ហុងកុង៖ តារាសម្តែងប្រុសស្រីល្បីឈ្មោះប្រចាំប៉ុស្តិ៍៣ថៃ កញ្ញា Yaya Urassaya និង លោក Nadech Kugimiya ដែលអ្នកគាំទ្រជាច្រើនកំពុងចង់ឲ្យអ្នកទាំង២ ស្រលាញ់គ្នាពិតៗមិនថាក្នុងឬក្រៅឆាក និងកំពុងទន្ទឹមរង់ចាំស្តាប់ដំណឹងល្អ សង្ឃឹមថាអ្នកទាំងពីរ នឹងប្រកាសពីទំនាក់ទំនងស្នេហា របស់ពួកគេមកកាន់មហាជន ក្នុងពេលឆាប់ៗនេះផងដែរ។

ពីព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃ អ្នកគាំទ្រសង្កេតឃើញថា តារាប្រុសស្រីមួយគូនេះ កាន់តែជិតស្និទ្ធស្អិតរមួតនឹងគ្នាខ្លាំងឡើងៗ ដូចជាគូស្នេហ៍ផ្អែមល្ហែម ទៅណាក៏ទៅទាំងគូដែរ ថែមទាំងគ្រួសារទាំងសងខាង ឧស្សាហ៍ទៅញុំាអាហារពេលល្ងាចជួបជុំគ្នា ដូចជាគ្រួសារតែមួយថែមទៀតផង។

ជាក់ស្តែង ដូចជាកាលពីប៉ុន្មានថ្ងៃមុននេះផងដែរ Yaya និង Nadech ក៏បានដឹកដៃគ្នាទៅលេងហុងកុងជាលក្ខណៈផ្ទាល់ខ្លួន ជាច្រើនថ្ងៃ ព្រមទាំងបាននាំអ្នកម្តាយជាទីស្រលាញ់ របស់ពួកគេទៅកម្សាន្តជាមួយផងដែរ។ បន្ថែមពីនេះ គេក៏ឃើញវត្តមានតារាសម្តែងប្រុស លោក James Ma ដែលជាមិត្តភក្តិជិតដិតរបស់អ្នកទាំង២ ក៏បានចូលរួមនៅក្នុងដំណើរកម្សាន្តមួយនេះថែមទៀតផង។

អ្វីដែលសំខាន់ Yaya ក៏បានបង្ហាញឲ្យអ្នកគាំទ្រ មើលឃើញថា នាងយកចិត្តទុកដាក់ Nadech ណាស់ សូម្បីតែថតរូបឲ្យ ក៏នាង បានសម្រិតសម្រាំងថត ឲ្យលោក យ៉ាងល្អឥតខ្ចោះដែរ ពិតជាមិនធម្មតាមែន។

យ៉ាងណាមិញ ដំណើរកម្សាន្តលើកនេះ ធ្វើឲ្យអ្នកគាំទ្រកាន់តែជឿជាក់ថា តារាប្រុសស្រីមួយគូនេះ ពិតជាកំពុងទាក់ទងគ្នាយ៉ាងពិតប្រាកដណាស់ រង់ចាំតែថ្ងៃដែលពួកគេប្រកាសដោយផ្ទាល់មាត់តែប៉ុណ្ណោះ៕

តោះមើលរូបថត ដែល Yaya ថតឲ្យ Nadech ថាយ៉ាងណា៖

Yaya ថតរូបឲ្យ Nadech នៅហុងកុង
ដំណើរកម្សាន្តរបស់ Yaya និង Nadech នៅហុងកុង
រូបថតរបស់ Nadech ថតដោយyaya
Yaya ថតរូបឲ្យ Nadech នៅហុងកុង
ដំណើរកម្សាន្តរបស់ Yaya និង Nadech នៅហុងកុង
ដំណើរកម្សាន្តរបស់ Yaya និង Nadech នៅហុងកុង
ដំណើរកម្សាន្តរបស់ Yaya និង Nadech នៅហុងកុង
ដំណើរកម្សាន្តរបស់ Yaya Nadech និង James Ma នៅហុងកុង
ដំណើរកម្សាន្តរបស់ Yaya និង Nadech នៅហុងកុង
រូបថតជាមួយនឹងម្តាយរបស់ Nadech
ដំណើរកម្សាន្តនៅហុងកុង
ដំណើរកម្សាន្តនៅហុងកុង
ដំណើរកម្សាន្តនៅហុងកុង
ដំណើរកម្សាន្តនៅហុងកុង
Yaya ជាមួយនឹងម្តាយ Nadech
Yaya ជាមួយនឹងម្តាយ Nadech
ដំណើរកម្សាន្តនៅហុងកុង
Yaya នៅហុងកុង
Yaya នៅហុងកុង
Yaya និង James Maនៅហុងកុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]