មានអាហារជាច្រើនដែលយើងតែងតែគិតថាវាជាអាហារដែលមានគុណប្រយោជន៍ចំពោះសុខភាពរាងកាយ និងសម្រស់។ ប៉ុន្តែតាមការសិក្សាមួយចំនួនបានរកឃើញថា អាហារដែលមានប្រយោជន៍ទាំងអស់នោះ មានមួយចំនួនពេលដែលបរិភោគវាលាយគ្នាបែរជាផ្តល់ផលប៉ះពាល់ចំពោះសុខភាពទៅវិញ។

នេះជាអាហារទាំង ៧ មុខដែលផ្តល់ផលប៉ះពាល់ដល់សុភាពពេលដែលទទួលទានវាបញ្ចូលគ្នា៖

១. ស៉ាំងវ៉ិច និងកាហ្វេ

ការទទួលទានស៉ាំងវ៉ិច និងកាហ្វេជាអាហារដែលពេញនិយម និងមានភាពងាយស្រួលបំផុតសម្រាប់អ្នកដែលមានកិច្ចការរវល់នៅពេលព្រឹក។ 

ជាតិស្ករដែលមាននៅក្នុងស៉ាំងវ៉ិច ជួយទប់ស្កាត់មិនឱ្យជាតិកាល់ស្យូមល្អៗត្រូវបានរំលាយអស់ដោយប្រព័ន្ធរំលាយអាហារ។ ផ្ទុយទៅវិញ វាបែរជាបំផ្លាញគុណប្រយោជន៍អស់  បើសិនជាអ្នកបរិភោគបន្ថែមជាមួយកាហ្វេ ។

ចំណាំ៖ បើសិនជាអ្នកពិតជាចូលចិត្តស៉ាំងវ៉ិចមិនអាចខ្វះបាន ជំនួសឱ្យការផឹកកាហ្វេ អ្នកគួរតែផឹកទឹកតែ ឬតែបៃតងវិញប្រសើរជាង។ 

ជាតិស្ករដែលមាននៅក្នុងស៉ាំងវ៉ិច ជួយទប់ស្កាត់មិនឱ្យជាតិកាល់ស្យូមល្អៗត្រូវបានរំលាយអស់ដោយប្រព័ន្ធរំលាយអាហារ ជួយដល់ប្រព័ន្ធសសៃប្រសាទ និងបញ្ហាស្ទះសសៃឈាមបេះដូងបានផងដែរ។ ផ្ទុយទៅវិញ វាបែរជាបំផ្លាញគុណប្រយោជន៍អស់ទាំងនេះ បើសិនជាអ្នកបរិភោគបន្ថែមជាមួយកាហ្វេ ។

២.ប៉េងប៉ោះ និងត្រសក់

ការផ្សំប៉េងប៉ោះជាមួយត្រសក់គឺជាគ្រឿងផ្សំដ៏ពេញនិយមនៃមុខម្ហូបសាឡាត់។ ប៉ុន្តែអាហារទាំងពីរនេះនឹងធ្វើឱ្យរំខានដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារបានផងដែរ។ នេះក៏ដោយសារតែអាហារទាំងពីរមានជាតិកាល់ស្យូមច្រើនហួសហេតុពេក ដែលអាចធ្វើឱ្យរាងកាយរបស់អ្នកឡើងហើម ។ ម្យ៉ាងទៀតវីតាមីនទាំងនោះមិនអាចរំលាយបានល្អនៅក្នុងរាងកាយបាននោះទេ ។

ចំណាំ៖ មិនគួរផ្សំប៉េងប៉ោះ និងត្រសក់បញ្ចូលគ្នានោះទេ។ បើសិនជាអ្នកចូលចិត្តបន្លែទាំងពីរមុខនេះ គួរតែឆ្លាស់គ្នាចុះឡើងៗនៃមុខម្ហូប។  

អាហារទាំងពីរនេះនឹងធ្វើឱ្យរំខានដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារបានផងដែរ។ នេះក៏ដោយសារតែអាហារទាំងពីរមានជាតិកាល់ស្យូមច្រើនហួសហេតុពេក ដែលអាចធ្វើឱ្យរាងកាយរបស់អ្នកឡើងហើម

៣. ដំឡូងបារាំង និងសាច់

ជាតិម្សៅដែលមាននៅក្នុងដំឡូងបារាំងជួយដល់ប្រព័ន្ធរំលាយអាហារ ចំណែកសាច់វិញអាចផ្តល់ជាតិប្រូតេអ៊ីនដល់រាងកាយបានផងដែរ។ ប៉ុន្តែនៅពេលដែលអ្នកទទួលទានវាលាយគ្នាវានឹងធ្វើឱ្យមានបញ្ហាដល់ក្រពះ ដូចជាក្រហាយពោះ ទ្រូង, ភើ , ចុក , ឆ្អល់....ជាដើម។

ចំណាំ៖ បន្លៃដែលល្អសម្រាប់បរិភោគផ្សំជាមួយនឹងសាច់ គួរតែជ្រើសរើសបន្លែដែលគ្មានជាតិម្សៅដូចជា ទំពាំងបារាំង ផ្កាខាត់ណា ខាត់ណាខៀវ និង សណ្តែកបៃតងជាដើម ។ 

ជាតិម្សៅដែលមាននៅក្នុងដំឡូងបារាំងជួយដល់ ប្រព័ន្ធរំលាយអាហារ ចំណែកសាច់វិញអាចផ្តល់ជាតិប្រូតេអ៊ីនដល់រាងកាយបានផងដែរ។ ប៉ុន្តែនៅពេលដែលអ្នកទទួលទានវាលាយគ្នាវានឹងធ្វើឱ្យមានបញ្ហាដល់ ក្រពះ ដូចជាក្រហាយពោះ ទ្រូង, ភើ , ចុក , ឆ្អល់....ល-ជាដើម។

