មនុស្សគ្រប់គ្នាមិនថាបុរស ឬស្ត្រីតែងតែចង់បានផ្ទៃមុខស្រស់ស្អាតពីធម្មជាតិ ដោយមិនបាច់ចាំបាច់ Make Up តុបតែងមុខ ។ ការតុបតែងមុខមិនប្រាកដថាធ្វើឱ្យមនុស្សគ្រប់គ្នាមើលមកមានភាពស្រស់ស្អាតនោះទេ។ មិនថាអ្នកតុបតែងយ៉ាងណា ភ្នែកមនុស្សរាល់គ្នានៅតែដឹងថាវាគ្រាន់តែជារបាំងមុខប៉ុណ្ណោះ។  ពេលខ្លះការតុបតែងមុខខ្លាំងពេកធ្វើឱ្យគេមើលចម្លែកៗផងដែរ។ យកល្អគួរតែថែរក្សាមុខឱ្យមានភាពស្រស់ស្អាតតាមបែបធម្មជាតិប្រសើរជាង  ព្រោះថាភាពស្រស់ស្អាតពីធម្មជាតិមិនបាច់តុបតែងមុខក៏ស្អាតបាន ហើយបើតុបតែងមុខបន្តិចបន្តួចទៀតរឹតតែលើកសម្រស់ទ្វេដង។

វាមិនមែនជារឿងងាយស្រួលនោះទេ។ តែថ្ងៃនេះយើងនឹងលើកយកតិចនិកងាយៗ បែបធម្មជាតិមកជម្រាបមិត្តអ្នកអានឱ្យស្រស់ស្អាតគ្រប់គ្នាដោយវិធីងាយៗដូចខាងក្រោម៖  

# លុបលាងមុខឱ្យបានស្អាត

ថែទាំស្បែកមុខរបស់អ្នកដោយធ្វើការសំអាតឱ្យបានទៀងទាត់ ជាវិធីចម្បងដែលធ្វើឱ្យអ្នកស្រស់ស្អាតដោយមិនបាច់តុបតែងក្រែមម្សៅបន្ថែម។ អ្នកអាចរកទិញហ្វូមលាងមុខ ឬទឹកសម្អាតមុខដែលមានគុណភាព និងត្រូវនឹងប្រភេទស្បែករបស់អ្នកយកមកលុងលាងឱ្យបានស្អាតជាប្រចាំ ១ថ្ងៃ ៤ដង គឺ ពេលព្រឹក ពេលថ្ងៃត្រង់ ពេលល្ងាច និងយប់មុនពេលចូលគេង។  

មិនបាច់ ​Make Up ក៏ស្អាតបានដែរ! ដោយអនុវត្តតិចនិចងាយៗបែបធម្មជាតិទាំងនេះ

# លាបផលិតផលផ្តល់សំណើម

បន្ទាប់ពីលុបលាងមុខបានស្អាតល្អហើយ អ្នកគួរតែលាបក្រែមផ្តល់សំណើមដែលសាកសមនឹងប្រភេទស្បែករបស់អ្នកនៅលើផ្ទៃមុខបន្ថែមទើបជាការល្អ ។ អ្នកអាចរកទិញក្រែមផ្តល់សំណើមដែលមានគុណភាពនៅលើទីផ្សារបាន ហើយយកវាអនុវត្តលើមុខភ្លាមៗបន្ទាប់ពីលុបលាងមុខបានស្អាតល្អរួច។ ចំពោះអ្នកដែលមានបញ្ហាស្បែក ឬស្បែកប្រតិកម្មអ្នកអាចលាបវាថ្នមៗថើៗលើផ្ទៃមុខ និងជ្រើសរើសក្រែមផ្តល់សំណើមដែលគ្មានក្លិន ឬគ្មានជាតិកាត់។ ចំណែកអ្នកដែលមានស្បែកមុខមុន ឬខ្លាញ់គួរតែជ្រើសរើសផលិតផលផ្តល់សំណើមដែលគ្មានជាតិប្រេង (Non oily moisturizer)។  

មិនបាច់ ​Make Up ក៏ស្អាតបានដែរ! ដោយអនុវត្តតិចនិចងាយៗបែបធម្មជាតិទាំងនេះ

# ខាត់ស្បែកមុខ

ការប្រើផលិតផលខាត់ស្បែកមុខដែលមានដាក់លក់លើទីផ្សារ ឬក៏ធ្វើតាមវិធីធម្មជាតិដោយខ្លួនឯងក្នុង ១សប្តាហ៍ម្តងអាចជួយជម្រុះកោសិកាស្បែកចាស់ៗដែលងាប់ចេញ និងបង្កើតកោសិកាស្បែកថ្មីដែលល្អមកវិញ។ មិនតែប៉ុណ្ណោះការខាត់ស្បែកមុខបែបនេះជួយធ្វើឱ្យមុខ-ស ភ្លឺ រលោង បំបាត់រាសល់បញ្ហាស្បែកខ្មៅ ស្រអាប់បានយ៉ាងល្អផងដែរ។ អ្នកអាចប្រើប្រាស់វិធីសាស្រ្តនេះ១អាទិត្យ ២ដងក៏បានដើម្បីឱ្យឆាប់មានប្រសិទ្ធភាព។

