ភ្នំពេញ៖ បន្ទាប់ពីបានផ្លាស់ទ្រនំថ្មីទៅកាន់ផលិតកម្មរស្មីហង្សមាស ដែលជាផលិតកម្មមួយដ៏ធំនៅក្នុងស្រុកកំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត បានក្តោបក្តាប់យកប្រជាប្រិយភាពពីទស្សនិកជនយ៉ាងច្រើនសន្ធឹកសន្ធាប់។

ហើយជាពិសេសនោះ គឺការវិលទៅចាប់ដៃគូចាស់ជាមួយកញ្ញា ឱក សុគន្ធកញ្ញា ក៏ត្រូវបានទស្សនិកជនគាំទ្រ និងបង្ហាញការពេញចិត្តយ៉ាងខ្លាំង។

ប៉ុន្តែម្សិលមិញនេះនៅលើហ្វេសប៊ុកលោក ខេមរៈ សេរីមន្ត បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយតារាសម្តែងស្រីវ័យក្មេងកញ្ញា ម៉ាក សែនសូនីតា ហៅតូតា ដោយមានភាពផ្អែមល្ហែមនឹងគ្នាណាស់ប្រៀបដូចជាគូស្នេហ៍។

ចំណែកឯនៅលើហ្វេសប៊ុករបស់កញ្ញា ម៉ាក សែនសូនីតា វិញក៏បានផុសរូបមួយសន្លឹកដែរបញ្ជាក់ថានេះ គឺជាការថត MV បទចម្រៀងរួមគ្នាជាមួយលោក ខេមរៈ សេរីមន្ត កំពូលតារាចម្រៀងកំពុងពេញនិយម៕

រង់ចាំតាមដានទាំងអស់គ្នា តើអ្នកទាំងពីរសម្តែងនៅក្នុងបទអ្វីដែរ? 

រូបភាពផ្អែមល្ហែមរបស់កញ្ញា ម៉ាក សែនសូនីតា និងលោក ខេមរៈ សេរីមន្ត

តារាចម្រៀង ខេមរៈ សេរីមន្ត
តារាសម្តែងកញ្ញា ម៉ាក សែនសូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត