ភ្នំពេញ៖ប្រិយមិត្ត ដែលនិយមលេងបណ្ដាញសង្គម ប្រហែលជាបានដឹងពី រឿងរ៉ាវកាលពីម្សិលមិញហើយ របស់តារាចម្រៀងរ៉េបលោក ដេវីត ដែលលោក បានចេញវីដេអូ ទាំងក្តៅចិត្ត។

វីដេអូរបស់លោក ក៏ត្រូវបានគេចែកចាយជាបន្ត ពាសពេញបណ្ដាញសង្គម រហូតធ្វើឲ្យម្ចាស់បទ«គ្រាប់ពេជ្រ» Adda ទប់ចិត្តមិនបាន រៀបរាប់ថា៖

«អត់ដឹងរឿងផ្ទៃក្នុងអីស៊ីជម្រៅទេ តែដល់ពេលអាន Status ហើយ និងស្តាប់ Devith និយាយ ខ្ញុំយល់ពីអារម្មណ៏គាត់. បេីនៅសុខៗមានគេមកជេរថាអោយចំៗចឹង បេីជាខ្ញុំក៏ចត់បាយដែរ។ បេីបងប្អូនអត់ចូលចិត្តចំរៀងគាត់ទេ កុំស្តាប់ទៅបង! អ្វីដែលធ្វេីអោយមានបញ្ហាពេលនេះគឺរវាងអ្នកសិល្បៈគ្នាឯងល្អក់កករហេីយ។ យកចិត្តគេដាក់ចិត្តយេីងទៅ កុំស្អប់ កុំបំពានអ្នកដទៃអី ខែបុណ្យខែទានផង អត់ម្នាក់តិចទៅ.. បេីតាមគំនិតខ្ញុំទោះពីមុនជាក្មេងទិញកាហ្វេរឺអ្វីក៏ដោយ តែមកដល់ពេលនេះ គាត់ធ្វេីបានប៉ុណ្ណេះ គឺគាត់មានសមត្ថភាពរបៀបគាត់! តាមដែលខ្ញុំស្គាល់គាត់ Devid អត់ដែលនិយាយពីអ្នកណាក្នុងផ្លូវអាក្រក់ទេ ខ្ញុំអត់សូវស្តាប់ចម្រៀងគាត់ទេ តែបេីលឺគេចាក់វិញចង់តែរាំដែរហ្នឹង ពេលខ្លះសិល្បៈបេីដដែលៗពេកក៏ពិបាក។

បេីអាច សូមកុំប្រៀបធៀបក្មេងខ្មែរ និង G-Devith អី ពួកគាត់ពូកែទាំងអស់គ្នាហ្នឹង សំខាន់ ខ្ញុំFanទាំងអស់គ្នាតែម្តង អរគុណសូមអស់យោបល់ចា រីករាយថ្ងៃកាន់បិណ្ឌ»។

យ៉ាងណាមិញទោះបីជាAdda និង ដេវីត មិនមែនជាមិត្តរួមទ្រនំក្ដី តែនាងហាក់បីជាយល់ច្បាស់ពីអារម្មណ៍ឈឺចាប់ ក្រោយលោករងការវាយប្រហារផ្ទួនៗបែបនេះ៕

សារដែល Adda បានបង្ហោះក្នុងបណ្ដាញសង្គម
តារាចម្រៀង Adda
តារាចម្រៀង Adda
តារាចម្រៀង Adda
តារាចម្រៀង Adda
តារាចម្រៀងរ៉េប ដេវីត
តារាចម្រៀងរ៉េប ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត