ភ្នំពេញ៖ មិនប៉ុន្មានថ្ងៃមុននេះ តារារ៉េប ងួន ចាន់ដេវីត បានបង្កើតកម្មវិធីប្រគុំតន្ត្រី ដោយមានការ ចូលរួមពីអ្នកសិល្បៈជាច្រើនរូប ព្រមទាំងទទួលបានជោគជ័យខ្លាំង គួរឲ្យសរសើរ។

ប៉ុន្តែយប់មិញនេះ ដេវីត បានបង្ហោះសារមួយយ៉ាងចម្លែក អមនឹងរូបភាពរថយន្តដែលខ្លួនប្រើប្រាស់សព្វថ្ងៃ។ តាមអត្ថន័យសារ ត្រូវបានអ្នកគាំទ្រសន្និដ្ឋានថា រូបលោកកំពុង ចង់លក់ឡាន ហើយមិនយូរប៉ុន្មានដៃគូចម្រៀងរបស់លោក កញ្ញា ទេព បូព្រឹក្ស ក៏ប្រកាសលក់ផ្ទះទាំងតក់ក្រហល់ទៀតផង។

ចម្ងល់ជាច្រើនបានកើតឡើងភ្លាមៗ បន្ទាប់ពីអ្នកនិយមលេងបណ្ដាញសង្គម ឃើញសកម្មភាពតារាស្រីប្រុសមួយគូនេះ។ 

យ៉ាងណាមិញមានតែសាមីខ្លួនទាំងពីរ អ្នកនេះទេ ដែលអាចស្រាយបំភ្លឺ ចម្ងល់អ្នកគាំទ្រ ដែលសង្ស័យថា ហេតុអ្វី ក៏សុខៗ ដេវីត ចង់លក់ឡាន ស្របពេល បូព្រឹក្ស ចង់លក់ផ្ទះបែបនេះ?

ហើយចំពោះ ខ្មែរឡូត នឹងបន្តរង់ចាំចុះផ្សាយរាល់ការស្រាយបំភ្លឺរបស់តារាទាំងពីរ ជូនប្រិយមិត្តអ្នកអានជាបន្តទៀត៕

ចុះប្រិយមិត្តដ៏ទៃយល់យ៉ាងណា? 

សារដែលតារាចម្រៀងរ៉េប ដេវីត បានបង្ហោះយប់មិញនេះ
សារដែលតារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះយប់មិញនេះក្រោយពេល ដេវីត បានផុសរួច
ដេវីត និង បូព្រឹក្ស
ដេវីត និង បូព្រឹក្ស
ដេវីត និង បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត