សង្គមកាន់តែរីកចម្រើន មនុស្សមានពេលវេលាកាន់តែតិច ដើម្បីធ្វើការងារផ្ទះ ជាមួយនឹងបច្ចេកវិទ្យាកាន់តែទំនើប ក្រុមហ៊ុនសាមសុងបានបន្ថែមនូវបច្ចេកវិទ្យា QuickDriveTM ថ្មី នៅលើម៉ាស៊ីនបោកគក់ AddWash ស៊េរីថ្មី។

ជាមួយនឹងបច្ចេកវិទ្យាថ្មីនេះ ម៉ាស៊ីនបោកសម្លៀកបំពាក់ស៊េរីថ្មីនេះ អាចបោកគក់កាន់តែលឿន ជាងមុនទ្វេរដង ធ្វើការសម្អាតបានកាន់តែស្អាតល្អ មិនធ្វើឲ្យខូចសាច់ក្រណាត់ ព្រមទាំងធន់ នឹងការប្រើប្រាស់ជាងមុន។

លោក B.S. Suh អនុប្រធានប្រតិបត្តិនៃអាជីវកម្មផ្នែកឌីជីថលក្នុងក្រុមហ៊ុនសាមសុងអេឡិចត្រូនិច បានមានប្រសាសន៍ថា «ម៉ាស៊ីនបោកសម្លៀកបំពាក់ WW8800M ថ្មីប្រើបច្ចេកវិទ្យា QuickDrive ដើម្បីផ្តល់នូវការបោកគក់ដ៏លឿន ប្រកបដោយថាមពល ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេ និងមុខងារវៃឆ្លាតដែលធ្វើឱ្យការបោកគក់កាន់តែងាយស្រួល។» 

បច្ចេកវិទ្យា QuickDrive ™ផ្តល់ជូននូវលក្ខណៈពិសេសដ៏ឆ្លាតវៃ និងងាយស្រួលសម្រាប់ ការបោកគក់សម្លៀកបំពាក់។ ម៉ាស៊ីនបោកសម្លៀកបំពាក់ម៉ូដែល WW8800M ដែលមានបំពាក់នូវ ជំនួយការបោកគក់ដែលហៅថា Q-rator ដែលផ្តល់នូវលក្ខណៈពិសេសដ៏សំខាន់បី ដែលជួយគ្រប់គ្រងការបោកគក់ឱ្យកាន់តែងាយស្រួល។

• លក្ខណៈពិសេសទី១៖ អ្នកបោកគក់អាចគ្រប់គ្រងពេលវេលាបោកគក់ និងបញ្ចប់ការបោកគក់បានយ៉ាងលឿនទាន់ចិត្ត។

• លក្ខណៈពិសេសទី២៖ រូបមន្តបោកគក់ផ្តល់ការណែនាំដោយស្វ័យប្រវត្តិសម្រាប់វដ្តនៃការបោគកក់បានល្អ បំផុតដោយផ្អែកលើព័ត៌មានដូចជាពណ៌ ប្រភេទសាច់ក្រណាត់ និងកម្រិតនៃការកកិត ដែលបានបញ្ចូលដោយអ្នកប្រើប្រាស់។

• លក្ខណៈពិសេសទី៣៖ មេផ្ទះអាចឃ្លាំមើលម៉ាស៊ីនបោកគក់ ដោយតេឡេបញ្ជា ដែលផ្តល់សញ្ញាជូនដំណឹង ដល់អ្នកប្រើប្រាស់នៅពេលមានបញ្ហា និងផ្តល់ការដោះស្រាយយ៉ាងរហ័ស។

បន្ថែមពីនេះទៅទៀត តាមរយៈការពិសោធលើម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង AddWash ម៉ូដែលថ្មី WW8800M ជាមួយនឹងម៉ូដែលចាស់ WW8500K ឃើញថា ការបោកគក់ដោយ ម៉ាស៊ីនម៉ូដែលថ្មី បានសន្សំសំចៃពេលវេលារហូតដល់៥០ភាគរយ និងសន្សំសំចៃភ្លើង រហូតដល់២០ ភាគរយ។

ដើម្បីដឹងឲ្យកាន់តែច្បាស់ថា តើម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង AddWash ដែលមានបំពាក់ បច្ចេកវិទ្យា QuickDriveTM មានសមត្ថភាពពិសេសបែបណាខ្លះ?

សូមទស្សនាវីដេអូខាងក្រោមឬ អ្នកអាចទៅទស្សនា ឬធ្វើតេស្តដោយផ្ទាល់នៅ Showroom របស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត ដើម្បីដឹងច្បាស់ពីលក្ខណៈសម្បត្តិ រូបរាង និងតម្លៃ៕

បច្ចេកវិទ្យា QuickDriveTM ថ្មី នៃម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង
បច្ចេកវិទ្យា QuickDriveTM ថ្មី នៃម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង
បច្ចេកវិទ្យា QuickDriveTM ថ្មី នៃម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]