ភ្នំពេញ៖ មួយរយៈនេះដំណឹងដ៏រសើបមួយ ទាក់ទងនឹងកំពូលតារាចម្រៀងស្រីកញ្ញា ឱក សុគន្ធកញ្ញា លួចបង្គាត់ភ្លើងស្នេហ៍ជាមួយ ប្អូនថៅកែផលិតកម្មហង្សមាស កំពុងជាប្រធាន បទពិភាក្សាយ៉ាងក្ដៅរបស់មហាជន ពិសេសអ្នកដែលនិយមលេងបណ្ដាញសង្គមតែម្ដង។

រឿងមិនទាន់ទាំងស្ងប់ផង ស្រាប់តែមុននេះ រូបភាពស្និទ្ធស្នាលរវាងឧកញ៉ាកម្លោះ ដែលគេល្បីថាជា គូដណ្ដឹង របស់ឱក សុគន្ធកញ្ញា ក៏បានបែកធ្លាយជាបន្តបន្ទាប់ ពេញហ្វេសប៊ុក។

ក្នុងនោះគេសង្កេតឃើញថា សូម្បីតែក្នុងពិធីខួកំណើតរបស់ សុគន្ធកញ្ញា ដែលទើប កន្លង ផុតទៅថ្មីៗនេះ ក៏មានវត្តមានឧកញ៉ាសង្ហារូបនេះ តាមឈរកៀកមិនឃ្លាតដែរ។

ចំពោះការបែកធ្លាយនេះ កំពុងតែបង្កើនជាចម្ងល់ទ្វេដង សម្រាប់ប្រិយមិត្តអ្នកគាំទ្រពាក់ព័ន្ធ នឹងដំណឹងដែល គេនិយាយតគ្នាថា សុគន្ធកញ្ញា នឹងចូលរោងការនៅដើមឆ្នាំក្រោយនេះ ជាការពិតឬយ៉ាងណា?

យ៉ាងណាមិញមានតែសាមីខ្លួន តែម្នាក់គត់ដែលអាចបកស្រាយចម្ងល់របស់ មហាជនបាន ហើយ ខ្មែរឡូត នឹងរង់ចាំចុះផ្សាយ រាល់ការស្រាយបំភ្លឺរបស់ កំពូលតារាចម្រៀង រូបនេះជាបន្ត៕ 

រូបភាពឱក សុគន្ធកញ្ញា និងឧកញ៉ាកម្លោះ បានបែកធ្លាយជាបន្តបន្ទាប់ ពេញហ្វេសប៊ុក។
រូបភាពឱក សុគន្ធកញ្ញា និងឧកញ៉ាកម្លោះ បានបែកធ្លាយជាបន្តបន្ទាប់ ពេញហ្វេសប៊ុក។
រូបភាពឱក សុគន្ធកញ្ញា និងឧកញ៉ាកម្លោះ បានបែកធ្លាយជាបន្តបន្ទាប់ ពេញហ្វេសប៊ុក។
រូបភាពឱក សុគន្ធកញ្ញា
រូបភាពឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា