ចិន៖ បន្ទាប់ពីទូរស័ព្ទម៉ូដែលថ្មី iPhone X បង្ហាញខ្លួនមិនទាន់បានប៉ុន្មានផង ស្រាប់តែ ក្រុមហ៊ុនមួយរបស់ចិន បានផលិតទូរស័ព្ទម៉ាក GooPhone X ដែលមានរូបរាងដូច iPhone X បេះដាក់តែម្តង។

ទូរស័ព្ទម៉ាក GooPhoneX មានរូបរាងដូច iPhoneX បេះដាក់តែម្តង

យោងតាមសារព័ត៌មាន GizChina បានឲ្យដឹងថា ទូរស័ព្ទដែលមានរូបរាង ប្រៀបដូចជាបងប្អូនភ្លោះនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន GooPhone ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ក្លែងក្លាយដ៏ល្បីមួយនៅចិន។

ទោះជាយ៉ាងណា  ក្រុមហ៊ុនផលិតទូរស័ព្ទក្លែងក្លាយនេះ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអាជីវកម្មរបស់ខ្លួន ដោយសារក្រុមហ៊ុនApple កំពុងព្យាយាមប្តឹង ពាក់ព័ន្ធនឹងច្បាប់រំលោភកម្មសិទ្ធិបញ្ញាផងដែរ។

ទូរស័ព្ទដែលមានរូបរាង ប្រៀបដូចជាបងប្អូនភ្លោះនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន GooPhone

តាមរយៈសារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា ទូរស័ព្ទទំនើបជំនាន់ចុងក្រោយរបស់ចិននេះ បានផលិតនៅក្នុងតំបន់ Huaqiangbei ដែលជាមជ្ឈមណ្ឌលអេឡិចត្រូនិចដ៏ធំមួយក្នុងទីក្រុង Shenzen ដែលត្រូវបានគេចាត់ទុកថា ជាកន្លែងផលិតគ្រឿងអេឡិចត្រូនិចក្លែងក្លាយធំបំផុតនៅក្នុងប្រទេសនេះ។

ថ្វីត្បិតតែ GooPhone X មិនមានមុខងារពិសេសៗដូច iPhone X ក៏ពិតមែន ប៉ុន្តែ បើសិនជាយើងមើលពីចម្ងាយ ពួកវាពិតជាស្រដៀងគ្នាខ្លាំងណាស់ ជាពិសេសនោះគឺ ពួកវាមិនមានបូតុង Home ដូចគ្នាតែម្តង។

សម្រាប់មុខងារស្កែនក្រយៅដៃរបស់ GooPhone X នេះវិញ គ្រាន់តែជាការបញ្ឆោតតែប៉ុណ្ណោះ

គួរបញ្ជាក់ដែរថា ទូរស័ព្ទ GooPhone X ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ៥.០ ដែលមានទំហំអេក្រង់ ៥.៥អ៊ីង និងគុណភាពរូប ១២៨០ × ៧២០ HD, RAM ១ GB, អង្គចងចាំ ១៦ GB, កាមេរ៉ាក្រោយទំហំ ៨ MP, កាមេរ៉ាមុខ ២ MP និងមានបច្ចេកវិទ្យា 3G ផងដែរ ប៉ុន្តែសម្រាប់មុខងារស្កេនក្រយ៉ៅដៃរបស់ GooPhone X នេះវិញ គ្រាន់តែជាការបញ្ឆោតតែប៉ុណ្ណោះ។

ចំនែកទូរស័ព្ទ iPhone X របស់ក្រុមហ៊ុន Apple មានទំហំអេក្រង់ ៥.៨អ៊ីង និងគុណភាពរូប ២៤៣៦ × ១១២៥,  RAM ៣ GB, អង្គចងចាំរហូតដល់ ២៥៦ GB, កាមេរ៉ាក្រោយទំហំ ១២ MP, កាមេរ៉ាមុខ ៧ MP  មានបច្ចេកវិទ្យា 4G និងលក្ខណៈពិសេសផ្សេងៗទៀត។

ទូរស័ព្ទ GooPhone X បូករួមជាមួយកញ្ចប់វេចខ្ចប់យ៉ាងស្រស់ស្អាត បានដាក់លក់ក្នុងតម្លៃត្រឹមតែប្រហែល ១០០ ដុល្លារតែប៉ុណ្ណោះ

ទូរស័ព្ទ GooPhone X បូករួមជាមួយកញ្ចប់វេចខ្ចប់យ៉ាងស្រស់ស្អាត បានដាក់លក់ក្នុងតម្លៃប្រហែល ១០០ ដុល្លារតែប៉ុណ្ណោះ។ ចំនែកឯ iPhone X វិញ នឹងដាក់លក់ក្នុងតម្លៃប្រហែល ១០០០ដុល្លារ នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ។

យ៉ាងមិចដែរ បន្ទាប់ពីបានដឹងអំពីលក្ខណៈពិសេស និងតម្លៃរបស់ GooPhone X ហើយ ប្រិយមិត្តនៅតែចង់បាន iPhoneX ឬ GooPhone X?

iPhoneX ឬ GooPhone X?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]