ចិន៖ បុរសជាប្តីវ័យចំណាស់ជនជាតិចិនម្នាក់ បានធ្វើឲ្យមហាជនកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃ ដែលស្រលាញ់ស្ម័គ្រស្មោះ សុខចិត្តលះបង់ពេលវេលាអស់ជាច្រើនឆ្នាំ ដើម្បីជិះកង់ដឹកភរិយាពិការ ទស្សនាជុំវិញទីក្រុងជាច្រើន ​ព្រោះចង់កំដរជីវិតចុងក្រោយរបស់នាង បើទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក្តី។

បុរសជាប្តីរូបនេះឈ្មោះ Guo Jingxin ជាអ្នករស់នៅក្នុងខេត្ត Henan ប្រទេសចិន។ លោកតា Guo បានច្នៃកង់បីរបស់គាត់ ដោយគ្របដណ្តប់ជិតឈឹងតែម្តង ប្រៀបដូចជាផ្ទះ  និងមានរបស់របរប្រើប្រាស់មួយចំនួននៅខាងក្នុងនោះ។ គាត់តែងតែដឹកភរិយាជាទីស្រលាញ់របស់ខ្លួនដើរលេងពេញទីក្រុង បើគិតទៅជាង ៤០ទីក្រុងមកហើយទូទាំងប្រទេសចិន។

យោងតាមប្រភពសារព័ត៌មានចិនបានឲ្យដឹងថា ភរិយារបស់លោកតា Guo បានកើតមានជំងឺហូរឈាមក្នុងខួរក្បាល (Cerebral Hemorrhage) អស់រយៈពេល៧ឆ្នាំមកហើយ។ ប្រពន្ធរបស់គាត់បានសន្លប់មិនដឹងខ្លួន ប្រៀបបីដូចមនុស្សស្លាប់ អស់រយៈពេលដល់ទៅ ១៣ខែក្រោយការវះកាត់រួច។ ក្រោយពីលោកយាយបានភ្ញាក់ដឹងខ្លួនឡើងវិញ លោកតា Guo ក៏បានសម្រេចចិត្ត ដឹកភរិយារបស់គាត់តាមកង់បី ដើម្បីជិះដើរលេងកម្សាន្តបែបនេះតែម្តង ដើម្បីបានស្រឡះមុខស្រឡះមាត់។

ជារៀងរាល់ថ្ងៃ លោកតា Guo តែងតែចំណាយពេលម៉ាស្សាជូនភរិយាគាត់ ដើម្បីកុំឲ្យចុករោយស្រពន់ខ្លួន ឬស្ទះសរសៃសាច់ដុំ។

លោកតា Guo និយាយថា «អ្នកខ្លះគេធ្វើដំណើរតាមរថយន្តទំនើបៗ ហើយញ៉ាំអាហារសុទ្ធតែឆ្ងាញ់ៗ ប៉ុន្តែសម្រាប់ពួកយើងវិញ ជីវិតគឺសាមញ្ញាបំផុត តែបង្កប់នូវភាពរីករាយ»

គួរឲ្យដឹងថា លោកតា Guo ដឹកភរិយាគាត់ដើរលេងនៅទីក្រុងជាច្រើនដូចជា ទីក្រុង Chongqing ទីក្រុង Xi’an រដ្ឋធានីប៉េកាំង ជាដើម និងជាពិសេសក្នុងខេត្ត Henan ទាំងមូលដែលជាស្រុកកំណើតរបស់ពួកគាត់តែម្តង៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ជារៀងរាល់ថ្ងៃ លោកតា Guo តែងតែម៉ាស្សាជូនភរិយារបស់គាត់ ដើម្បីជួយការពារចុករោយស្រពន់ ក្នុងខ្លួន ក៏ដូចជាជួយការពារកុំឲ្យ ស្ទះសរសៃសាច់ដុំផងដែរ
លោកតា Guo និយាយថា «អ្នកខ្លះគេធ្វើដំណើរតាមរថយន្តទំនើបៗ ហើយញ៉ាំអាហារសុទ្ធតែឆ្ងាញ់ៗ ប៉ុន្តែសម្រាប់ពួកយើងវិញ ជីវិតគឺសាមញ្ញាបំផុត តែបង្កប់នូវភាពរីករាយ» ។
លោកតា Guo ដឹកភរិយារបស់គាត់ ដើរលេងពេញទីក្រុង ក្នុងនោះរួមមាន ទីក្រុង Chongqing ទីក្រុង Xi’an ទីក្រុងប៉េកាំង ជាពិសេសក្នុងខេត្ត Henan ទាំងមូលដែលជាស្រុកកំណើតរបស់ពួកគាត់តែម្តង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]