រឿងភាគថៃ «ព្រះម៉ែនាគរាជ» គឺជាភាពយន្តភាគល្អបំផុតប្រចាំឆ្នាំ របស់ប្រទេសថៃ ដែលមានភាពល្បីសុះសាយខ្លាំង នៅចុងឆ្នាំ ២០១៦ និងដើមឆ្នាំ ២០១៧នេះ។តើហេតុអ្វី បានជារឿង «ព្រះម៉ែនាគរាជ» មានភាពវិសេសវិសាល ដែលទស្សនិកជនមិនគួរមើលរំលង? 

មូលហេតុដែលទស្សនិកជន មិនគួររំលងការទស្សនារឿង «ព្រះម៉ែនាគរាជ» លើកញ្ចក់ទូរទស្សន៍ PNN៖

- មានការបញ្ជូលសម្លេងជាភាសាខ្មែរបានពិរោះ ស័ក្តិសម និងច្បាស់ល្អ 

- រូបភាពច្បាស់ល្អ កម្រិត HD 

- តួសម្តែងគ្រប់រូប ទាំងតួឯក ទាំងតួរង សុទ្ធតែស្រស់ស្អាត និងស្រស់សង្ហា ហើយការសម្តែង សុទ្ធតែចូលតួបានល្អឥតខ្ចោះ

- ក្រាហ្វិកកាត់ត មានលក្ខណៈច្នៃប្រឌិត និងមានចលនាដូចរូបភាពពិតៗ

- ទស្សនីយភាពនៃប្លង់នីមួយៗ ត្រូវបានថតនៅនឹងកន្លែងជាក់ស្តែង

- ជារឿងព្រេងនិទាន ដែលមានភាពប្រទាក់ក្រឡា រវាងជំនឿ ស្នេហា កម្មផល និងតថភាពនៃការរស់នៅ

- ជារឿង ដែលទទួលបានពានរង្វាន់ប្រចាំឆ្នាំច្រើនជាងគេ

- ជារឿង ដែលមានចំនួន អ្នកមើលទាំងលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ និងលើ YouTube ច្រើនជាងរឿងភាគថៃផ្សេងទៀត។

- ទាំងបទចម្រៀង និងសាច់រឿង មានមនោសញ្ចេតនា ដែលអាចធ្វើឲ្យអ្នកទស្សនាទទួលបានអារម្មណ៍គ្រប់បែបយ៉ាង មានទាំងកំសត់ កំប្លែង កំហឹង។ 

រឿង «ព្រះម៉ែនាគរាជ» លើ PNN
រឿង «ព្រះម៉ែនាគរាជ» លើ PNN
រឿង «ព្រះម៉ែនាគរាជ» លើ PNN

លោកអ្នកប្រាកដជា មិនខកបំណងឡើយក្នុងការទស្សនារឿង «ព្រះម៉ែនាគរាជ»។ ដូច្នេះ សូមកុំភ្លេចរង់ចាំទស្សនា ការចាក់បញ្ចាំងរឿង «ព្រះម៉ែនាគរាជ» លើកញ្ចក់ទស្សន៍ ភីអិនអិន នៅរៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ៩ ដល់ ១០យប់ ចាប់ពីថ្ងៃទី ៤ខែតុលា ឆ្នាំ ២០១៧ បន្ទាប់ពីរឿង «សុបិន្តបុស្បា»៕

ទស្សនាឈុតខ្លីខាងក្រោមនេះ៖

តាមដានព័ត៌មានពីរឿងភាគរបស់ ភីអិនអិន សូមចូលទៅកាន់៖ www.facebook.com/PNNDramaFanClub  

រឿង «ព្រះម៉ែនាគរាជ» លើ PNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]