ភ្នំពេញ៖ ជាការពិតណាស់ កម្មវិធីប្រលងចម្រៀងក្មេងលំដាប់ថ្នាក់ពិភពលោក (The voice kids cambodia) កំពុងតែស្ថិតនៅក្នុងវគ្គLive show សប្ដាហ៍ទី២ ដែលក្នុងមួយសប្តាហ៍ទៅមួយសប្ដាហ៍ Coach ទាំង៣រូប ត្រូវតែជម្រុះកូនក្រុម របស់ខ្លួនដែលមានសមត្ថភាព ដើម្បីឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ។

ជាក់ស្តែង គេសង្កេតឃើញថា កូនក្រុមឱក សុគន្ធកញ្ញា កុមារី សុខ សុជាតា ដែលប្អូនស្រី តាំងពីវគ្គដំបូងនៃកម្មវិធី អាចច្រៀងបទបត់បែនខ្លួនទៅតាមនោះ មិនថា បទចម្រៀងជាភាសាបរទេស ឬភាសាខ្មែរ បទបុរាណ សម័យនោះទេ។

តែពេលនេះប្អូនស្រីក៏បានចៀងចម្រៀងមួយបទ«ស្ទឹងសែនបារីស» បានធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ រហូតដល់ទទួលបានសារគាំទ្រយ៉ាងច្រើន មិនត្រឹមតែប៉ុណ្ណោះទេ សុខ សុជាតា ក៏បានជាប់ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ ខណៈមិត្តរួមក្រុម២រូបទៀតត្រូវដើរចេញពីកម្មវិធី៕

សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

កុមារី​ សុខ សុជាតា
កញ្ញាឱក សុគន្ធកញ្ញា
កញ្ញាឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សុជាតា