ភ្នំពេញ៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ចំពោះប្រិយមិត្ត ពិសេសអ្នកគាំទ្រ វិស័យសិល្បៈ ដោយសារមុននេះផេកផ្លូវការរបស់ផលិត ហង្សមាស បានផុសសារជូនពរ ទៅតារាចម្រៀងស្រីទាំង៣ដួង ប្រចាំផលិតកម្មរបស់ខ្លួន រួមមាន៖ វី ឌីណែត បាន មុន្នីល័ក្ខ និង ឈីន រតនៈ។

សារនេះបានស្ដែងឲ្យហ្វេន តារាស្រីទាំងនេះ បានដឹងកាន់តែច្បាស់ថា គ្រាប់ពេជ្រទាំង៣ របស់ហង្សមាស មិនត្រឹមតែរួមទ្រនំគ្នានោះទេ ពួកគេថែមទាំងមានថ្ងៃកំណើតរួមគ្នាទៀតផង។

ហើយនេះជារឿងដែលកម្រមានខ្លាំងណាស់ សម្រាប់អ្នកសិល្បៈ ដែលមានថ្ងៃកំណើត ដូចគ្នាទៅនឹងមិត្តរួមអាជីព ពិសេសចំមិត្តរួមកន្លែងការងារដូច្នេះ។

គួរបញ្ជាក់ថា ក្នុងថ្ងៃកំណើតនេះ មិនមែនមានតែខាងផលិតកម្មទេដែលជូនពរ តារាស្រីទាំងនេះ ក្នុងនោះក៏មានហ្វេនស្រីប្រុសជាច្រើនបាន ធ្វើខួបកំណើតរួមទាំងមាន នំខេក ជូនអាយដលពួកគេរៀងៗខ្លួនផងដែរ៕

ចុះប្រិយមិត្តយើងដ៏ទៃទៀត មានអ្វីចង់ជូនពរតារាចម្រៀងស្រីទាំង៣ដួងខ្លះ? 

រូបភាពដែលផលិតកម្មហង្សមាន បានផុសក្នុងផេករបស់ខ្លួន
កញ្ញា វីឌីណែត និងអ្នកគាំទ្រ ក្នុងថ្ងៃកំណើត
កញ្ញា វីឌីណែត និងអ្នកគាំទ្រ ក្នុងថ្ងៃកំណើត
កញ្ញា បាន មុន្នីល័ក្ខ ក្នុងថ្ងៃកំណើត
កញ្ញា បាន មុន្នីល័ក្ខ ក្នុងថ្ងៃកំណើតជាមួួយអ្នកគាំទ្រខ្លួន
កញ្ញា ឈីន រតនៈ ក្នុងថ្ងៃកំណើត
កញ្ញា ឈីន រតនៈ ក្នុងថ្ងៃកំណើតជាមួួយអ្នកគាំទ្រខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បាន មុន្នីល័ក្ខ