(ភ្នំពេញ)៖ នៅម៉ោង១២៖១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវព្រះមនីវង្សកែង ផ្លូវ២៤២ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា មានក្មេងទំនើង២ក្រុមបានឈ្លោះគ្នាយ៉ាងខ្លាំង រហូតមានការផ្ទុះអាវុធចំនួន៤គ្រាប់ បង្កជាការភ្ញាក់ផ្អើលទាំងកណ្តាលយប់ តែការផ្ទុះអាវុធពីសំណាក់ក្មេងទំនើង ឈ្លោះគ្នានេះមិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ គ្រានតែបង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះនិងអ្នកដំណើរតាមផ្លូវតែប៉ុណ្ណោះ។

បន្ទាប់ពីបាញ់រួចហើយក្មេងទំនើងទាំងពីរក្រុមនោះ បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ បើតាមក្មេងដែលនៅជិតកន្លែងកើតហេតុបានប្រាប់ថា មុនចេញទៅគឺឃើញភាគីម្ខាងបានរើសសំបកគ្រាប់ទៅ៣គ្រាប់ ដោយបន្សល់ទុកនៅកន្លែង១គ្រាប់៕

ក្មេងទំនើងពីរក្រុមឈ្លោះគ្នារហូតផ្ទុះអាវុធ៤គ្រាប់ទាំងកណ្តាលយប់ នៅខណ្ឌ៧មករា តែមិនបណ្តាលឱ្យមានមនុស្សរងរបួសទេ
ក្មេងទំនើង២ក្រុមបានឈ្លោះគ្នាយ៉ាងខ្លាំង រហូតមានការផ្ទុះអាវុធចំនួន៤គ្រាប់ បង្កជាការភ្ញាក់ផ្អើលទាំងកណ្តាលយប់ តែការផ្ទុះអាវុធពីសំណាក់ក្មេងទំនើង ឈ្លោះគ្នានេះមិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ គ្រានតែបង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះនិងអ្នកដំណើរតាមផ្លូវ

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]