសមត្ថកិច្ចរាជធានី ឲ្យមកធ្វើកោសល្យវិច័្ចយ។ ហើយសមត្ថកិច្ច បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជា ស្លាប់ដោយការ ឆក់ខ្សែភ្លើងអគ្គិសនី ពិតប្រាកដមែន ។ សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ អាចត្រូវខ្សែភ្លើងឆក់ស្លាប់ នៅវេលាម៉ោង២-៣ ទៀបភ្លឺ។

បច្ចុប្បន្នសាកសព ជនរងគ្រោះត្រូវ បានអាជ្ញាធរ ជួយចេញសោហុយដឹកយក ទៅតម្កល់នៅវត្តសំបួរ រង់ចាំសាច់ញាតិ ក្រុមគ្រួសារមក បូជាធ្វើបុណ្យ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]