បរទេស៖ បន្ទាប់ពីក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung បានចេញលក់នូវស្មាតហ្វូនស៊េរីថ្មីចុងក្រោយរបស់ពួកគេរួចមក ក្រុមហ៊ុន Google ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនផងដែរ។

ក្នុងពេលនេះ រូបរាង និងពណ៌នៃទូរស័ព្ទ Pixel 2 XL និងទូរស័ព្ទ Pixel 2 របស់ក្រុមហ៊ុន Google បានលេចធ្លាយចេញរូបរាងបណ្តើរៗហើយ។

ទូរស័ព្ទ Pixel 2 XL អាចនឹងមានទំហំធំជាងទូរស័ព្ទ Pixel 2 ហើយម៉ូដែលទូរស័ព្ទទាំង ២នេះក៏អាចនឹងមានពណ៌គួរឲ្យចាប់អារម្មណ៍ដែរ ដោយផ្នែកខាងលើអាចមានពណ៌ផ្សេង និងផ្នែកខាងក្រោមមានពណ៌ផ្សេងទៀត។ មើលរូបរាងរបស់វាខាងក្រោម!

រូបរាងទូរស័ព្ទ Pixel 2 XL ៖

ទូរស័ព្ទ Pixel 2 XL
ទូរស័ព្ទ Pixel 2 XL

រូបរាងទូរស័ព្ទ Pixel 2 ៖

ទូរស័ព្ទ Pixel 2
ទូរស័ព្ទ Pixel 2
ទូរស័ព្ទ Pixel 2
ទូរស័ព្ទ Pixel 2

ទូរស័ព្ទ Pixel 2 XL ដែលមានអង្គចងចាំទំហំ 64GB អាចនឹងមានតម្លៃ ៨៤៩ ដុល្លារ ឯ Pixel 2 XL ដែលមានអង្គចងចាំទំហំ 128GB អាចនឹងមានតម្លៃ ៩៤៩ដុល្លារ។ ដោយឡែកសម្រាប់ទូរស័ព្ទ Pixel 2 ក៏អាចនឹងមានតម្លៃ ៦៥០ដុល្លារផងដែរ។

ដូច្នេះយើងមានតែចាំមើលទាំងអស់គ្នាថានៅថ្ងៃទី ៤ ខែតុលា ២០១៧ខាងមុខនេះ តើទូរស័ព្ទស៊េរីថ្មីទាំង២របស់ Google អាចវាយលុកទីផ្សារបានជោគជ័យដល់កម្រិតណាដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]