អេស្ប៉ាញ៖ កីឡាករ២រូប គឺខែ្សបម្រើឆ្នើម Isco និងខែ្សការពារ Marcelo បានសម្រេចចុះកុងត្រាជាមួយក្រុមអធិរាជស Real Madrid ជាបន្ដ ដែលមានន័យថាកុងត្រារបស់ពួកគេទាំង២ នឹងត្រូវផុតរហូតដល់ឆ្នាំ២០២២។

Isco ដែលកុងត្រាចាស់របស់គេនឹងត្រូវផុតនៅឆ្នាំ២០១៨ នោះ បានសម្រេចបន្ដកិច្ចសន្យាថ្មីជាមួយក្លិបម្ចាស់ជើងឯក Champions League ១២សម័យ កាលពីថៃ្ងព្រហស្បតិ៍ ម្សិលមិញនេះ ក្រោយពីកីឡាករជម្រើសជាតិអេស្ប៉ាញនេះ បានបង្ហាញទម្រង់លេងបានយ៉ាងល្អ កាលពីរដូវកាលមុន និងដើមរដូវកាលនេះ។

ខ្សែបម្រើវ័យ២៥ឆ្នាំត្រូវបាន Real Madrid ទិញពី Malaga កាលពីឆ្នាំ២០១៣ ដែលកាលណោះថ្លៃត្រឹម៣០លានអឺរ៉ូប៉ុណ្ណោះ។  

Isco សម្រេចបន្ដកុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២២

ដោយឡែកខែ្សការពារ Marcelo ក៏បានសម្រេចចុះកុងត្រាថ្មីជាមួយ Real Madrid ផងដែរ កាលពីម្សិលមិញ ដែលកុងត្រាថ្មីនេះ គឺនឹងអាចឲ្យរូបគេលេងនៅកីឡដ្ឋាន Santiago Bernabeu រហូតដល់ឆ្នាំ២០២២។

Marcelo បានចូលរួមជាមួយ Real Madrid កាលពីឆ្នាំ២០០៦ ហើយរូបគេក៏គ្មានបំណងចង់បន្ដលេងនៅក្លិបណាផ្សេងក្រៅពី Real Madrid ដែរ។

កីឡាករវ័យ៣៤ឆ្នាំ បាននិយាយក្រោយចុះកុងត្រាថ្មីថា៖ «ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ និងមានសំណាងដែលអាចបន្ដលេងនៅ Real Madrid។ ការដែលអាចបន្ដនៅទីនេះរយៈពេល ៤ទៅ ៥ឆ្នាំទៀតនោះ គឺជាសុបិនដែលអាចក្លាយជាការពិតសម្រាប់ខ្ញុំ»៕  

Marcelo សម្រេចបន្ដកុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២២
Marcelo និង Isco សម្រេចបន្ដកុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]