(ភ្នំពេញ)៖ តារាចម្រៀងរ៉េបរូបសង្ហា លោក Step ក្រោយពីបានចាប់ដៃគូច្រៀង ជាមួយតារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា គេសង្កេតឃើញថា កំពុងតែមានភាពមមាញឹកក្នុងវិស័យសិល្បៈ ដោយលោកតែងតែ បង្ហាញមុខក្នុងការប្រគំតន្រ្ដី នៅបណ្ដាខេត្ត ព្រមទាំង Concert នៅតាមកញ្ចក់ទូរទស្សន៍ទៀតផង។ អ្វីដែលកាន់តែពិសេស តារាប្រុសរូបសង្ហាម្នាក់នេះ មានឱកាសបានចេញទៅបង្ហាញសមត្ថភាព នៅលើទឹកដីប្រទេសកូរ៉េជាថ្មីម្ដងទៀត ជាមួយនឹងតារាចម្រៀង ពេជ្រ សោភា តាមរយៈការប្រគំតន្ដ្រីសប្បុរសធម៌ ជូនដល់បងប្អូនពលករខ្មែរនៅកូរ៉េ ដើម្បីរកមូលនិធិជួយដល់កុមារកំព្រា និងកុមារតូចៗ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។

ជាការពិតណាស់ នេះមិនមែនជាលើកទី១ ឡើយ សម្រាប់ លោក Step ដែលបានចេញទៅសម្ដែងចម្រៀង នៅទីក្រុងអានសាន ប្រទេសកូរ៉េ ប៉ុន្តែរាល់ពេលមានការប្រគំតន្រ្ដី ក្រុមសមាគមកូនខ្មែរ នៅកូរ៉េ ធ្លាប់អញ្ជើញលោកទៅច្រៀងនៅទីនោះ គោលបំណងរបស់លោក ទៅច្រៀងនៅកូរ៉េ ដើម្បីស្វែងរកមូលនិធិ ជួយដល់កុមារកំព្រា និងក្មេងៗ ដែលមកព្យាបាល នៅមន្ទីរពេទ្យ «គន្ធបុប្ផា»។ ក្នុងកម្មវិធីតន្រ្តីសប្បុរសធម៌នេះ ក៏មានការចូលរួមពីតារាប្រុស-ស្រីជាច្រើនដួង មានដូចជា អ្នកនាង ពេជ្រ សោភា, លោក Step និង នាយ ចឺម ដែលមកពីផលិតកម្ម សាន់ដេ និងផលិតកម្មរស្មីហង្សមាស ផងដែរ។

យ៉ាងណាមិញ បើក្រឡេកមកមើលអាជីពសិល្បៈ តារាចម្រៀងរាងខ្ពស់ស្រឡះ សាច់សខ្ចី លោក Step ហាក់បីដូចជាក្ដោបក្ដាប់បានការងារសិល្បៈ ច្រើនគួរសម ជាពិសេសលោកមានសមត្ថភាព អាចនិពន្ធទំនុកច្រៀង និងធ្វើបទភ្លេង បានដោយខ្លួនឯង ទាំងបទមនោសញ្ចេតនា ស្នេហា ចង្វាក់ភ្លេងញាក់ កន្រ្ទាក់អារម្មណ៍ គឺលោក អាចធ្វើបានគ្រប់បែបតែម្ដង។ ក្រៅពីអាជីពសិល្បៈ លោកទទួលតំណែង ជាតួសម្ដែងរឿងជាមួយអតីតបេក្ខនារី The Voice Cambodia គឺកញ្ញា រ៉េត ស៊ូហ្សាណា ជានិច្ចកាលអ្នកទាំងពីរ ត្រូវបានផលិតកម្មហង្សមាស ឲ្យសម្ដែងវីដេអូចម្រៀងរួមគ្នា។ ជាក់ស្ដែងដូចជាបទ «សុំមួយនាទីជាសង្សារ» ដែលបានឆក់យកបេះដូងមិត្តយុវវ័យ និងទទួលបានការគាំទ្រ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់មហាជន ស្ទើរតែគ្រប់មជ្ឈដា្ឋន៕

Step និង​ ពេជ្រ សោភា ដឹកដៃគ្នា​​​ទៅ​​​​ច្រៀង​​នៅ​កូរ៉េ ​ប្រមូល​​ថវិកា​ជួយ​ដល់​​កុមា​រកំព្រា និង​​មន្ទីរពេទ្យ «គន្ធបុប្ផា»
Step និង​ ពេជ្រ សោភា ដឹកដៃគ្នា​​​ទៅ​​​​ច្រៀង​​នៅ​កូរ៉េ ​ប្រមូល​​ថវិកា​ជួយ​ដល់​​កុមា​រកំព្រា និង​​មន្ទីរពេទ្យ «គន្ធបុប្ផា»
Step និង​ ពេជ្រ សោភា ដឹកដៃគ្នា​​​ទៅ​​​​ច្រៀង​​នៅ​កូរ៉េ ​ប្រមូល​​ថវិកា​ជួយ​ដល់​​កុមា​រកំព្រា និង​​មន្ទីរពេទ្យ «គន្ធបុប្ផា»
Step និង​ ពេជ្រ សោភា ដឹកដៃគ្នា​​​ទៅ​​​​ច្រៀង​​នៅ​កូរ៉េ ​ប្រមូល​​ថវិកា​ជួយ​ដល់​​កុមា​រកំព្រា និង​​មន្ទីរពេទ្យ «គន្ធបុប្ផា»
Step
Step

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP