ភ្នំពេញ៖ កាលពីយប់មិញនេះ តារាហ្វេសប៊ុកដ៏ល្បីល្បាញ ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងអស់រយៈពេលជាយូរណាស់មកហើយលោក Pey Pey Dy បានធ្វើឱ្យអ្នកគាំទ្រខ្លួន ក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្សេងៗទៀតជាច្រើននាក់ មានភាពភ្ញាក់ផ្អើលខ្លាំងមែនទែន។

លោក Pey Pey Dy តារាហ្វេសប៊ុកដ៏ល្បីល្បាញ

នោះក៏ព្រោះតែលោកបានបង្ហាញនូវរូបភាពមួយសន្លឹកជាមួយនឹងមនុស្សស្រីម្នាក់ ដោយបានប្រើ Caption មួយដ៏វែងអន្លាយរៀបរាប់អំពីអត្ថន័យស្នេហា ដែលបានលាក់កំបាំងកប់យ៉ាងជ្រៅនៅក្នុងជម្រៅដួងចិត្តរបស់ខ្លួន។

សាររបស់លោក Pey Pey Dy ដែលបានបង្ហោះនៅលើហ្វេសប៊ុកកាលពីយប់មិញនេះ

ក្រោយមានការផុសរូបភាព ព្រមជាមួយនឹងការរៀបរាប់បង្ហាញឱ្យដឹងយ៉ាងដូច្នេះ បណ្តាលឱ្យអ្នកគាំទ្រពិតជាមានភាពភ្ញាក់ផ្អើល ហើយនឹកស្មានមិនដល់នោះទេ ដោយសារតែកន្លងមកគេតែងឃើញថាលោក Pey Pey Dy បង្ហាញអត្តចរិតជាភេទទី៣ ហើយសម្តែងរឿងឈុតឆាកបង្ហោះនៅលើហ្វេសប៊ុកខ្លួនថាជាខ្ទើយ ហើយពេលខ្លះក៏មានការតុបតែងខ្លួនជាមនុស្សស្រីផងក៏មាន។

មិននឹកស្មានថា លោក PeyPey Dy លេងមួយក្បាច់នេះ ធ្វើឱ្យហ្វេនៗមានភាពភ្ញាក់ផ្អើលខ្លាំងដូច្នេះសោះ ដោយនៅលើហ្វេសប៊ុកលោកយើងឃើញមានចំនួនអ្នកចូលទៅចុច Like និង Share និងបញ្ចេញមតិយោបល់រៀងៗខ្លួននៅខាងក្រោមនោះយ៉ាងច្រើនកុះករ។ ហើយភាគច្រើនពួកគេក៏បានជូនពរឱ្យគូស្នេហ៍របស់លោក PeyPey Dy ស្រលាញ់គ្នាជារៀងរហូតផងដែរ ប្រសិនបើរឿងនេះគឺជាការពិតនៅក្នុងជីវិតរបស់លោកមែន៕

ទស្សនារូបភាពខាងក្រោម៖ 

រូបភាពអនុស្សាវរីយ៍របស់លោក Pey Pey Dy
រូបភាពអនុស្សាវរីយ៍របស់លោក Pey Pey Dy
រូបភាពអនុស្សាវរីយ៍របស់លោក Pey Pey Dy
រូបភាពអនុស្សាវរីយ៍របស់លោក Pey Pey Dy
រូបភាពអនុស្សាវរីយ៍របស់លោក Pey Pey Dy
រូបភាពអនុស្សាវរីយ៍របស់លោក Pey Pey Dy
រូបភាពអនុស្សាវរីយ៍របស់លោក Pey Pey Dy
រូបភាពអនុស្សាវរីយ៍របស់លោក Pey Pey Dy
រូបភាពអនុស្សាវរីយ៍របស់លោក Pey Pey Dy
លោក Pey Pey Dy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy