កាហ្វេគឺជាភេសជ្ជៈមួយប្រភេទដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ កាហ្វេត្រូវបានគេស្គាល់ថា អាចជួយបង្កើនកម្រិតថាមពលក្នុងរាងកាយ បំបាត់អាការអស់កម្លាំង និងងងុយគេង លើសពីនេះទៅទៀត វាមានអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់សុខភាពរាងកាយដូចជា ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ និងជួយការពារសុខភាពបេះដូងជាដើម... ល-។

ប៉ុន្តែថ្ងៃនេះយើងនឹងលើកយកវិធីសាស្រ្តធ្វើគ្រឿងផ្សំមួយប្រភេទដែលអាចធ្វើឱ្យកាហ្វេមួយពែងរបស់អ្នកមិនត្រឹមតែមានគុណប្រយោជន៍ដូចដែលបានលើកឡើងខាងលើនោះទេ ថែមទាំងអាចប្រែក្លាយទៅជាភេសជ្ជៈដែលអាចជួយដុតបំផ្លាញជាតិខ្លាញ់ និងធ្វើឱ្យអ្នកស្រកទម្ងន់បានថែមទៀតផង។ 

 តោះ! សាករៀនធ្វើទាំងអស់គ្នា ៖   

ដាក់គ្រឿងផ្សំនេះត្រឹមតែ ១ ឬ ២ស្លាបព្រានៅក្នុងកែវកាហ្វេរាល់ព្រឹកអាចធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ថែមទាំងជួយឱ្យស្រកទម្ងន់ថែមទៀតផង

ការអនុវត្ត

គ្រឿងផ្សំ

- ទឹកឃ្មុំកន្លះពែងកាហ្វេ

- ប្រេងដូងសុទ្ធ ៣ភាគ៤ នៃពែងកាហ្វេ

- ម្សៅសម្បកឈើអែម/ឈើយីហ៊ុប (Cinnamon) ១ស្លាបព្រាបាយ (អាចរកទិញបានតាមផ្សារទំនើប)

វិធីធ្វើ៖ គ្រាន់តែយកគ្រឿងផ្សំខាងលើលាយបញ្ចូលគ្នាជាល្បាយមួយជាការស្រេច។ បន្ទាប់មកច្រកក្នុងកែវ ឬក្រឡដែលបិទមាត់ជិតរួចទុកក្នុងទូទឹកកកសម្រាប់ប្រើប្រាស់។

=> ជារៀងរាល់ព្រឹកគ្រាន់តែយកគ្រឿងផ្សំដែលច្រកទុក លាយជាមួយកាហ្វេរបស់អ្នកត្រឹមតែ ១ ឬ ២ស្លាបព្រាបាយហើយកូរឱ្យសព្វ។ ដូច្នេះអ្នកនឹងទទួលបានកាហ្វេមួយកែវនេះដែលមិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងអាចជួយដុតបំផ្លាញជាតិខ្លាញ់ ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ និងជួយឱ្យស្រកទម្ងន់បានទៀតផង។

ចំណាំ៖ កាហ្វេគួរតែជាកាហ្វេស្រស់ៗ ក្តៅៗដែលឆុងថ្មីៗទើបមានប្រសិទ្ធភាពខ្ពស់។

ហេតុអ្វីភេសជ្ជៈមួយនេះមានគុណប្រយោជន៍? តាមដានខាងក្រោមបន្ត!

ដាក់គ្រឿងផ្សំនេះត្រឹមតែ ១ ឬ ២ស្លាបព្រានៅក្នុងកែវកាហ្វេរាល់ព្រឹកអាចធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ថែមទាំងជួយឱ្យស្រកទម្ងន់ថែមទៀតផង
ដាក់គ្រឿងផ្សំនេះត្រឹមតែ ១ ឬ ២ស្លាបព្រានៅក្នុងកែវកាហ្វេរាល់ព្រឹកអាចធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ថែមទាំងជួយឱ្យស្រកទម្ងន់ថែមទៀតផង

ម្សៅសម្បកឈើអែម/ឈើយីហ៊ុប (Cinnamon)

ត្រូវបានគេស្គាល់ថាជាឱសថមើមធម្មជាតិដែលទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងការថែទាំសម្រស់ និងសុខភាព។ រុក្ខជាតិមួយនេះអាចជួយកាត់បន្ថយការរលាកផ្សេងៗ មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ជួយកាត់បន្ថយជាតិខ្លាញ់ និងកម្រិតកូឡេស្តេរ៉ុល ថែមទាំងជួយរំលាយជាតិស្ករក្នុងឈាម ហើយបំលែងជាថាមពលបានល្អទៀតផង។  

ម្ស៉ៅ Cinnamon

ប្រេងដូង

ប្រេងដូងសម្បូរទៅដោយអាស៊ីតខ្លាញ់កម្រិតមធ្យមដែលអាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការភ្លាមៗបញ្ជូនទៅកាន់ថ្លើម។ អត្ថប្រយោជន៍ដ៏ល្អបំផុតនៃប្រេងដូង គឺជួយដុតបំផ្លាញជាតិខ្លាញ់បានល្អក្នុងរាងកាយ ដែលនេះជាហេតុផលចម្បងដែលមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់។

ប្រេងដូង

ទឹកឃ្មុំ

មិនខុសពីប្រេងដូង ទឹកឃ្មុំត្រូវបានគេប្រើប្រាស់យ៉ាងច្រើនក្នុងការថែទាំសុខភាពសម្រស់ និងរូបរាងកាយ។ ទឹកឃ្មុំសម្បូរទៅដោយជាតិស្ករធម្មជាតិ ដែលផ្តល់ថាមពេលដល់រាងកាយ មានសារធាតុរ៉ែសំខាន់ៗដូចជា៖ សូដ្យូម ដែក ស័ង្កសី កាល់ស្យូម ប៉ូតាស្យូម និងផូស្វ័រ។ លើសពីនេះទឹកឃ្មុំមានផ្ទុកសារជាតិនីកូទីន វីតាមីន C និង Riboflavin និងវីតាមីន B6 ដែលទាំងនេះពិតជាមានអត្ថប្រយោជន៍ក្រៃលែង សម្រាប់ជួយដល់ការគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលក្នុងឈាម និងកាត់បន្ថយភាពតានតឹងជាដើម៕

ទឹកឃ្មុំសម្បូរទៅដោយជាតិស្ករធម្មជាតិ ដែលផ្តល់ថាមពេលដល់រាងកាយ មានសារធាតុរ៉ែសំខាន់ៗដូចជា៖ សូដ្យូម ដែក ស័ង្កសី កាល់ស្យូម ប៉ូតាស្យូម និងផូស្វ័រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]