ភ្នំពេញ៖ ប្រិយមិត្តភាគច្រើន ដែលជាអ្នកនិយមលេងបណ្ដាញសង្គម ប្រហែលជាបានដឹងពីជម្លោះពាក្យសម្ដីរវាងតារារ៉េប ងួន ចាន់ដេវីត និងខ្មែរមួយជីវិត តាមការច្រៀងឌឺដងផ្លែផ្កានាមួយរយៈពេលកន្លងមកនេះ។

ភាពចម្រូងចម្រាសនេះហាក់ដូចជាមិនទាន់បានស្ងប់នៅឡើយ  ក្រោយពីពួកគេបានចេញចម្រៀងវាយប្រហារគ្នាទៅវិញទៅមកឥតឈប់ឈរ។

ស្ថានភាពកាន់តែឡើងអង្សារបែបនេះ ទ្រាំលែងបានអ្នកដឹកនាំល្បីប្រចាំផលិតកម្មរស្មីហង្សមាស លោក កៅ សីហា  មានប្រតិ្តកម្មលើការប្រើប្រាស់អាសគ្រាមភាសា ដែលមានក្នុងបទចម្រៀង ហើយក៏មានការសំណូមពរដល់សមាគមន៍អ្នកសិល្បៈឲ្យចាត់វិធានការទៀតផង។

សារដែលលោក កែវ សីហា បានបង្ហោះក្នុងបណ្ដាញសង្គម

សារប្រត្តិកម្មរបស់អ្នកដឹកនាំរូបនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពីព្រោះគេកម្រឃើញរូបលោក លូកដៃចូលក្នុងវិស័យសិល្បៈផ្នែកចម្រៀងរ៉េបបែបនេះណាស់។

យ៉ាងណាមិញ ខ្មែរឡូត នឹងចុះផ្សាយការវិវត្តន៍ទៅជាយ៉ាងណា ជូនប្រិយមិត្តអ្នកអានជាបន្តនៅពេលបន្ទាប់៕

លោក កែវ សីហា អ្នកដឹកនាំរឿង
លោក កែវ សីហា អ្នកដឹកនាំរឿង
តារាចម្រៀងរ៉េប ខ្មែរ១ជីវិត
តារាចម្រៀងរ៉េប ខ្មែរ១ជីវិត
តារាចម្រៀងរ៉េប ងួន ចាន់ដេវីត
តារាចម្រៀងរ៉េប ងួន ចាន់ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត