ភ្នំពេញ៖ អ្នកទាំងអស់គ្នាប្រហែលជាបានទស្សនាភាពយន្តចិន កងកម្លាំងពិសេស ឬ Wolf Warrior កាលពីវគ្គទី១ ខ្លះហើយមើលទៅ កាលពីឆ្នាំ 2015។ ចុះចំណែកឯ វគ្គ២ នេះវិញ តើមានឈុតពិសេស និងរន្ធត់ចិត្តកម្រិតណាទៅ? ជាពិសេសមានឈុតឆាកវាយប្រហារ បាញ់សម្លាប់យ៉ាងសាហាវ ដែលអាចធ្វើឲ្យទស្សនិកមានអារម្មណ៏ថារន្ធត់ខ្លាំងតែម្តង ដែលរឿងនេះទាក់ទងទៅនឹង កងកម្លាំងពិសេស Wolf Warrior ម្នាក់របស់ប្រទេសចិន បានរស់នៅក្នុងជីវភាពស្ងប់ស្ងាត់នៅលើដែនសមុទ្រ។ នៅពេលដែលពួកបះបោលបានជួលទាហានស៊ីឈ្នួលដ៏កាចសាហាវមួយក្រុមទៅធ្វើបាបប្រជាជនក្នុងទីក្រុងដែលគាត់រស់នៅនោះ គាត់ត្រូវបង្ខំចិត្តចាកចេញពីរង្វង់ជីវិតដ៏សាមញ្ញារបស់គាត់ ដើម្បីត្រឡប់ទៅបំពេញតួនាទីជាទាហាន និងអ្នកការពារប្រទេសឡើងវិញ។ ចង់ដឹងថារឿងរ៉ាវរបស់គាត់នឹងទៅជាយ៉ាងណា ហើយមានឈុតស្រាវស្រាញបែបណាខ្លះ ទើបបានជាមិនអនុញ្ញាឲ្យអ្នកមានអាយុ១៥ឆ្នាំចូលទស្សនា? មានតែមើលទាំងអស់គ្នា។

រឿង កងកម្លាំងពិសេស ឬ Wolf Warrior ២ កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ។

ទស្សនា Trailer តាមរយៈវីដេអូខាងក្រោម៖ 

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

រឿង «Wolf Warrior 2» កំពុងចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ
រឿង «Wolf Warrior 2» កំពុងចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ
រឿង «Wolf Warrior 2» កំពុងចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ
រឿង «Wolf Warrior 2» កំពុងចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]