៤. មីផាស្តា( Pasta ) និងសាច់ចិញ្ច្រាំ

ក្រពេញទឹកមាត់មានតួនាទីផលិតសារធាតុ Ptyalin និង Amylase ដែលបំលែងជាតិម្សៅនៅក្នុងមីផាស្តា (pasta) ទៅជាជាតិស្ករសាមញ្ញមួយ។ តែនៅពេលស្ករសាមញ្ញនោះត្រូវបានគ្របដណ្ដប់ដោយជាតិប្រូតេអ៊ីននៅក្នុងសាច់ វានឹងបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពយ៉ាងខ្លាំង ដូចជាអាចធ្វើឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺបេះដូងជាដើម។

ចំណាំ៖ គួរតែទទួលទានផាស្តាដាច់ដោយឡែកក្នុងចានផ្សេងគ្នាពីសាច់ទើបជាការល្អ។ ម្យ៉ាងទៀតការទទួលទានប៉ាស្តាធ្វើពីម្សៅសាលី និងទឹកជ្រលក់ ឬទឹកស៊ីអ៊ីវផ្សំពីគ្រឿងធម្មជាតិគឺជាជម្រើសដ៏ប្រសើរ។ 

នៅពេលស្ករសាមញ្ញនោះត្រូវបានគ្របដណ្ដប់ដោយជាតិប្រូតេអ៊ីននៅក្នុងសាច់ វានឹងបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពយ៉ាងខ្លាំង ដូចជាអាចធ្វើឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺបេះដូងជាដើម។

៥. ស្រាបៀរ និងគ្រាប់ធញ្ញជាតិ

ការក្លែមគ្រាប់ធញ្ញជាតិដូចជាសណ្តែកដីប្រឡាក់អំបិលប្រៃៗគឺជាទម្លាប់ដ៏ពេញនិយមបំផុតមួយ។ ប៉ុន្តែការទទួលទានបែបនេះមិនត្រឹមតែផ្តល់ផលប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យរាងកាយរបស់អ្នកខ្សោះជាតិទឹក ថែមទាំងបង្កើនចំណង់ទទួលទានស្រាបៀរមួយកែវហើយមួយកែវទៀតផងដែរ។

ចំណាំ៖ ក្នុងកំឡុងពេលទទួលទានស្រាបៀរជាមួយគ្រាប់ធញ្ញាជាតិគួរតែឧស្សាហ៍ទទួលទានទឹកធម្មតា ឬទឹកសូដាបន្ថែមដើម្បីបង្កើនជាតិទឹកក្នុងរាងកាយ។ 

ការទទួលទានបែបនេះមិនត្រឹមតែផ្តល់ផលប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យរាងកាយរបស់អ្នកខ្សះជាតិទឹក ថែមទាំងបង្កើនចំណង់ទទួលទានស្រាបៀរមួយកែវហើយមួយកែវទៀតផងដែរ។

៦.ផលិតផលពីទឹកដោះគោ និងផ្លែម្នាស់

ផ្លៃឈើដែលមានជាតិជូរ ធ្វើឱ្យការរំលាយអាហាររបស់អ្នកដំណើរការយឺត ជាពិសេសនៅពេលព្រឹក។ ម្យ៉ាងវិញទៀត ផ្លែម្នាស់មានសារធាតុ ប្រូមែលៀន (Bromelain) ដែលជាអង់ស៊ីមមួយប្រភេទធ្វើការប្រឆាំងនឹងផលិតផលដែលផ្សំពីទឹកដោះគោ។ ដូច្នេះការផ្សំរវាងម្នាស់ និងផលិតផលទឹកដោះគោ អាចបណ្តាលឱ្យមានជាតិពុលបានផងដែរ។

ចំណាំ៖ ត្រូវតែចៀសវាងផ្សំផលិតផលទឹកដោះគោជាមួយម្នាស់ ។ តែអ្នកអាចបន្ថែម ផ្លៃ Apricots ស្ងួតឬ ផ្លែplums ជំនួសវិញក្នុងផលិតផលទឹកដោះគោ។ 

ផ្លែម្នាស់មានសារធាតុ ប្រូមែលៀន (Bromelain) ដែលជាអង់ស៊ីមមួយប្រភេទធ្វើការប្រឆាំងនឹងផលិតផលដែលផ្សំពីទឹកដោះគោ។ ដូច្នេះការផ្សំរវាងម្នាស់ និងផលិតផលទឹកដោះគោ អាចបណ្តាលឱ្យមានជាតិពុលបានផងដែរ។

៧. ផ្លែចេក និងទឹកដោះគោ

អាហារមួយមុខនេះក៏ជាអាហារដ៏ពេញនិយមផងដែរ ដោយសារវាមានរសជាតិឆ្ងាញ់ សម្បូរជីវជាតិ និងងាយរកបាន។ ប៉ុន្តែផ្លៃឈើដែលមានជាតិផ្អែម គួរតែបរិភោគដាច់ដោយឡែកជាមួយទឹកដោះគោ។ ដោយសារអាហារទាំងពីរមុខនេះអាចធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានភាពទន់ខ្សោយ។

ចំណាំ៖ គួរតែបរិភោគផ្លៃចេកជាអាហារសម្រន់ក្រោយអាហារជាការប្រសើរជាង៕

ផ្លៃឈើដែលមានជាតិផ្អែម គួរតែបរិភោគដាច់ដោយឡែកជាមួយទឹកដោះគោ។ដោយសារតែអាហារទាំងពីរមុខនេះអាចធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានភាពទន់ខ្សោយ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]