ភ្នំពេញ៖ គូស្នេហ៍តារាស្រីប្រុស ដែលកំពុងល្បីឈ្មោះនាពេលបច្ចុប្បន្ន ពោលគឺ អ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា កំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង នារយៈពេលចុងក្រោយនេះ។

ដោយសារ សក្កដា និងមិត្តស្រីរូបនេះ តែងតែបង្ហាញភាពផ្អែមល្ហែម ឲ្យគ្នាទៅវិញទៅ រហូតដាក់ថ្នាក់មានប្រិយមិត្តមួយចំនួន រមែងទន្ទឹងរង់ចាំនៅថ្ងៃល្អ របស់តារាស្រីប្រុសមួយគូនេះទៀតផង។

លើសពីនេះ នៅក្នុងគណនីផ្លូវការរបស់លោក សក្ដដា ក៏បានបង្ហោះរូបភាព ស៊ីអារម្មណ៍ ជាច្រើនសន្លឹករបស់លោក និងពេជ្រ សោភា ត្រូវបានគេចែកចាយ ជាបន្តបន្ទាប់ ពេញហ្វេសប៊ុក ដែលធ្វើឲ្យអ្នកគាំទ្រ ឃើញហើយមិនសរសើរមិនបាន ពីភាពផ្អែមល្ហែម នៃគូស្នេហ៍មួយគូនេះ មើលទៅពិតជាគួរឲ្យច្រណែនខ្លាំងណាស់។

ក្នុងនោះក៏មានប្រិយមិត្តជាច្រើន រំពឹងនឹងជឿជាក់ថាលោក សក្ដដា គឺជា បុរសម្នាក់ ដែលអាច ដឹកដៃមិត្តស្រី ដ៏ស្រស់ស្អាតម្នាក់នេះចូលរោងជ័យ នៅថ្ងៃណាមួយជាក់ជាមិនខាន៕ 

ចង់ជ្រាបច្បាស់ថា រូបភាពស៊ីអារម្មណ៍របស់អ្នកទាំងពីរផ្អែមល្ហែមយ៉ាងណា? ទស្សនារូបភាពខាងក្រោម៖

រូបភាពស៊ីអារម្មណ៍របស់តារាប្រុសស្រីទាំងពីរ
រូបភាពស៊ីអារម្មណ៍របស់តារាប្រុសស្រីទាំងពីរ
រូបភាពស៊ីអារម្មណ៍របស់តារាប្រុសស្រីទាំងពីរ
រូបភាពស៊ីអារម្មណ៍របស់តារាប្រុសស្រីទាំងពីរ
រូបភាពស៊ីអារម្មណ៍របស់តារាប្រុសស្រីទាំងពីរ
តារាសម្ដែងលោក ឆឹម សក្កដា និងអ្នកនាង ពេជ្រ សោភា
តារាសម្ដែងលោក ឆឹម សក្កដា និងអ្នកនាង ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា