អេស្ប៉ាញ៖ កាលពីរសៀល ថៃ្ងពុធ ម្សិលមិញនេះ CEO របស់ក្រុមអ្នកមានបុណ្យ Barcelona លោក Oscar Grau បានចេញមកបញ្ជាក់ថា ក្លិបទាំងមូលបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការដេញថៃ្លដើម្បីនាំកីឡាករឆ្នើម Philippe Coutinho នៅខែមករា ខាងមុខនេះ។

ក្នុងសន្និសីទសារព័ត៌មាន លោក Oscar Grau បាននិយាយថា៖ «នៅក្នុងរដូវកាលទីផ្សារដោះដូរខែមករាខាងមុខនេះ ពួកយើងបានត្រៀមខ្លួនរួចរាល់ ក្នុងការទិញ Coutinho ឬកីឡាករផ្សេងទៀតដែលក្រុមបច្ចេកទេសរបស់ក្លឹបត្រូវការ។ ប៉ុន្តែវាពិតជារឿងសំខាន់ណាស់ ដែលយើងត្រូវតែសម្របខ្លួនយើងទៅនឹងស្ថានភាពបែបនេះ ដូច្នេះបើសិនមានការទិញចូល ច្បាស់ណាស់ប្រាកដមានការលក់ចេញនូវកីឡាករមួយចំនួនរបស់យើង»។

គួរឲ្យដឹងដែរថា ចាប់តាំងពីការលក់ចេញនូវខែ្សប្រយុទ្ធ Neymar ទៅកាន់ក្រុម PSG កាលពី២ខែមុន ក្នុងតម្លៃបំបែកកំណត់ត្រាមក Barcelona បានដាក់គោលដៅទិញ Coutinho ពីក្រុមហង្សក្រហម Liverpool ជាច្រើនលើក ប៉ុន្ដែត្រូវបានក្លិបនៅអង់គ្លេសនេះ បដិសេធជារឿយៗ៕

ចាំមើលថានៅខែមករា ខាងមុខនេះ តើ Barca អាចទិញយក Coutinho បានសម្រេច ឫយ៉ាងណា? 

Philippe Coutinho ជាគោលដៅធំរបស់​ Barcelona
Philippe Coutinho ជាគោលដៅធំរបស់​ Barcelona
Philippe Coutinho ជាគោលដៅធំរបស់​ Barcelona

ប្រភព៖ Marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]