ផ្ទៃមុខស្រស់ស្អាត ភ្លឺថ្លា ក្មេងជាងវ័យជាអ្វីដែលសុភាពនារីប្រាថ្នាចង់បាន។ តែការកកើតមុន និងរន្ធញើសរីកធំ ជាបញ្ហាចម្បងដែលអាចធ្វើឱ្យស្បែកមុខរបស់អ្នកបាត់បង់សម្រស់មួយផ្នែកធំផងដែរ។ ថ្ងៃនេះយើងនឹងលើកយកវិធីអនុវត្តតាមបែបធម្មជាតិ ដោយយក ទឹកដោះគោជាគ្រឿងផ្សំមួយ ដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការថែសម្រស់ និងសុខភាពរាងកាយយកមកអនុវត្តផ្ទាល់ ដែលអាចមានប្រសិទ្ធភាព និងមានគុណសម្បត្តិដែលនឹកស្មានមិនដល់។

ខាងក្រោមនេះជាគុណប្រយោជន៍ និងវិធីអនុវត្តងាយៗ ដែលអ្នកអាចធ្វើបានដោយខ្លួនឯង៖  

មិននឹកស្មានថា គ្រាន់តែយកគ្រឿងផ្សំងាយៗប៉ុន្មានមុខនេះធ្វើជាដុំទឹកកកសោះ មានប្រយោជន៍ចំពោះសម្រស់ច្រើនដល់ម្លឹង!

# ការអនុវត្ត

វិធីធ្វើទាំង ៣ ខាងក្រោមនេះ អ្នកអាចជ្រើសយកវិធីណាមួយក៏បានដែរ ដែលអ្នកពេញចិត្ត ឬអ្នកគិតថាងាយស្រួល យកមកអនុវត្តបាន ព្រោះវាសុទ្ធតែមានគុណប្រយោជន៍ដូចៗគ្នា។

វិធីទី១៖ យកទឹកដោះគោ ១ មួយពែង លាយជាមួយខ្ទិះដូង ១ ពែង រួចយកទៅដាក់ក្នុងទូទឹកកកកន្លែងកករយៈពេលមួយយប់ ឱ្យវាក្លាយជាដុំទឹកកកតូចៗ។

វិធីទី២៖ យកទឹកអង្ករ ១ ពែង លាយជាមួយទឹកដោះគោ ១ ពែង រួចយកទៅដាក់ក្នុងទូទឹកកក ឱ្យវាកកក្លាយជាដុំទឹកកតូចៗក្នុងរយៈពេលមួយយប់។

វិធីទី៣៖ យកទឹកដោះគោ ១ ពែង លាយជាមួយទឹកដូង ១ពែងក្នុងបរិមាណស្មើគ្នា រួចទុកវាឱ្យកករយៈពេលមួយយប់ក្នុងទូទឹកកក។

=>  យកដុំទឹកកក ១ ឬ ២ដុំ មកត្រដុសឱ្យសព្វផ្ទៃមុខរហូតដល់វារលាយអស់ រួចទុកឱ្យវាស្ងួតហើយចូលគេងដោយមិនចាំបាច់លុបលាងមុខនោះទេ។ ម្យ៉ាងទៀតអ្នកក៏អាចអនុវត្តវិធីនេះបន្ទាប់ពីអ្នកចេញពីស្ទីមមុខក៏បាន រួចសឹមលាងមុខចេញជាមួយទឹកស្អាតធម្មតាជាការស្រេច។ ការអនុវត្តគួរតែធ្វើជាប្រចាំពេលយប់មុនចូលគេងទើបជាការប្រសើរ។ 

មិននឹកស្មានថា គ្រាន់តែយកគ្រឿងផ្សំងាយៗប៉ុន្មានមុខនេះធ្វើជាដុំទឹកកកសោះ មានប្រយោជន៍ចំពោះសម្រស់ច្រើនដល់ម្លឹង!

# គុណប្រយោជន៍

- ជួយបំបាត់រន្ធញើសធំៗលើផ្ទៃមុខរបស់អ្នកឱ្យរួមតូចល្អ ហើយបំបាត់ការកើតមុនយ៉ាងមានប្រសិទ្ធភាព។

- អាចជួយលាងសម្អាតរន្ធញើស និងសារធាតុកខ្វក់ពីផ្នែកខាងក្នុងនៃផ្ទៃមុខបានយ៉ាងស្អាតល្អ ថែមទាំងមានភាពស្រស់ថ្លា។

- ធ្វើឱ្យមុខមានជាតិសំណើម ថែមទាំងជួយបន្តឹងស្បែកមុខបានយ៉ាងល្អដោយគ្មានសភាពយារធ្លាក់។

- វាដើរតួនាទីជា Astringent ដែលអាចជួយឱ្យលំហូរឈាមរត់សព្វផ្ទៃមុខ ហើយធ្វើឱ្យរន្ធញើសរួមតូចតឹងណែន។

- ជួយឱ្យស្បែកមុខ ស ភ្លឺ រលោង ស្រស់ថ្លា កាត់បន្ថយការកកើតមុន លុបបំបាត់ស្បែកមុខដែលស្រអាប់ និងសភាពខ្មៅនៅក្រោមភ្នែកបានយ៉ាងល្អ។

- ជួយជួសជុលកោសិកាស្បែកមុខដែលខូចឱ្យមានភាពស្រស់ស្អាត ភ្លឺថ្លា និងកម្ចាត់ចោលស្បែកមុខដែលខូច ឬងាប់ជំនួសវិញឱ្យភាពស្រស់ស្អាតក្មេងជាងវ័យ លែងបារម្ភពីស្នាមជ្រីវជ្រួញដែលមាននៅលើស្បែកមុខ ៕  

មិននឹកស្មានថា គ្រាន់តែយកគ្រឿងផ្សំងាយៗប៉ុន្មានមុខនេះធ្វើជាដុំទឹកកកសោះ មានប្រយោជន៍ចំពោះសម្រស់ច្រើនដល់ម្លឹង!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]