ភ្នំពេញ៖ ពិធីបុណ្យភ្ជំបិណ្ឌកាន់តែខិតជិតមកដល់ហើយ តើលោកអ្នកត្រៀមខ្លួនហើយឬនៅ សម្រាប់ដំណើរកម្សាន្ត នាថ្ងៃបុណ្យភ្ជំបិណ្ឌខាងមុខ? ដើម្បីបញ្ជៀសរាល់បញ្ហាទាំងឡាយដែលអាចនឹងកើតឡើងក្នុងពេលធ្វើដំណើរកម្សាន្ត អ្នកគួរតែនាំយករថយន្តរបស់អ្នក ទៅធ្វើការត្រួតពិនិត្យជាមុនសិន មុននឹងចេញដំណើរកម្សាន្តផ្លូវឆ្ងាយ។ តើមានចំណុចអ្វីខ្លះដែលអ្នកគួរត្រួតពិនិត្យមុនពេលដំណើរ?

ត្រួតពិនិត្យភ្លើងរថយន្ត

អ្វីដែលងាយស្រួលបំផុត និងចាំបាច់បំផុតដែលអ្នកគួរពិនិត្យលើរថយន្តរបស់អ្នក គឺប្រព័ន្ធភ្លើងបំភ្លឺរបស់រថយន្ត។ អ្នកត្រូវតែប្រាកដថាប្រព័ន្ធភ្លើងបំភ្លឺរបស់រថយន្តទាំងខាងមុខ និងខាងក្រោយដំណើរការធម្មតាពេលដែលអ្នកបើកបរ ពីព្រោះវាមានសារៈសំខាន់ណាស់ ជាពិសេសនៅពេលអ្នកធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយទៅខេត្តនានាជាដើម។

ត្រួតពិនិត្យភ្លើងរថយន្ត

ត្រួតពិនិត្យសភាពរបស់កង់រថយន្ត

តើអ្នកបានត្រួតពិនិត្យសំបកកង់រថយន្តរបស់អ្នកហើយឬនៅ? ទាំងនេះជាចំណុចដែលអ្នកគួរតែត្រួតពិនិត្យនៅលើកង់រថយន្តមុនពេលចេញដំណើរ៖ សម្ពាធខ្យល់កង់ សំនឹកកង់ អាយុកាលនៃកង់រថយន្ត និងសភាពរបស់កង់សាគួរផងដែរ។ អ្នកគួរពិនិត្យសម្ពាធខ្យល់កង់រថយន្តជាប្រចាំរួមជាមួយនឹងស្ថានភាពរបស់កង់ផងដែរ។ តើកង់សាគួររបស់អ្នកអាចប្រើប្រាស់បានដែរឬទេ? តើនៅលើសំបកកង់រថយន្តអ្នកមានស្នាម ឬរងការខូចខាតដែរឬទេ? តើក្រឡានៅលើសំបកកង់របស់អ្នកមានសភាពសឹក ឬចាស់ដែរឬទេ? បើដូច្នេះ តើអ្នកគួរតែប្ដូរសំបកកង់ថ្មីឬយ៉ាងណា។ ហេតុនេះហើយ អ្នកគួរតែយករថយន្តទៅយានដ្ឋានត្រួតពិនិត្យសំបកកង់មុនពេលធ្វើដំណើរកម្សាន្ត។

ត្រួតពិនិត្យសភាពរបស់កង់រថយន្ត

ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីនផ្សេងៗ

កម្រិតទឹក និងប្រេងម៉ាស៊ីនផ្សេងៗនៅក្នុងរថយន្តគួរតែត្រួតពិនិត្យឲ្យបានត្រឹមត្រូវដើម្បីជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមាននៅពេលកំពុងបើកបរ ដូចជា កម្រិតប្រេងម៉ាស៊ីន ប្រេងចង្កូត ប្រេងប្រអប់លេខ ប្រេងហ្វ្រាំង ធុងទឹក ទឹកលាងកញ្ចក់ខាងមុខ បូករួមទាំងខ្សែរពាន និងទុយោរផងដែរ។ អ្នកគួរតែយករថយន្តទៅយានដ្ឋានដើម្បីត្រួតពិនិត្យទៅលើចំណុចទាំងនេះឲ្យបានត្រឹមត្រូវដើម្បីជៀសវាងហានិភ័យផ្សេងៗ។

ត្រួតពិនិត្យអាគុយ

ប្រសិនបើអាគុយរថយន្តរបស់អ្នកប្រើប្រាស់រយៈពេលយូរមកហើយ អ្នកគួរត្រួតពិនិត្យឡើងវិញជាមុនសិនមុននឹងចេញដំណើរ។ អ្នកអាចពិនិត្យមើលស្នាមប្រេះខូចខាត ឬការហៀរទឹកចេញពីអាគុយ ប្រសិនបើប្រទះឃើញកត្តាទាំងនេះអ្នកគួរតែយករថយន្តទៅយានដ្ឋានដើម្បីប្ដូរអាគុយថ្មីជាបន្ទាន់។

យ៉ាងណាមិញដើម្បីធ្វើការត្រួតពិនិត្យរថយន្ត លោកអ្នកអាចមកកាន់យានដ្ឋានជួសជុលរថយន្ត Ford ដែលមានជាងជំនាញបច្ចេកទេសជាច្រើនដែលទទួលបានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ និងស្ទាត់ជំនាញ ព្រមទាំងមានឧបករណ៍ទំនើបៗ និងសំបូរបែប។ ដើម្បីផ្ដល់ជូននូវភាពងាយស្រួលដល់អតិថិជន យានដ្ឋានរបស់យើងមានបីទីតាំង៖ ទីតាំងទី១ តាមបណ្ដោយផ្លូវមហាវិថីព្រះមុនីរង្ស ក្បែរស្ថានទូតវៀតណាម, ទីតាំងទី២ តាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានភ្នំពេញជិតស្ថានីយ៍ប្រេងតូតាល់ និងទីតាំងទី៣ ខេត្តសៀមរាប ផ្លូវជាតិលេខ៦។

អ្វីដែលពិសេសជាងនេះទៅទៀត យានដ្ឋានជួសជុលរថយន្ត Ford ក៏មានរថយន្តជួសជុលចល័ត ២៤ម៉ោង ជូនដល់អតិថិជនផងដែរ៕ 

យានដ្ឋានជួសជុលរថយន្ត Ford ដែលមានជាងជំនាញបច្ចេកទេសជាច្រើនដែលទទួលបានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ និងស្ទាត់ជំនាញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]