សួតគឺជាសរីរាង្គដ៏សំខាន់ដែលមានតួនាទីដើម្បីធ្វើការដំណើរការរាងកាយរបស់អ្នកឱ្យមានសុខភាពល្អ។  រាល់ពេលដកដង្ហើមចូល សួតមានតួនាទីប្រមូលយកអុកស៊ីហ្សែនទៅកាន់ចរន្តឈាម រួចបញ្ជូនអុកស៊ីសែនទាំងនោះបន្តទៅសរីរាង្គ និងកោសិការាងកាយទាំងមូល។ ហើយរាល់ពេលដែលអ្នកដកដង្ហើមចេញ សួតនឹងជួយបញ្ចេញចោលនូវកាបូនឌីអុកស៊ីតដែលមិនល្អចំពោះរាងកាយបានថែមទៀតផង។

ប៉ុន្តែមានមនុស្សមួយចំនួនធំដែលមានបញ្ហាសួត ហើយអាចបង្កជាជំងឺសួតរ៉ាំរ៉ៃហើយថែមទាំងអាចវិវឌ្ឍជាជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា ជំងឺរលាកទងសួត ជំងឺរបេង ជំងឺហើមសួត( Emphysema ) ជំងឺ Cystic fibrosis ជាដើម។ ហើយមូលហេតុចម្បងតែងតែជួបញឹកញាប់គឺដោយសារការជក់បារី ចំណែកកត្តាដទៃទៀតមានដូចជា ការឆ្លង និងការប៉ះពាល់នឹងមេរោគអាឡែកហ្ស៊ីផ្សេងៗ ( ដូចជា រោមសត្វចិញ្ចឹម ផ្សែងពុល  និងផ្សែងធូលី) ការស្រូបផ្សែងបារីពីបរិយាកាស ការបំពុលខ្យល់អាកាស កន្លែងការងារមានផ្សែង, សំណល់មេរោគ ឬភាគល្អិត Aerosolized ផ្សេងទៀតជាដើម។

នេះជារោគសញ្ញាមួយចំនួនដែលអាចឱ្យអ្នកសម្គាល់ឃើញថាសួតរបស់អ្នកកំពុងតែមានបញ្ហា ៖ 

រោគសញ្ញាមួយចំនួនបញ្ជាក់ថាសួតរបស់អ្នកកំពុងតែមានបញ្ហាត្រូវការព្យាបាលជាបន្ទាន់

១. ក្អករ៉ាំរ៉ៃ

ការក្អកអាចជួយការពារខ្យល់ដង្ហើមរបស់អ្នកពីខ្យល់ និងមេរោគមិនល្អ និងជួយបញ្ចេញស្លេស ឬសម្បោររបស់អ្នកចេញពីខ្យល់ដង្ហើមផងដែរ ។ ប៉ុន្តែបើការក្អកនោះរ៉ាំរ៉ៃខ្លាំងមិនបាត់ បើទោះបីជាអ្នកប្រើប្រាស់ថ្នាំអ្វីក៏ដោយក៏គ្មានប្រសិទ្ធភាពនោះ បានន័យថាសួតរបស់អ្នកមានដំណើរការខុសពីធម្មតាហើយ។ ម្យ៉ាងទៀតការក្អកដែលទាក់ទងនឹងជំងឺសួតអាចធ្វើឱ្យអ្នកមានអាការ ឈឺទ្រូងដែលលាតសន្ធឹងលើស្មារចុះក្រោមពេលកំពុងតែក្អកផងដែរ។  

រោគសញ្ញាមួយចំនួនបញ្ជាក់ថាសួតរបស់អ្នកកំពុងតែមានបញ្ហាត្រូវការព្យាបាលជាបន្ទាន់

២.ពិបាកដកដង្ហើម

បើសិនជាអ្នកមានអាការពិបាកដកដង្ហើមបើទោះជាជាស្ថិតនៅក្នុងស្ថានភាពធម្មតាក៏ដោយ នោះក៏អាចបញ្ជាក់ពីរោគសញ្ញាជំងឺសួតផងដែរ។ ការដកដង្ហើមខ្លីៗ ឬពិបាកដកដង្ហើម ធ្វើឱ្យសួតរបស់អ្នកធ្វើការខ្លាំងជាងធម្មតា ដើម្បីដកដង្ហើមចេញចូល លើសពីនេះទៅទៀតវាក៏អាចបណ្តាលឱ្យស្ទះខ្យល់ផ្លូវដង្ហើមផងដែរ។ 

រោគសញ្ញាមួយចំនួនបញ្ជាក់ថាសួតរបស់អ្នកកំពុងតែមានបញ្ហាត្រូវការព្យាបាលជាបន្ទាន់

៣. ហូរសម្បោរមិនឈប់

ការក្អកជាទូទៅនឹងធ្វើឱ្យអ្នកបញ្ចេញស្លេស ឬសម្បោរមកខាងក្រៅ ហើយអាចជួយកម្ចាត់ចោលនូវមេរោគ បាក់តេរី លំអងធូលីផ្សេងៗចេញពីសួតរបស់អ្នក។ ប៉ុន្តែបើក្នុងករណីអ្នកចេះតែមានហូរសម្បោរជាប់មិនបាត់ បើទោះជាអ្នកមិនបានកើតជំងឺផ្តាសាយ ឬជំងឺផ្សេងៗទេនោះ បានន័យថាសួតរបស់អ្នកកំពុងមានបញ្ហាហើយ។ ចំណែកករណីពិសេសដែលធ្វើឱ្យអ្នករឹតតែដឹងច្បាស់ថាមានបញ្ហាសួតនោះគឺសម្បោរដែលមានពណ៌ លឿង និងបៃតង ឬអាចមានឈាមលាយឡំផងដែរ។ 

រោគសញ្ញាមួយចំនួនបញ្ជាក់ថាសួតរបស់អ្នកកំពុងតែមានបញ្ហាត្រូវការព្យាបាលជាបន្ទាន់

៤.ដកដង្ហើមឮសូរ

សំឡេងដកដង្ហើមឮៗគឺជារោគសញ្ញាមួយបង្ហាញថា ផ្លូវដង្ហើមរបស់អ្នកមានលក្ខណៈតូចចង្អៀត ដោយសារផ្លូវដង្ហើមអាចនឹងស្ទះខ្យល់ ផ្លូវដង្ហើមរួមតូច។ ទាំងនេះជាមូលហេតុបណ្តាលឱ្យអ្នកមានសំឡេងដកដង្ហើមឮៗនៅពេលអ្នកដកដង្ហើម។ ការដកដង្ហើមឮសូរបែបនេះអាចជារោគសញ្ញានៃជំងឺសួត រលាកសួតជាដើម ឬបើធ្ងន់ធ្ងរអាចវិវឌ្ឍទៅរកជំងឺមហារីកសួតផងដែរ។ 

