បរទេស៖ អតីតភរិយារបស់កីឡាករបាល់ទាត់ James Rodriguez នាង Daniela Ospina បានបង្ហើបថា កីឡាបាល់ទាត់ គឺជារឿងមួយដែលស្ថិតនៅពីក្រោយការបែកបាក់រវាងនាង និង James។

តារាម៉ូដែល វ័យ២៤ឆ្នាំ ដែលត្រូវជាប្អូនស្រីរបស់អ្នកចាំទីរបស់ក្រុមកាំភ្លើង Arsenal កីឡាករ David Ospina បានសម្រេចលែងលះជាមួយសមាជិកក្រុមជម្រើសជាតិកូឡុំប៊ី Rodriguez កាលពីរដូវក្ដៅកន្លងមកនេះ ក្រោយពីរស់នៅជាមួយគ្នាអស់រយៈពេល ៦ឆ្នាំមកហើយនោះ។  

នាង Daniela Ospina និង James Rodriguez

មានសេចក្ដីរាយការណ៍ជាច្រើនទាក់ទងនឹងការបែកបាក់នេះ ប៉ុន្ដែនាពេលថ្មីៗនេះ នាង Daniela បានចេញមកបញ្ជាក់ពីមូលហេតុដែលធើ្វឲ្យនាង និង James សម្រេចចែកផ្លូវគ្នា។

«ខ្ញុំមិនចង់ធើ្វដំណើរទៅអាល្លឺម៉ង់នោះទេ ដោយសារតែខ្ញុំចង់បន្ដការងាររបស់ខ្ញុំ ក្នុងនាមជាសហគ្រិន ក្នុងប្រទេសកូឡុំបី និងអេស្ប៉ាញ»។

នាងបន្ថែមថា៖ «James Rodriguez បានសម្រេចទៅ Bayern Munich ដើម្បីពង្រឹងអាជីពរបស់គេ។ វាជារឿងដ៏ពិបាក និងកើតទុក្ខ តែអរគុណដល់ព្រះជាម្ចាស់ ដែលពួលយើងអាចគ្រប់គ្រងរឿងនេះបាន ដោយភាពចាស់ទុំ និងភាពស្ងប់ស្ងាត់»។

«ពួកយើងគ្រាន់តែចង់ការពារកូនរបស់ពួកយើងប៉ុណ្ណោះ ដោយសារពេលដែលយើងមានគេ យើងដឹងថា វាជាកាតព្វកិច្ចរបស់ពួកយើង»។

នាង Ospina និង Rodriguez បានបន្សល់ទុកកូនស្រីចំនួន១ ខណៈដំណើរការលែងលះរបស់គេ ក៏មិនទាន់ច្បាស់លាស់នៅឡើយដែរ៕  

James Rodriguez
នាង Daniela Ospina
នាង Daniela Ospina និង James Rodriguez

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]