ពោធិ៍សាត់៖ ស្រ្តីម្នាក់បានសម្រេចចិត្ត យកខ្សែចងកសម្លាប់ខ្លួនក្នុងផ្ទះជិតអសនៈ របស់ខ្លួន មិនដឹងពេលវេលាច្បាស់លាស់។ លុះដល់ម៉ោង១៤:៣០នាទី រសៀលថ្ងៃទី ៣០ខែតុលា ឆ្នាំ២០១២ទើបបងស្រីរបស់ជនរងគ្រោះ បានប្រទះឃើញ នៅក្នុងបន្ទប់អសនៈរបស់ស្ត្រីរងគ្រោះខាងលើ រួចហើយក៏បានរាយការណ៍ជូនសមត្ថកិច្ច ចុះទៅពិនិត្យតែម្តង ។

ប្រភពពីសមត្ថកិច្ចបានរាយការណ៍ឲ្យដឹងថា ស្រ្តីដែលចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងនោះ មានឈ្មោះ យិន លឹម ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាកន្លងមកស្រ្តីរូបនោះ គាត់តែងតែទៅគោរពគ្រូ ក្នុងបន្ទប់អសនៈរបស់គាត់ ប៉ុន្តែនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២នោះគេឃើញបន្ទប់របស់គាត់ បានបិទទ្វារជិតដូចសពដង ខណៈដែលជនរងគ្រោះ ចូលទៅគោរពហ៊ឹងអសនៈរបស់គាត់ ។ប្រភពពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា តាមការចុះពិនិត្យ ពីសំណាក់ ក្រុមគ្រូពេទ្យ និងនគរបាល ជំនាញ បញ្ជាក់ថា ស្ត្រីរងគ្រោះនោះគឺពិតជាចងក ធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន ។សពស្រ្តីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ តាមប្រពៃណី ៕

www.dap-news.com

www.dap-news.com

ដោយ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]