បុរសម្នាក់អះអាងខ្លួនជាប្រធាន​អង្គការ​២ធ្នូ និងយកឈ្មោះអភិបាលខេត្តព្រះសីហនុ មកដើរបោកប្រាក់ប្រជាពលរដ្ឋបានចំនួន៥ម៉ឺនដុល្លារ ឥឡូវត្រូវកម្លាំងនគរបាលវាយខ្នោះ

៩ ថ្ងៃមុន

(ព្រះសីហនុ)៖ លោក​ឧត្តមសេនីយ៍ត្រី ​កុល​ ផា​លី​ ស្នងការរង​ទទួល​ផែន​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​បាន​បញ្ជាក់ថា លោក យន្ត មីន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងនគរបាល​ខេត្ត​ព្រះសីហនុ​ ធ្វើការឃាត់ខ្លួនបុរស​ម្នាក់ឈ្មោះ យ៉ុន សុធី អាយុ៣៥ឆ្នាំ មុខរបរជាអនុប្រធាន​អង្គការសហគមន៍២ធ្នូ​ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ មានលំនៅឋាន​នៅភូមិព្រែកចង្ក្រានក្រោម ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ការឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធ ពីបទឆបោកប្រាក់ពីប្រជាពលរដ្ឋចំនួន១៧៤គ្រួសារ បានទឹកប្រាក់ប្រមាណ៥ម៉ឺនដុល្លារអាមេរិក ដោយការដោះដូរឲ្យដីជូនប្រជាពលរដ្ឋទាំងនោះ។

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ប្រជាពលរដ្ឋ៣នាក់មានឈ្មោះដូចជា៖ ១- ឈ្មោះ ​អ៊ឹង គួន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហន, ២- ឈ្មោះ ស៊ឹម ស៊ីរ៉ាន់ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅក្រុមទី៣ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ និងទី៣- ឈ្មោះ ង៉ោត ជៀន ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ បានប្រាប់សមត្ថកិច្ចថា ឈ្មោះ យ៉ុន សុធី អះអាងថាខ្លួនប្រធាន​អង្គការ​២ធ្នូ ហើយរូបគាត់ត្រូវ​ចុះមកពង្រឹង​សាខា​នៅខេត្តព្រះសីហនុ​ ក្នុង​ភូមិ​ពូ​ធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់នេះ។

ពួកគាត់បានប្រាប់សមត្ថកិច្ចទៀតថា ចាប់តាំងពីអំឡុងឆ្នាំ២០១៦ ឈ្មោះយ៉ុន សុធី និង​ ឪពុកឈ្មោះយ៉ុន សាវ៉ាត ដែល​អះអាង​ថា​ ខ្លួនជាប្រធាន និង​អនុប្រធាន​អង្គការសហគមន៍២ធ្នូ បានមកបញ្ចុះបញ្ចូលប្រជាពលរដ្ឋចំនួន១៧៤គ្រួសារ អោយប្រមូលលុយអោយគាត់​ ដើម្បី​យក​ទៅ​ដោះស្រាយ​ផ្តល់ដីអោយ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​មួយគ្រួសារមួយឡូត៍​ នៅ​តំបន់​ព្រែក​ត្រាច​ និង​អន្លង់​ត្រី​ ភូមិ​ពូ​ធឿ​ង​ឃុំ​បិត​ត្រាំង ស្រុក​ព្រៃនប់​។

ពួកគាត់បានបន្តថា ក្រោយ​ពេល​ប្រមូលលុយបានខ្លះ​ៗហើយ ជនឆបោកបានយកឯកសារថ្នាក់លើ​មកបង្ហាញថា​ ដីនោះជិតបានផ្តល់អោយហើយ​ តែនៅខ្វះលុយរត់ការ​បន្ថែម​ទៀត ហើយប្រជាពលរដ្ឋ​ ក៏បានប្រមូលលុយអោយថែមទៀត​ ពួក​គេបានសន្យា​ថា​ដី​នឹង​ប្រគល់អោយប្រជាពលរដ្ឋ​នៅខែមករា ឆ្នាំ២០១៧។ តែរហូតមកដល់បច្ចុប្បន្ននេះ ដីក៏អត់បានហើយលុយក៏អស់ ពេលនោះប្រជាពលរដ្ឋសម្រេចចិត្តដាក់ប្តឹង​ ទៅលោកអភិបាលខេត្ត​អោយជួយរកយុត្តិធម៌។

បច្ចុប្បន្ននេះ ចំពោះជនសង្ស័យឈ្មោះ យ៉ុន សុធី​ ត្រូចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់​ កំពុង​ធ្វើការសាកសួរ​តាមនិតិវិធី​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅសាលាដំបូងខេត្ត៕

បុរសម្នាក់អះអាងខ្លួនជាប្រធាន​អង្គការ​២ធ្នូ និងយកឈ្មោះអភិបាលខេត្តព្រះសីហនុ មកដើរបោកប្រាក់ប្រជាពលរដ្ឋបានចំនួន៥ម៉ឺនដុល្លារ ឥឡូវត្រូវកម្លាំងនគរបាលវាយខ្នោះ
ជនសង្ស័យឈ្មោះ យ៉ុន សុធី​ ត្រូចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់​ កំពុង​ធ្វើការសាកសួរ​តាមនិតិវិធី​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅសាលាដំបូងខេត្ត
ជនសង្ស័យឈ្មោះ យ៉ុន សុធី​ ត្រូចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់​ កំពុង​ធ្វើការសាកសួរ​តាមនិតិវិធី​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅសាលាដំបូងខេត្ត

ប្រភព : Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload