(ភ្នំពេញ)៖ តារាសម្ដែងស្រីញញឹមស្រស់ កញ្ញា មាស សម្ផស្ស ត្រូវបានគេដឹងថា នាងគឺជាតារាស្រីមួយដួង មានភាពលេចធ្លោរខ្លាំង ក្នុងការសម្ដែងរឿងភាគបុរាណខ្មែរ និងរឿងសម័យ។ ដោយសារតែសម្រស់មានអំណោយផលល្អ លាយឡំជាមួយនឹងសមត្ថភាពនោះ ធ្វើឲ្យតារាស្រីមុខមានមុនស្នេហ៍រូបនេះ មានទីផ្សារសិល្បៈមិនចេះដាច់ ខណៈផលិតករជាច្រើន បានទាក់ទងនាងឲ្យសម្ដែងរឿងភាគផ្សេង។ យ៉ាងណាមិញ ទស្សនិកជនសង្កេតឃើញថា បន្ទាប់ពីមានការបែកបាក់គ្នា ជាមួយនឹងគូដណ្ដឹងហើយ កញ្ញា មាស សម្ផស្ស ដូចជារីកមុខរីកមាត់ ក្នុងសង្គមសិល្បៈខ្លាំងជាងមុន។

ពាក់ព័ន្ធនឹងរឿងនេះ កញ្ញា មាស សម្ភស្ស មានប្រាប់គេហទំព័រកំសាន្ដ Khmer Talking ឲ្យដឹងថា «ចាសបង! បច្ចុប្បន្ននេះ ការងារសិល្បៈរបស់ខ្ញុំ ចាប់ផ្ដើមមានភាពមមាញឹកខ្លាំង ចំណែកឯការងារអាជីវកម្មផ្ទាល់ខ្លួន ក៏កំពុងតែមានការរីកចម្រើនដែរ។ ដោយឡែករឿងរ៉ាវស្នេហា គឺនាងខ្ញុំមិនទាន់គិតគូទេ។ និយាយទៅចាប់តាំងពីបែកគ្នា ជាមួយគូដណ្ដឹងមក ការងាររបស់ខ្ញុំ មានការកើនឡើងជាមុនច្រើន ដោយក្នុងនោះរឿងដែរ ខ្ញុំទទួលសម្ដែង គឺមានពីររឿងហើយ និងមានផលិតកម្មបីផ្សេងទៀត ហៅខ្ញុំទៅសម្ដែង ប៉ុន្ដែចរចាមិនត្រូវគ្នា»។

យ៉ាងណាមិញ ក្រៅពីអាជីពជាតារាសម្ដែង កញ្ញា មាស សម្ផស្ស បានធ្វើអាជីវកម្មផ្ទាល់ខ្លួនទៀតផង ដោយមានការគាំទ្រ ពីអតិថិជនជាច្រើន។ ក្នុងនោះនាងបានសហការ ជាមួយប្អូនប្រុសរបស់នាង ដោយនាំចូលផលិតផលផ្ដាច់មុខ ពីប្រទេសជប៉ុន និងប្រទេសថៃ។ សម្រាប់ផលិតផលនេះ គឺមានឈ្មោះថា «IREAL» ដែលជាប្រភេទសាប៊ូម្យ៉ាង ផ្សំពីផ្សិតមកពីប្រទេសជប៉ុន សម្រាប់ការពារស្បែក និងមានទឹកឃ្មុំ ដែលផលិតចេញជាសាប៊ូ មកពីប្រទេសថៃ។ អ្វីដែលពិសេសនោះ ផលិតផលទាំងនេះ មានការចែកចាយ គ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជាទៀតផង៕

មាស សម្ផស្ស ក្រោយ​បែកគ្នា​​ជាមួយ​គូដណ្ដឹង ផ្ដើម​មាន​ហាងឆេង​ខ្ពស់​​ជាងមុន
មាស សម្ផស្ស ក្រោយ​បែកគ្នា​​ជាមួយ​គូដណ្ដឹង ផ្ដើម​មាន​ហាងឆេង​ខ្ពស់​​ជាងមុន
មាស សម្ផស្ស ក្រោយ​បែកគ្នា​​ជាមួយ​គូដណ្ដឹង ផ្ដើម​មាន​ហាងឆេង​ខ្ពស់​​ជាងមុន
តារាសម្ដែងស្រីញញឹមស្រស់ កញ្ញា មាស សម្ផស្ស
តារាសម្ដែងស្រីញញឹមស្រស់ កញ្ញា មាស សម្ផស្ស
តារាសម្ដែងស្រីញញឹមស្រស់ កញ្ញា មាស សម្ផស្ស

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]