ថៃ៖ កំពូលអ្នកប្រដាល់ប្រចាំប្រទេសថៃ ប៊ូខាវ ត្រូវបានគូផ្គង ឡើងសង្វៀនសាជាថ្មីម្តងទៀតនៅចុងខែកញ្ញាខាងមុខ ដោយលើកនេះប៉ះជាមួយអ្នកប្រដាល់មកពីប្រទេសអ៊ុយក្រែន នៅក្នុងព្រឹត្តការណ៍ All Star Fight 2 ។

គួររំលឹកថា កាលពីព្រឹត្តការណ៍ All Star Fight លើកទីមួយ ប៊ូខាវ បានផ្តួលដៃគូប្រកួតមកពីប្រទេសបារាំង ឲ្យសន្លប់យ៉ាងងាយស្រួល ហើយលើកនេះ ដៃគូថ្មីរបស់ប៊ូខាវ គឺកីឡាករ Sergei Kuliaba មកពីប្រទេសអ៊ុយក្រែន ក៏ជាជើងខ្លាំងមួយរូបផងដែរ ដោយប្រវត្តិប្រកួតធ្លាប់ចាញ់តែ៣លើកប៉ុណ្ណោះ។

កំពូលអ្នកប្រដាល់ប្រចាំប្រទេសថៃ ប៊ូខាវ ត្រូវបានគូផ្គង ឡើងសង្វៀនសាជាថ្មីម្តងទៀតនៅចុងខែកញ្ញាខាងមុខ ដោយលើកនេះប៉ះជាមួយអ្នកប្រដាល់មកពីប្រទេសអ៊ុយក្រែន នៅក្នុងព្រឹត្តការណ៍ All Star Fight 2

យ៉ាងណាមិញ ថ្មីៗនេះ ត្រលប់មកកាន់ជីវិតរស់នៅរបស់ជើងខ្លាំងប្រចាំប្រទេសថៃរូបនេះ ហាក់បីដូចជាមានភាពរវល់ច្រើន ដោយយោងតាមបណ្តាញសង្គមហ្វេសប៊ុក ប៊ូខាវ បានឆ្លៀតពេលពីការហ្វឹកហាត់ ដើម្បីទៅដកស្រង់បទពិសោធន៍ជីវិតរស់នៅតាមភូមិជនបទនៅក្នុងប្រទេសថៃ ហើយមិនតែប៉ុណ្ណោះក៏បានស្លៀកពាក់បែបជនបទផងដែរ ដែលមើលទៅខុសប្លែកពីពេលរូបគេឡើងប្រកួតលើសង្វៀន។

បន្ថែមពីនេះទៀត ក្រោយពីចុះស្រង់បទពិសោធន៍នៅតាមជនបទហើយ កាលពីម្សិលមិញ ប៊ូខាវ បានធ្វើដំណើរចាកចេញពីប្រទេសថៃ ទៅកាន់ទីក្រុង Lille ប្រទេសបារាំង និងប្រទេស Luxembourg ផងដែរ ដើម្បីទៅចូលរួមធ្វើសិក្ខាសាលាស្តីពីក្បាច់គុនប្រដាល់ថៃនៅទីនោះ។

បើទោះជាយ៉ាងណាក៏ដោយ ប៊ូខាវ នឹងវិលត្រលប់មកធ្វើការហ្វឹកហាត់វិញ ដើម្បីត្រៀមប្រកួតជាមួយកីឡាករប្រដាល់របស់អ៊ុយក្រែន ដែលធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ៕ 

ប៊ូខាវ ទស្សនកិច្ចដកស្រង់បទពិសោធន៍នៅតាមជនបទ
ប៊ូខាវ ទស្សនកិច្ចដកស្រង់បទពិសោធន៍នៅតាមជនបទ
ប៊ូខាវ ទស្សនកិច្ចដកស្រង់បទពិសោធន៍នៅតាមជនបទ
ប៊ូខាវ ទស្សនកិច្ចដកស្រង់បទពិសោធន៍នៅតាមជនបទ
ប៊ូខាវ ទស្សនកិច្ចដកស្រង់បទពិសោធន៍នៅតាមជនបទ
ប៊ូខាវ ទស្សនកិច្ចដកស្រង់បទពិសោធន៍នៅតាមជនបទ
ប៊ូខាវ ទស្សនកិច្ចដកស្រង់បទពិសោធន៍នៅតាមជនបទ
ប៊ូខាវ ទស្សនកិច្ចដកស្រង់បទពិសោធន៍នៅតាមជនបទ
ប៊ូខាវ បានធ្វើដំណើរចាកចេញពីប្រទេសថៃ ទៅកាន់ទីក្រុង Lille ប្រទេសបារាំង និងប្រទេស Luxembourg ផងដែរ ដើម្បីទៅចូលរួមធ្វើសិក្ខាសាលាស្តីពីក្បាច់គុនប្រដាល់ថៃនៅទីនោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]