ភ្នំពេញ៖ តារាចម្រៀងស្រីដែលល្បី លេងស្ទីលបរទេសកញ្ញា ទេព បូព្រឹក្ស កំពុងតែ លេចមុខមាត់ខ្លាំងក្នុងវិស័យសិល្បៈ សមត្ថភាពទេពកោសល្យ សម្ដែង និងច្រៀងរបស់កញ្ញា កាន់តែល្បីខ្លាំងឡើងគួរឲ្យកត់សម្គាល់។

លើសពីនេះ ចំពោះស្ទីលតុបតែងខ្លួន របស់តារាស្រីរូបនេះ ក៏ប្លែកមិនធម្មតា ដែលធ្វើឲ្យទីផ្សារសិល្បៈកញ្ញា កាន់តែមានហាងឆេងថែម មួយកម្រិតទៀតផងដែរ។

គ្រប់គ្នាធ្លាប់បានដឹងហើយថា ម្ចាស់បទ«ឯកាលើសដើម» រូបនេះរមែងបង្ហាញភាព ស៊ិចស៊ីជារឿយៗ តាមការសម្ដែងលើឆាក។  ប៉ុន្ដែបើតាមគណនី(IG) របស់បូព្រឹក្ស ក៏បានបង្ហោះរូបភាពស៊ិចស៊ី ក្នុងឈុតហែលទឹកពណ៌លឿងស្រស់មួយ ដែលស្ដែងឲ្យឃើញពីរូបរាងយ៉ាងស្រស់ស្អាតស្ទើរតែទាំងស្រុង។ 

ចំពោះប្រិយមិត្តក៏ប្រហែលជា មិននឹកស្មានថា ទេព បូព្រឹក្ស ហ៊ានបញ្ចេញសាច់ខ្លាំងដល់ម្លឹងដែរ យ៉ាងណាមិញមួយឈុតរបស់ដៃគូ ដេវីត បញ្ចេញលើកនេះពិតជាទាក់ទាញខ្លាំង នឹងអាចធ្វើឲ្យអ្នកទស្សនាក្ដៅខ្លួនមិនខាន ពេលបានឃើញរូបមួយសន្លឹកនេះ៕

មួយសន្លឹកដែល ទេព បូព្រឹក្ស បង្ហាញភាពស៊ិចស៊ី
តារាចម្រៀង ទេព បូព្រឹក្ស
តារាចម្រៀង ទេព បូព្រឹក្ស
តារាចម្រៀង ទេព បូព្រឹក្ស
តារាចម្រៀង ទេព បូព្រឹក្ស
តារាចម្រៀង ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស