ភ្នំពេញ៖ បន្ទាប់ពីមានព័តមានចុះផ្សាយពីកម្រៃនៃការសម្ដែងរបស់ តាចេក ដែលអាច រកបានត្រឹមតែ(២០$) ទើបធ្វើឲ្យជីវភាពលោកតា ខ្វះខាតខ្លាំងនោះ ពេលនេះ នាយកុយ ដែលជាប្រធានក្រុមបាន ចេញមុខបកស្រាយយ៉ាងលំអិត ពាក់ព័ន្ធនឹងរឿងមួយនេះ។

លោក ហេង ឡុង ដែលត្រូវជាគូស្នេហ៍ថ្មីរបស់ប្រធានសមាគមន៍អ្នកសិល្បៈ អ្នកនាង ចន ច័ន្ទលិក្ខណា ក៏មានវត្តមាន និងបានធ្វើជាសាក្សី ចំពោះការ (live) លើហ្វេសប៊ុក របស់ លោកផ្ទាល់ដែរ ដើម្បីឲ្យកាន់តែជាក់ច្បាស់ពីបញ្ហមួយនេះ។

ថ្លែងទាំងកំហឹង ប្រធានក្រុមកំប្លែងល្បីឈ្មោះ ពូកុយ ក៏និយាយថា រាល់ការសម្ដែង ម្ដងៗ ក្រុមនាយ ទទួលបានប្រាក់ចំណូលត្រឹមតែ៣០០ដុល្លា ប៉ុណ្ណោះ។

ក្នុងនោះដែរ ក្រុមទំាងមូលគឺមានសមាជិករហូតដល់ទៅ១០នាក់ ចង់មិនចង់ លោកមាន តែបែងចែកកម្រៃ ទៅតាមស្ថានភាពជាក់ស្ដែងប៉ុណ្ណោះ។

តារាកំប្លែងជើងចាស់រូបនេះ បានបន្តទៀតថា បើម្ចាស់កម្មវិធីចង់បានតារាកំប្លែងណាទៅសម្ដែង នាយតែងតែគោរពតាមការ ទាមទារ កម្រៃរបស់តារានោះ ដូចគ្នាដែរ៕

ចង់ជ្រាបកាន់តែច្បាស់ តោះទស្សនាវីដេអូខាងក្រោម៖ 

លោក ហេង ឡុង និងនាយកុយ
តារាកំប្លែង តាចេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