មិនបាច់ ​Make Up ក៏ស្អាតបានដែរ! ដោយអនុវត្តតិចនិចងាយៗបែបធម្មជាតិទាំងនេះ

# ទឹកជូតសំអាតមុខ (Toner)

ទឹកជូតសម្អាតផ្ទៃមុខ(Toner) អាចជួយផ្លាស់ប្តូរស្បែកមុខរបស់អ្នកឱ្យមើលទៅស្រស់ស្អាតបានផងដែរ។ ដោយទឹកជូតសម្អាតត្រូវបានផលិតឡើងជាពិសេសសម្រាប់អ្នកដែលមានស្បែកមុខឡើងប្រេង ដូច្នេះអ្នកគួរតែលាបទឹកជូតសម្អាតមុខជាទៀងទាត់រាល់ពេលលុបលាងមុខរួច ឬមុននឹងលាបក្រែមផ្តល់សំណើមលើផ្ទៃមុខ ព្រោះវាអាចជួយធ្វើឱ្យស្បែកមុខស  ស្រស់ថ្លា  រលោងស្អាតគ្មានស្លាកស្នាម។ 

មិនបាច់ Make Up ក៏ស្អាតបានដែរ

# លាបឡេការពារកម្តៅថ្ងៃ

មិនថាអាកាសធាតុក្តៅ ត្រជាក់ រងារយ៉ាងណាអ្នកគួរតែប្រើប្រាស់ឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃមុនពេលចេញទៅខាងក្រៅ ព្រោះវាអាចការពារស្បែករបស់អ្នកពីកម្តៅថ្ងៃ និងកាំរស្មី UVA/UVB ដែលអាចមានឥទ្ធិពលអាក្រក់ធ្វើឱ្យស្បែកអ្នកខូច ស្រអាប់ និងកើតមហារីកស្បែកបាន។ គួរតែរកទិញផលិតផលដែលមានកម្រិត SPF 30 ឬលើសពីនេះទើបអាចការពារស្បែករបស់អ្នកបានល្អ។

មិនបាច់ Make Up ក៏ស្អាតបានដែរ

# ទទួលទានទឹកផ្លែឈើស្រស់ៗ

ការទទួលទានទឹកផ្លែឈើស្រស់ៗដែលធ្វើចេញពីផ្លែ ទំពាំងបាយជូរ , ក្រូច, ផ្លែប៉ោមជាដើម ដោយមិនមានលាយសារធាតុបន្ថែមអាចជួយធ្វើឱ្យស្បែករបស់អ្នករីកលូតលាស់បានល្អ ប្រែជាស្រស់ថ្លា និងមានភ្លឺរលោងស្អាតពីក្នុងខ្លួន។ អ្នកគួរតែទទួលទានវាជាប្រចាំក្នុងមួយថ្ងៃ ២ដងទើបជាការប្រសើរ។  

មិនបាច់ Make Up ក៏ស្អាតបានដែរ

# ទទួលទានទឹកឱ្យបានច្រើន

ការទទួលទានទឹកឱ្យបានច្រើនក្នុងមួយថ្ងៃៗមិនត្រឹមតែអាចបណ្តេញជាតិពុលអាក្រក់ៗចេញពីក្នុងខ្លួនទេ ថែមទាំងមានគុណប្រយោជន៍ដល់សុខភាពស្បែកផងដែរ ដោយជួយឱ្យរូបរាងកាយអ្នកទាំងមូលមានសំណើម ស្រស់ថ្លា និងភ្លឺរលោងថែមទៀតផង។

មិនបាច់ Make Up ក៏ស្អាតបានដែរ

# ទឹកក្តៅឧណ្ហៗជាមួយក្រូចឆ្មារ

ជារៀងរាល់ព្រឹកអ្នកគួរតែមានទម្លាប់ទទួលទានទឹកក្តៅឧណ្ហៗមួយពែងលាយជាមួយក្រូចឆ្មារ (អាចបន្ថែមស្ករបន្តិចក៏បាន) ទើបជាការល្អ។ ការទទួលទានវាជាប្រចាំនឹងធ្វើឱ្យអ្នកសង្កេតឃើញពីភាពប្រែប្រួលនៃស្បែករបស់អ្នក ដោយប្រែជាមានភាពស្រស់ស្អាត ទន់ និងភ្លឺរលោង។

មិនបាច់ Make Up ក៏ស្អាតបានដែរ

# ចៀសវាងប៉ះពាល់ផ្ទៃមុខ

ដៃរបស់អ្នកពោរពេញដោយបាក់តេរី មេរោគ និងសារធាតុកខ្វក់ដែលមិនងាចមើលឃើញនឹងភ្នែកបាន។ ដូច្នេះគួរតែចៀងវាងយកដៃប៉ះពាល់បរិវេណផ្ទៃមុខជាដាច់ខាត ព្រោះវាអាចធ្វើឱ្យស្បែកមុខរបស់អ្នកខូច បញ្ហាប្រតិកម្មស្បែកមុខ ឬមានបញ្ហាស្បែកមុខផ្សេងទៀតជាច្រើន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]