រោគសញ្ញាមួយចំនួនបញ្ជាក់ថាសួតរបស់អ្នកកំពុងតែមានបញ្ហាត្រូវការព្យាបាលជាបន្ទាន់

៥.ហើមផ្នែកខ្លះនៃរាងកាយ

នៅពេលដែលសួតរបស់អ្នកមានបញ្ហាអ្នកអាចនឹងកើតមានអាការហើមផ្នែកមួយចំនួននៃរាងកាយ ដូចជាជើង និងកជើងជាដើម។ ព្រោះថាបើសិនជាសួតរបស់អ្នកដំណើរការមិនល្អ នោះប្រព័ន្ធឈាមនឹងមិនអាចស្រូបយកអុកស៊ីហ៊្សែនឱ្យបានគ្រប់គ្រាន់ ហើយធ្វើឱ្យសារធាតុរាវដែលនៅត្រង់បរិវេណ ជើង និងកជើងឡើងហើមបាន។ កត្តាមួយវិញទៀតនោះគឺ ដោយសារសួតដំណើរការមិនល្អ បេះដូងរបស់អ្នកមិនអាចបំពេញឈាមគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ថ្លើម និងតម្រងនោមបាននោះទេ។ ដូច្នេះសរីរាង្គទាំងនេះមិនអាចបញ្ចេញជាតិពុល និងសារធាតុរាវចេញពីប្រព័ន្ធរាងកាយបាន ហើយនេះក៏ជាមូលហេតុដែលបណ្តាលឱ្យហើមនៅក្នុងខ្លួនផងដែរ។

រោគសញ្ញាមួយចំនួនបញ្ជាក់ថាសួតរបស់អ្នកកំពុងតែមានបញ្ហាត្រូវការព្យាបាលជាបន្ទាន់

៦.ឈឺក្បាលនៅពេលព្រឹក

នៅពេលដែលសួតមានបញ្ហានឹងធ្វើឱ្យអ្នកក្រោកពីគេងនៅពេលព្រឹមជាមួយនឹងសភាពឈឺក្បាល និងវិលមុខ នោះដោយសារតែ អ្នកមិនបានដកដង្ហើមឱ្យបានគ្រប់គ្រាន់ក្នុងពេលដែលកំពុងគេង ហើយមិនអាចនាំយកកាបូនឌីអុកស៊ីតចេញពីរាងកាយផងដែរ។ ការកើនឡើងកាបូនឌីអុកស៊ីតអាចបណ្តាលឱ្យសរសៃឈាមនៅក្នុងខួរក្បាលរីកធំដែលធ្វើឱ្យអ្នកឈឺក្បាល ឬវិលមុខជាដើម។ 

រោគសញ្ញាមួយចំនួនបញ្ជាក់ថាសួតរបស់អ្នកកំពុងតែមានបញ្ហាត្រូវការព្យាបាលជាបន្ទាន់

៧. នឿយហត់អស់កម្លាំង

ការកើតអាការអស់កម្លាំង ល្វិតល្ហៃបើទោះបីជាអ្នកបានគេង និងសម្រាកគ្រប់គ្រាន់ក៏ដោយនោះមកពីសួតរបស់អ្នកមានបញ្ហា។ នៅពេលសួតដំណើរការមិនប្រក្រតី សួតមិនផ្តល់អុកស៊ីសែនឱ្យរាងកាយរបស់អ្នកនោះទេ ដូច្នេះប្រព័ន្ធរាងកាយដទៃទៀតក៏ចាប់ផ្តើមមានការឈឺចាប់ ហើយធ្វើឱ្យថាមពលរាងកាយរបស់អ្នកកាន់តែថយចុះផងដែរ។  

រោគសញ្ញាមួយចំនួនបញ្ជាក់ថាសួតរបស់អ្នកកំពុងតែមានបញ្ហាត្រូវការព្យាបាលជាបន្ទាន់

៨.បញ្ហាការគេង

ពេលដែលសួតរបស់អ្នកមានបញ្ហានឹងធ្វើឱ្យអ្នកមានការពិបាកក្នុងការគេងដូចជាពិបាកដកដង្ហើមជាដើម។ ដោយសារសួតមានបញ្ហានឹងធ្វើឱ្យសួតរបស់អ្នកធ្វើការកាន់តែខ្លាំងជាងពេលធម្មតានៅពេលគេង ហើយអាចធ្វើឱ្យអ្នកគេងលក់មិនស្កប់ និងមានអាការក្អកពេលយប់ផងដែរ៕  

រោគសញ្ញាមួយចំនួនបញ្ជាក់ថាសួតរបស់អ្នកកំពុងតែមានបញ្ហាត្រូវការព្យាបាលជាបន្ទាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]