បរទេស៖ នារីជាសង្សារឈ្មោះ Natalie Weaver បានបន្លាចមិត្តប្រុសរបស់នាងភ័យឡើងរន្ធត់បះសក់។ នៅក្នុងវីដេអូមួយ នារីវ័យ២៣ឆ្នាំរូបនេះបានតុបតែងខ្លួន ដូចខ្មោចក្នុងពិធីបុណ្យ Halloween ដោយយកក្រដាសជូតមាត់ អំបោះដេរ និងថ្នាំលាបម្យ៉ាងដែលមានពណ៌ដូចឈាម មកបិទលើផ្ទៃមុខ និងបបូរមាត់ឲ្យមើលទៅគួរឲ្យភ័យខ្លាច។

ចំណែកមិត្តប្រុសរបស់នាងមានឈ្មោះថា Stephen Hall  គាត់មានអាយុលើសនាង ប្រហែល ៤ឆ្នាំ។ ការលេងបន្លាចរបស់នាង គឺនៅពេលមិត្តប្រុសកំពុងដេកលង់លក់។ នាងបានដើរចូលបន្ទប់គេងរបស់គាត់ ក្នុងគោលបំណងចង់ឲ្យមិត្តប្រុសភ្ញាក់ផ្អើល ហើយអ្វីគួរឲ្យរន្ធត់ផងអស់សំណើចផងនោះគឺ បន្ទាប់ពីឃើញសភាពមិត្តស្រីខ្លួន Stephen ដែលជាមិត្តប្រុស បានស្រែកឆោឡា ស្ទើរលោតស្ទុះចេញពីគ្រែ ក្នុងន័យអង្វរទាមទារឲ្យមិត្តស្រីចេញឲ្យឆ្ងាយពីខ្លួន។ 

នាង Natalie បានបញ្ជាក់ថា នាងមិនធ្លាប់តែងខ្លួនបែបនេះពីមុនមកទេ ហើយវាជាលើកដំបូងរបស់នាង ដែលតុបតែងខ្លួនបែប Halloween ដូច្នេះ ក្រោយពីចំណាយពេលវេលាធ្វើតាមវីដេអូលើវេបសាយយូធូប។ នាងបន្ថែមថា នាងគ្រាន់តែចង់ឲ្យមិត្តប្រុសភ្ញាក់ផ្អើលតែប៉ុណ្ណោះ ហើយមិននឹកស្មានថា ការតុបតែងខ្លួនលើកដំបូងរបស់នាងអាចធ្វើឲ្យ Stephen ភ័យព្រលឹងហោះចេញពីខ្លួនបែបនេះឡើយ។

ឆ្លើយតបនឹងសំណួរអ្នកកាសែត Stephen ដែលជាមិត្តប្រុសបាននិយាយថា វាជារឿងគួរឲ្យភ័យខ្លាចពន់ពេក ដែលលោកស្រមៃថាខ្លួនកំពុងយល់សុបិនអាក្រក់យ៉ាងអ៊ីចឹង៕

រូបភាព៖ Natalie និងមិត្តប្រុស Stephen
រូបភាព៖ Natalie និងមិត្តប្រុស Stephen

សូមទស្សនាវីដេអូខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]