បាត់ដំបង៖ កម្លាំងអាវុធហត្ថ ស្រុកសំពៅលូន បានឃាត់ខ្លួន ជនសង្ស័យម្នាក់ និងរឹបអូសបាន ថ្នាំញៀន១២គ្រាប់ នៅស្រុកសំពៅលូន កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ នៅចំណុច មាត់អូរព្រំដែនកម្ពុជា ថៃ ស្ថិតក្នុង ភូមិទឹកផុស ឃុំអង្គរបាន ស្រុកសំពៅលូន នាំយកមកសាកសួរ រួចកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្ត ដើម្បីបញ្ជូន បន្តទៅតុលាការខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់។

លោក អាញ់ កាម៉ាល់ មេបញ្ជាការរង អាវុធហត្ថស្រុកសំពៅលូន បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ គង់ វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិទឹកផុស ឃុំអង្គរបាន ស្រុកសំពៅលូន និងរឹបអូសបានថ្នាំញៀន យ៉ាម៉ាចំនួន ១២គ្រាប់ ខណៈជនសង្ស័យ កំពុងធ្វើការ ចែកចាយ ជាក់ស្តែងនៅចំណុចកើតហេតុ។

លោក អាញ់ កាម៉ាល់ បានបញ្ចាក់ថា កាលពីវេលា ម៉ោង៤រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ នៅចំណុច មាត់អូរព្រំដែនកម្ពុជា ថៃ ស្ថិតក្នុង ភូមិទឹកផុស ឃុំអង្គរបាន ស្រុកសំពៅលូន សមត្ថកិច្ច បានទទួលព័ត៌មានថា មានករណីចែកចាយ ថ្នាំញៀនភ្លាម លោកបានដឹកនាំ កម្លាំង១ក្រុមចុះទៅ បង្រ្កាបបាន ជាក់ស្តែងឃាត់ខ្លួន ជនសង្ស័យបានម្នាក់ និងរឹបអូសបានថ្នាំញៀន ចំនួន១២គ្រាប់ នាំយកមកសាកសួរ។

ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបាន រកស៊ីចែកចាយ ថ្នាំញៀនពិតប្រាកដមែន។ ដោយខ្លួនទិញថ្នាំញៀន នេះពីគេម្នាក់ មិនស្គាល់ឈ្មោះ នៅស្រុកភ្នំព្រឹក ក្នុងតម្លៃ ១គ្រាប់១៥.០០០រៀល ហើយលក់ចេញ វិញ១គ្រាប់ តម្លៃ១៧.០០០រៀល គ្រាន់បាន ចំណេញសល់ថ្នាំ ប្រើប្រាស់ខ្លួនឯងផង។

ជនសង្ស័យបាន ឆ្លើយសារភាពទៀតថា ខ្លួនបានរកស៊ីចែកចាយ និងប្រើប្រាស់ថ្នាំញៀន នេះបានរយៈ ពេលជិត៨ឆ្នាំ មកហើយ មិនដែលមាន សមត្ថកិច្ចចាប់បានទេ ទើបតែលើក ចុងក្រោយនេះ ក៏ត្រូវសមត្ថកិច្ច ចាប់បាន បញ្ជូនបន្ត មកទីបញ្ជាការ អាវុធហត្ថខេត្តតែម្តង។

 លោក ហេង សេងហុង នាយការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជាក់ ថា យោងតាមបទល្មើស ជាក់ស្តែង និងចម្លើយសារភាព របស់ជនសង្ស័យ ព្រមទាំង វត្ថុតាងរួចមក លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ មេបញ្ជាការកង រាជអាវុធហត្ថខេត្ត បានបញ្ជាឲ្យ ការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត ដើម្បីចាត់ការ បន្ត តាមច្បាប់៕

ដោយ៖ ដើមអម្ពិល : (DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]