ភ្នំពេញ៖បន្ទាប់ពីឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព័្រត្រក្នុង កម្មវិធី«The voice kids Cambodia» ពេលនេះ សុខ សុជាតា កំពុងត្រៀមរៀបចំខ្លួន ពង្រឹងសមត្ថភាពដើម្បីបន្តប្រកួតប្រជែង នៅវគ្គផ្ដាច់ព័្រត្រ។

ក្រៅពីមានទេពកោសល្យច្រៀងបានយ៉ាងប៉ិនប្រសព្វ កូនក្រុមរបស់ ឱក សុគន្ធកញ្ញា រូបនេះ ក៏មានសម្រស់ស្រស់ស្អាត អមនឹងកាយវិការសម្ដែងគួរឲ្យស្រលាញ់ ទើបធ្វើឲ្យប្អូនស្រីទទួលបានការគាំទ្រខ្លាំងគួរឲ្យភ្ញាក់ផ្អើលបែបនេះ។

ស្របពេល សុជាតា កំពុងមានប្រជាប្រិយភាព ស្រាប់តែមានប្រិយមិត្តមួយចំនួន បាន បញ្ចេញមតិពាក់ព័ន្ធនឹងសម្រស់បេក្ខនារីរូបនេះដែរថា ប្អូនមានមុខមាត់ ស្រដៀង និងតារា ស្រីល្បីឈ្មោះម្នាក់ នោះគឺកញ្ញា ពេជ្រ សូលីកា ។

ព្រោះសង្កេតមើលលើទម្រង់មុខ មិនថាភ្នែក មាត់ ឬច្រមុះរបស់ សុជាតា ពិតជាមាន ចំណុចដូចគ្នា និងសូលីកា ខ្លាំងពិតមែន ។

ជាងនេះទៅទៀត បើយើងចាប់អារម្មណ៍ត្រង់ ស្នាមញញឹមរបស់អ្នកទាំងពីរនេះ គឺកាន់តែស្រដៀងគ្នា ហាក់បីដូចជាបងប្អូនតែម្ដង៕

ចុះប្រិយមិត្តដ៏ទៃទៀតគិតម៉េចដែរ?  

កញ្ញា ពេជ្រ សូលីកា និងប្អូនស្រី សុខ សុជាតា
កញ្ញា ពេជ្រ សូលីកា និងប្អូនស្រី សុខ សុជាតា
កញ្ញា ពេជ្រ សូលីកា និងប្អូនស្រី សុខ សុជាតា
សារដែលអ្នកគាំទ្រថាកញ្ញា ពេជ្រ សូលីកា និងប្អូនស្រី សុខ សុជាតា មានមុខមាត់ដូចគ្នា
ប្អូនស្រី សុខ សុជាតា
កញ្ញា ពេជ្រ សូលីកា
ប្អូនស្រី សុខ សុជាតា
កញ្ញា ពេជ្រ សូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]