រាជធានីភ្នំពេញ ៖ កម្មករធ្វើជ្រូកខ្វៃយីហោហេង ប៉ោ ចំនួន៥នាក់ បានរងរបួសធ្ងន់ ខណៈកំពុងធ្វើការជញ្ជូនជ្រូកខ្វៃចំនួន៥ក្បាល ជិះដណ្តើរយន្តឡើងទៅលើជាន់ទី៧ ស្រាប់តែដាច់ខ្សែកាបធ្លាក់មកក្រោម កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣០ តុលា ២០១២ នៅអគារកំពុងសាងសង់កម្ពស់៧ជាន់ ស្ថិតនៅអគារលេខ១១៧ ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក (ក្នុងផ្សារគីឡូលេខ៤) ដែលមានម្ចាស់ឈ្មោះហេង ប៉ោ ភេទប្រុស  អាយុ៤៤ឆ្នាំ ជាថៅកែជ្រូកខ្វៃយីហោ ហេង ប៉ោ ។

ជនរងគ្រោះ១-ឈ្មោះអីុ ប៊ឹង ភេទប្រុស អាយុ៣៨ឆ្នាំ ២-ឈ្មោះសន សុផល ភេទប្រុស  អាយុ២៧ឆ្នាំ ៣-ឈ្មោះកង ប៊ុនសារុំ អាយុ៣៥ឆ្នាំ ៤-ឈ្មោះសន ម៉ុញ អាយុ២៥ឆ្នាំ និង៥-ឈ្មោះចិត្រ ។ អ្នកទាំង៥នាក់ មានទីលំនៅភូមិរវាង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ក្នុងនោះខ្លះរងរបួសបោកបាក់ខ្នង បាក់ជើង  ត្រូវបានរថយន្តបញ្ជូនទៅព្យាបាលនៅគ្លីនិកគីម ស៊ុង និងមន្ទីរពេទ្យកាល់ម៉ែត ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]