ម៉ាឡាវី៖ នៅក្នុងទ្វីបអាហ្វ្រិក មានរឿងរ៉ាវគួរឲ្យចម្លែកមួយបាន​កើតឡើង។ ម៉ាឡាវី ស្ថិតក្នុងចំណោមប្រទេសដែលក្រីក្រ​បំផុត​ ក្នុងពិភពលោក ដែលប្រជាជនប្រទេសនេះ មានចំណូលជាប្រចាំឆ្នាំប្រមាណជាង ៣០០ ដុល្លារអាមេរិកតែប៉ុណ្ណោះ។

ការជឿលើអំពើធ្មប់មានវត្តមានជាយូរយារណាស់មកហើយសម្រាប់ប្រទេសម៉ាឡាវី។ រឿងរ៉ាវដែលជាដុំកំភួន គឺកើតឡើងដំបូងនៅឆ្នាំ ២០០២ ដែលអ្នកកាន់ជំនឿជ្រុលនិយមនាំគ្នាស្ទាក់ចាប់ និងវាយរហូតដល់ស្លាប់លើជនណាដែលពួកគេចោទថាជាធ្មប់ ឬបិសាចជញ្ជក់ឈាម។  យ៉ាងណាមិញ ជំនឿនេះដំបូងឡើយមានប្រភពចេញពីប្រទេស ម៉ូសំប៊ិច ដែលស្ថិតនៅក្បែរប្រទេសម៉ាឡាវីនោះឯង តែគ្មានការពន្យល់ អំពីមូលហេតុដែលនាំឲ្យរឿងរ៉ាវនេះកើតមានឡើយ។

ចំណែកនៅពេលថ្មីៗនេះវិញ កើតមានករណីស្រដៀងគ្នានេះឡើងវិញទៀតហើយ ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច ៦នាក់ត្រូវបានសម្លាប់ ដោយត្រូវគេចោទថាជាធ្មប់ ឬបិសាចជញ្ជក់ឈាម ជាហេតុនាំឲ្យបុគ្គលិកអង្គការសហប្រជាជាតិដែលឈរជើងប្រចាំតំបន់នោះ ត្រូវបង្ខំចិត្តចាកចេញជាបណ្តោះអាសន្នដើម្បីសុវត្ថិភាព។

គួរបញ្ចាក់ថារឿងរ៉ាវមួយនេះកើតឡើងនៅភាគជនបទប្រទេសម៉ាឡាវី នៅតាមតំបន់ជើងភ្នំ ដែលមនុស្សម្នាជារៀងរាល់សប្តាហ៍ មកធ្វើការបន់ស្រន់ដើម្បីសុំសេចក្តីសុខ។

រូបភាព៖ ប្រជាជន​ម៉ាឡាវី
រូបភាព៖ ប្រជាជន​ម៉ាឡាវី
រូបតំណាង

រហូតទល់ពេលនេះ គ្មានភស្តុតាងដែលសំអាងថាធ្មប់ ឫបិសាចជញ្ជក់ឈាមធ្លាប់មានវត្តមាននោះឡើយ ហើយវាពិតជិះឥទ្ធិះពលយ៉ាងខ្លាំងទៅដល់ប្រទេសក្រីក្រមួយនេះ ដែលវាប៉ះពាល់ដល់សន្តិសុខសង្គម និងបង្កើតឲ្យមានភាពភ័យខ្លាចដល់ប្រជាជន ឬជនបរទេសដែលស្នាក់នៅតំបន់នោះ។ 

ឆ្លើយតបនឹងបញ្ហានេះ លោកប្រធានាធិបតីម៉ាឡាវី បានមានប្រសាសន៍ថា វាជារឿងដ៏ឈឺចាប់ និងស្មុគស្មាញមួយដល់លោក និងរដ្ឋាភិបាលរបស់លោក និងអំពាវនាវដល់ក្រុមអ្នកកាន់ជំនឿជ្រុលនិយមទាំងអស់នោះ ដាច់ខាតបញ្ឈប់សកម្មភាពរបស់ពួកគេជាបន្ទាន់។

គួររម្លឹកថា អង្គការក្រៅរដ្ឋាភិបាលមួយចំនួនព្រមទាំងបុគ្គលិកអង្គការសហប្រជាជាតិនៅទីនោះ ត្រូវបង្ខំចិត្តផ្អាកសកម្មភាពរបស់ពួកគេមួយរយៈ រង់ចាំរហូតដល់ស្ថានការល្អប្រសើរឡើងវិញ៕

រូបភាព៖ ភ្នំ Mulanje ដែលជាតំបន់រងគ្រោះ
រូបភាព៖ ភ្នំ Mulanje (ស្ថិតនៅភាគខាងត្បូងប្រទេសម៉ាឡាវី)
រូបភាព៖ ភ្នំ Mulanje (ស្ថិតនៅភាគខាងត្បូងប្រទេសម៉ាឡាវី)
រូបភាព៖ ប្រថានាធិបតី Malawi លោក Peter Mutharika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]