មកដល់ទៀតហើយ!! កម្មវិធីដ៏រំជើបរំជួលប្រចាំឆ្នាំ គឺការប្រកួតដាក់បាតដៃលើរថយន្ត ស៊ូបារុ «SUBARU PALM CHALLENGE CAMBODIA 2017» លើកទី៧ នឹងមកដល់ ពាក់កណ្តាលខែកញ្ញានេះហើយ! 

ការប្រកួតដាក់បាតដៃលើរថយន្តស៊ូបារុ

ក្រុមហ៊ុនម៉ូធ័រ អ៊ីមេជ ខេមបូឌា (Motor Image Cambodia) ដែលជាតំណាងចែកចាយ ផ្តាច់មុខរថយន្តស៊ូបារុ និងជាអ្នករៀបចំការប្រកួត កំពុងប្រកាសទទួលចុះឈ្មោះ បេក្ខជន បេក្ខនារី ដើម្បីចូលរួមប្រកួតដាក់បាតដៃលើរថយន្តស៊ូបារុ ដែលជាការប្រកួតដ៏រំជើបរំជួលប្រចាំឆ្នាំ។

បេក្ខជន បេក្ខនារី ចំនួន៦០នាក់ នឹងជ្រើសរើសដោយការចុះឈ្មោះ ចាប់ពីថ្ងៃទីនេះរហូតដល់ថ្ងៃទី 16 កញ្ញា 2017 ហើយការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី 17 ខែកញ្ញា ឆ្នាំ2017 ខាងមុខនេះ នៅឯផ្សារទំនើបសុវណ្ណា ។

ការប្រកួតដាក់បាតដៃលើរថយន្តស៊ូបារុនេះគឺជាដ៏លំបាក និងទាមទារឲ្យមានភាពអំណត់អត់ធ្មត់ដែលបេក្ខជនទាំងអស់តម្រូវឲ្យដាក់បាតដៃស្តាំលើរូបបាតដៃដែលបិទរួចជាស្រេចនៅលើរថយន្ត។ បេក្ខជន10នាក់ចុងក្រោយគេ ដែលបានឈរនិងដាក់បាតដៃបានយូរជាងគេ ទៅតាម លក្ខខណ្ឌ នឹងមានឱកាសធ្វើដំណើរទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេសសិង្ហបុរី ជាមួយបេក្ខជនមកពី ១០ ប្រទេសនៅកំឡុងខែតុលា ដើម្បីដណ្តើមយករង្វាន់ធំ គឺរថយន្តស៊ូបារុ មួយគ្រឿង។

កម្មវិធីនេះក៏ទទួលបានការគាំទ្រពីភេសជ្ជៈ BON Tea ដែលត្រូវបានផលិតឡើងក្រោមបច្ចេកទេសឈានមុខ និងសុវត្ថិភាពបំផុតរបស់ក្រុមហ៊ុនតៃវ៉ាន។

ដូច្នេះ សូមត្រៀមខ្លួន និងរួសរាន់ឡើងដើម្បីចុះឈ្មោះសាកល្បងសមត្ថភាព និងភាពតស៊ូអត់ធ្មត់របស់លោកអ្នក។

ព័ត៌មានបន្ថែមអំពីការចុះឈ្មោះ និងលក្ខខណ្ឌនៃការប្រកួត សូមធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 089 999 698/016 303 404 ឬចូលទៅកាន់ហ្វេសបុកផេក https://www.facebook.com/SubaruPalmChallengeCambodia/?ref=br_rs ៕ 

ការប្រកួតដាក់បាតដៃលើរថយន្តស៊ូបារុ
ការប្រកួតដាក់បាតដៃលើរថយន្តស៊ូបារុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]