ភ្នំពេញ៖ បន្ទាប់ពីលេចឮព័ត៌មានដែលថាកញ្ញា ទេព បូព្រឹក្ស មានជម្លោះផ្ទៃក្នុងជាមួយ តារារួមទ្រនំ រួមទាំងអ្នកផលិតកម្មវិធីមួយចំនួននោះ មុននេះតារាស្រីវ័យក្មេងរូបនេះ ក៏មានប្រត្តិកម្មឆ្លើយតបទៅវិញភ្លាមៗថា៖

«សួរតាមត្រង់បានប៉ុន្មានសរសេរប៉ុណ្ណឹង បងៗ? ហើយអ្នកណាប្រាប់បង បងៗដឹងពីណាមក ?? សំណូមពរដល់អ្នកសរសេរពត៌មាន សូមសរសេរអោយបានក្បោះក្បាយអំពីមូលហេតុនៃជំលោះនេះផង ដើម្បីស្រាយមន្ទិលដល់ប្រិយមិត្តអោយគាត់បានដឹងប្រសិនបើបងមានប្រភពច្បាស់ការពិតប្រាកដ។ ជួយស៊ែរឲ្យម្ចាស់pageដែរគាត់ចុះនឹងដឹងបញ្ហាច្បាស់លាស់នោះគាត់បានឃើញផង» ។ នេះបើតាមអត្ថន័យសារដែលដៃគូលោក ដេវីត រូបនេះបានបង្ហោះក្នុងបណ្ដាញសង្គម ។

យ៉ាងណាមិញចំពោះភាគីពាក់ព័ន្ធដែលត្រូវគេចុះផ្សាយថាមានជម្លោះនឹង ទេព បូព្រឹក្ស រូមមានលោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុគន្ធ នីសា ហាក់ដូចជាគ្មានប្រតិកម្មណាមួយ ឆ្លើយតបទៅនឹងដំណឹងនេះឡើយទេ៕

សារដែល ទេព បូព្រឹក្ស បានបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួួន
តារាចម្រៀង ទេព បូព្រឹក្ស
តារាចម្រៀង ទេព បូព្រឹក្ស
តារាចម្រៀង ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស