អាមេរិក៖ ប៉ុន្មានថ្ងៃមុននេះតំបន់ព័រតូរីកូបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារ ខ្យល់ព្យុះកាចសាហាវមួយ។ ចាប់តាំងពីគ្រោះធម្មជាតិបានកើតឡើងរហូតមកដល់ថ្ងៃនេះ សេវាទូរស័ព្ទ និងប្រព័ន្ធអ៊ីនធឺណិតនៅព័រតូរីកូ នៅតែមិនទាន់មានដំណើរការនៅឡើយ ដូច្នេះវាពិតជាមានផលវិបាកយ៉ាងខ្លាំង សម្រាប់អ្នករស់នៅក្នុងតំបន់ព័រតូរីកូក្នុងការធ្វើការងារ និងទំនាក់ទំនង ជាដើម។

ប្រទេសព័រតូរីកូបន្ទាប់ពីគ្រោះធម្មជាតិបានបញ្ចប់
ប្រទេសព័រតូរីកូបន្ទាប់ពីគ្រោះធម្មជាតិបានបញ្ចប់

ក្រុមហ៊ុនធំៗជាច្រើនបានផ្តល់ជំនួយដល់តំបន់ព័រតូរីកូ ចាប់តាំងពីតំបន់នេះបានរងគ្រោះដោយគ្រោះធម្មជាតិ ហើយក្រុមហ៊ុន Google ក៏គ្រោងនឹងជួយប្រទេសនេះដោយការចែកចាយប្រព័ន្ធអ៊ីនធឺណិតតាមរយៈបាឡុងពិសេសរបស់ខ្លួនផងដែរ។

យោងតាមសារព័ត៌មានជាច្រើនបានឲ្យដឹងថា ក្នុងពេលនេះ គណៈកម្មការប្រព័ន្ធទូរគមនាគមន៍អាមេរិកបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន Google ដើម្បីដាក់ពង្រាយបាឡុងពិសេស ដែលអាចផ្តល់អ៊ីធឺណិតដល់តំបន់ព័រតូរីកូហើយ។ ក្រុមហ៊ុន Google នឹងអាចផ្តល់អ៊ីនធឺណិតនៅទីនោះរហូតដល់ថ្ងៃទី ៤ខែមេសាឆ្នាំ ២០១៨ ផងដែរ។ បាឡុងរបស់ក្រុមហ៊ុន Google នឹងអាចជួយសម្រួលដល់ការធ្វើការរបស់មន្ត្រីមូលដ្ឋាន និងជួយសម្រួលដល់ការទាក់ទងគ្នារវាងក្រុមគ្រួសារ និងមិត្តភក្តិនៅក្នុងតំបន់នេះទៀតផង។  

បាឡុងដែលអាចចែកចាយប្រព័ន្ធអ៊ីនធឺណិត
បាឡុងដែលអាចចែកចាយប្រព័ន្ធអ៊ីនធឺណិត
បាឡុងដែលអាចចែកចាយប្រព័ន្ធអ៊ីនធឺណិត
បាឡុងដែលអាចចែកចាយប្រព័ន្ធអ៊ីនធឺណិត

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកដំបូងទេដែលក្រុមហ៊ុន Google បានបង្ហោះបាឡុងសម្រាប់ផ្គត់ផ្គង់អ៊ីនធឺណិត  ព្រោះថាក្រុមហ៊ុនមួយនេះក៏ធ្លាប់បានជួយចែកចាយអ៊ីនធឺណិតដល់ប្រទេសប៉េរូផងដែរ បន្ទាប់ពីជួបគ្រោះមហន្តរាយធម្មជាតិកាលពីពេលមុន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]