ភ្នំពេញ៖ កាលពីយប់មិញនេះ The Voice Kids Cambodia បានស្ថិតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពោលគឺកាន់តែខិតជិតចូលមកដល់មែនទែនហើយនៃវគ្គផ្តាច់ព្រ័ត្រ ដែលទស្សនិកជនបាននិងកំពុងទន្ទឹមរង់ចាំចង់ដឹងថាតើនរណានឹងក្លាយជាម្ចាស់ពានរង្វាន់ប្រចាំ The Voice Kids រដូវកាលនេះ។

ជាការពិតណាស់កូនក្រុមរបស់ Coach សុគន្ធ និសា គឺប្អូនស្រី អ៊ុក សុវណ្ណារី បានបកស្រាយចម្រៀងមួយបទចំណងជើងថា «កុំធ្វើចរិតប្រុសស្អាត» ដែលទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនខ្លាំងមែនទែន  ក៏ប៉ុន្តែគួរឲ្យសោកស្តាយ ប្អូនស្រីមិនត្រូវបាន Coach សុគន្ធ និសា ជ្រើសរើសយកទៅបន្តនៅវគ្គផ្តាច់ព្រ័ត្រនោះទេ។

ហេតុដូច្នោះហើយទើបអ្នកគាំទ្រមួយចំនួន មានប្រតិកម្មទៅនឹងការសម្រេចចិត្តរបស់ Coach និសា  ដោយក្នុងនោះពួកគេបានបញ្ចេញមតិខ្លះថា  នេះជារឿងអយុត្តិធម៌ណាស់ ព្រោះ អ៊ុក សុវណ្ណារី ជាក្មេងដែលមានសមត្ថភាពជាងក្មេងដទៃ ថែមទាំងចេះលើកដាក់សម្លេងទៅតាមបទចម្រៀង  មិនថាបទបុរាណ  បទសម័យ  បទជាភាសាបរទេសយ៉ាងណានោះទេ  តែហេតុអ្វី Coach សុគន្ធ និសា មើលរំលងប្អូនស្រីទៅវិញ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្របានបង្ហាញអារម្មណ៍សោកស្តាយចំពោះប្អូនស្រី សុវណ្ណារី ដែលមេក្រុមមិនបានជ្រើសយកទៅវគ្គផ្តាច់ព្រ័ត្រ។ លើសពីនេះទៅទៀតអ្នកគាំទ្រជាច្រើន ក៏បានផ្តល់នូវកម្លាំងចិត្តយ៉ាងពេញទំហឹង ដល់ប្អូនដើម្បីតស៊ូទៅមុខទៀត៕

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ?

មតិរបស់ទស្សនិកជន
មតិរបស់ទស្សនិកជន
មតិរបស់ទស្សនិកជន
មតិរបស់ទស្សនិកជន
មតិរបស់ទស្សនិកជន
មតិរបស់ទស្សនិកជន
ប្អូនស្រី អ៊ុក សុវណ្ណារី
Coach សុគន្ធ នីសា
Coach សុគន្ធ នីសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុក សុវណ្ណារី