បរទេស៖ យោងតាមរបាយការណ៍ សិក្សាស្រាវជ្រាវចុងក្រោយបំផុត ពីក្រុមហ៊ុន Counterpoint’s Market Pulse កាលពីខែកក្កដា ២០១៧ បានបង្ហាញថា ក្រុមហ៊ុន Huawei បានវ៉ាដាច់ក្រុមហ៊ុន Apple ក្នុងការលក់ទូរស័ព្ទទំនើបនៅទូទាំងពិភពលោកជាប់គ្នាសម្រាប់ខែមិថុនា និងខែកក្កដា ដោយគ្រងយកតំណែង ក្រុមហ៊ុនស្មាតហ្វូនធំជាងគេបំផុតលំដាប់ថ្នាក់ពិភពលោកលេខ២។ សម្រាប់ខែសីហា ការលក់ចេញរបស់ ក្រុមហ៊ុន Huawei នៅតែមានសន្ទុះឈានមុខគេគួរឲ្យកត់សម្គាល់។

លោក Peter Richardson អ្នកស្រាវជ្រាវនៃ Counterpoint បានឲ្យដឹងថា "នេះគឺជាលើកដំបូង សម្រាប់ក្រុមហ៊ុន ស្មាតហ្វូនចិនដ៏ធំបំផុត Huawei មានវត្តមាននៅទូទាំងពិភពលោកលំដាប់ថ្នាក់លេខ២ ជំនួសApple។ ជាពិសេសគឺ ឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងខ្លាំងរបស់ក្រុមហ៊ុនHuaweiនៅក្នុងរយៈពេលបីទៅបួនឆ្នាំចុងក្រោយនេះ។ វិសាលភាពទូទាំងពិភពលោករបស់ក្រុមហ៊ុន Huawei ដែលអាចសម្រេច ដោយសារការវិនិយោគរបស់ខ្លួននៅក្នុងការស្រាវជ្រាវ និងការផលិតផលិតផលមានគុណភាពខ្ពស់ តម្លៃសមរម្យ រួមគ្នាជាមួយការពង្រីកទីផ្សារ និងពង្រីកការលក់”។

នេះគឺជាលើកដំបូង សម្រាប់ក្រុមហ៊ុន ស្មាតហ្វូនចិនដ៏ធំបំផុត Huawei មានវត្តមាននៅទូទាំងពិភពលោកលំដាប់ថ្នាក់លេខ២ ជំនួសApple
នេះគឺជាការឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងខ្លាំងរបស់ក្រុមហ៊ុនHuaweiនៅក្នុងរយៈពេលបីទៅបួនឆ្នាំ ចុងក្រោយនេះ

កត្តាដែលត្រូវធ្វើឲ្យ Apple ធ្លាក់ដំណែង គឺដោយសារមហាជនកំពុងរងចាំស្មាតហ្វូនស៊េរីថ្មី IPhone8 ដែលនឹងគ្រោងចេញលក់ក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែIPhone8 ដែលមហាជនកំពុងរងចាំ គឺអាចនឹងប្រឈមមុខ ជាមួយនឹងស្មាតហ្វូនស៊េរីថ្មីរបស់ Huawei គឺ Huawei Mate 10 បំពាក់បន្ទះឈីបជំនាន់ចុងក្រោយ Kiri 970 ទ្រទ្រង់បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) និងមានលក្ខណៈសម្បត្តិកំពូល។

គួរបញ្ជាក់ថា របាយការណ៍បណ្តោះអាសន្ន iPhoneប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាធ្លាក់កូដ ខណៈពេលដែលស្មាតហ្វូនរបស់ Huawei កំពុងរីកចម្រើន។ ទោះបីជា ជួបឧបសគ្គនៅក្នុងទីផ្សារអាស៊ីខាងត្បូង ឥណ្ឌា និងអាមេរិកខាងជើង ដែលបានរារាំងសក្តានុពលរបស់ក្រុមហ៊ុន Huawei ក្នុងរយៈពេលជិតពាក់កណ្តាលអាយុ ដើម្បីយកតំណែងទី 2 ដែលស្ថិតនៅក្រោមក្រុមហ៊ុន Samsung យ៉ាងណាក៏ដោយ ក៏ទីបំផុតក្រុមហ៊ុន Huawei អាចធ្វើវាបានជោគជ័យ ដោយពឹងផ្អែកខ្លាំងលើទីផ្សារក្នុងស្រុករបស់ខ្លួន (ប្រទេសចិន), ទីផ្សារអឺរ៉ុប អាមេរិចឡាទីន និង មជ្ឈឹមបូព៌ា៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]