តារាស្រីទាំងនេះ​ បង្អួតសម្រស់បែបនារីខ្មែរនាខែបិណ្ឌភ្ជុំ​ ស្រស់ស្អាតម្យ៉ាងម្នាក់

//s9.kh1.co/5f/5f872d34a90bca2b9153bb953cace07c233a1fa4.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សម្រស់តារាស្រីទាំងប៉ុន្មាននាក់ខាងក្រោមនេះវិញ គ្រាន់តែដល់រដូវកាលភ្ជុំភ្លាម ពួកគេបានរៀបចំខ្លួនជាមួយឈុតប្រពៃណី តែងតួយ៉ាងសមសួនខ្លាំងតែម្ដង។

តារាកម្សាន្ត៖ ជាការពិតណាស់ តាំងពីបុរាណកាលមក ឲ្យតែដល់ថ្ងៃ ១រោច ខែភទ្របុទ ប្រជាជនខ្មែរទាំងស្រីទាំងប្រុស ទាំងចាស់ទាំងក្មេង តែងតែរៀបចំយកចង្ហាន់ទៅវត្ត​ ដើម្បីធ្វេីបុណ្យឧទ្ទិសកុសលដល់ញាតិដែលស្លាប់គ្រប់ៗគ្នា ក្នុងឪកាសពិធីបុណ្យភ្ជុំបិណ្ឌ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ បើនិយាយពីរបៀបរបបនៃការស្លៀកពាក់តាំងពីដើមមកវិញ យើងឃើញថានារីៗខ្មែររបស់យើង បើសិនទៅវត្តអារាមបែបនេះ គឺត្រូវតែស្លៀកពាក់ឲ្យសមសួន ជិតលើជិតក្រោមមិនបញ្ចេញសាច់ជ្រុលពេក ដោយមានជាហូលផាមួងអាវប៉ាក់ កន្សែងពានាផង។ ឯប្រុសៗវិញស្លៀកក្រណាត់ជាមួយអាវស ឬអាវកត្រង់ជាដើម ទើបមើលទៅមិនឆ្គង ហើយចាស់ទុំចូលចិត្តពោលឃ្លាសរសើរ។

ជាក់ស្ដែង បើក្រឡេកមកមើលសម្រស់តារាស្រីទាំងប៉ុន្មាននាក់ខាងក្រោមនេះវិញ គ្រាន់តែដល់រដូវកាលភ្ជុំភ្លាម ពួកគេបានរៀបចំខ្លួនជាមួយឈុតប្រពៃណី តែងតួយ៉ាងសមសួន ទៅធ្វើបុណ្យសំពះព្រះ អមជាមួយកាយវិការរម្យទមទន់ភ្លន់ថែមទៀតនោះ មើលទៅពួកគេស្រស់ស្អាត ទាក់ទាញម្យ៉ាងម្នាក់ ហ្វេនៗសរសើរគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

តារាសម្ដែង រចនា រ៉ាវ៉ាឌី
តារាសម្ដែង រចនា រ៉ាវ៉ាឌី
តារាចម្រៀង រ៉េត ស៊ូហ្សាណា
តារាចម្រៀង រ៉េត ស៊ូហ្សាណា
តារាចម្រៀង បាន មុន្នីល័ក្ខ
តារាចម្រៀង បាន មុន្នីល័ក្ខ
តារាចម្រៀង សុគន្ធកញ្ញា
តារាចម្រៀង សុគន្ធកញ្ញា
តារាចម្រៀង មាស សុខសោភា
តារាចម្រៀង មាស សុខសោភា
មាស សុខសោភាឱក សុគន្ធកញ្ញារ៉េត ស៊ូហ្សាណាបាន មុន្នីល័ក្ខ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T