ភ្នំពេញ៖ ក្នុងនាមជា តារាល្បី នៅពេលដែលពួកគេ បញ្ចេញសកម្មភាពអ្វី​ ឬទៅទីណា តែងតែត្រូវគេចាប់អារម្មណ៍បំផុត។ ហើយជាពិសេស បើពួកគេ ហ៊ានតែធ្វើអ្វី មិនទំនង ឬមិនសាកសម នឹងភ្នែកមហាជន គឺនឹងត្រូវគេ រិះគន់ភ្លាមៗតែម្តង។។

ទន្ទឹមនឹងនោះដែរ ក៏មានតារាខ្លះ បញ្ចេញប្រតិកម្ម ខឹងសម្បារ លើការរិះគន់ ឬសម្តីវាយប្រហារ របស់មហាជន តែក៏មាន តារាមួយចំនួនតូចតែប៉ុណ្ណោះ ដែលពួកគេ មិនសូវខ្វល់នឹងរឿងនេះ។

អ្នកគាំទ្រ តែងចាប់អារម្មណ៍ តារា៥ដួង ដែលពួកគេ មិនដែលតបត ឬបង្ហោះអ្វីទាក់ទង នឹងការរិះគន់របស់ មហាជននោះទេ ទោះបីរឿងរ៉ាវនោះ ពួកគេ​ មិនបានធ្វើខុស ឬមិនដឹងខ្លួនក៏ដោយ។​ ជាពិសេស ក៏មានអ្នកខ្លះ បានសរសើរ ទៅដល់តារាទាំងនោះ ដែលមាន ចិត្តអត់ធ្មត់ខ្ពស់ មិនខឹងសម្បារ ឬក៏ថាស្តី​ឲ្យ គេឯង តាមបណ្តាញសង្គម៕

ចង់ដឹងថាមាន តារាណាខ្លះ​ តោះតាមដានទាំងអស់គ្នា៖

១) កញ្ញា ឱក សុគន្ធកញ្ញា៖ បើគិតទៅ នាងចូលសិល្បៈរាប់ឆ្នាំមកហើយ មិនខ្វះទេ ពាក្យរិះគន់នោះ តែនាង មិនដែលរវល់ និងមិនខ្វល់ ទៅលើរឿងរ៉ាវ ទាំងនោះទេ។ អ្វីដែលសំខាន់ មិនដែលឃើញនាង ប្រតិកម្ម ទាក់ទងនឹង ព័ត៌មានណាមួយ ដែលសរសេរពីនាង។

២) កញ្ញា ម៉ាក សែនសូនីតា៖ សម្រាប់ តារាសម្តែងរូបនេះ ក៏សម្បូររឿងឲ្យគេរិះគន់ច្រើនដែរ ទាក់ទងនឹងទ្រព្យសម្បត្តិរបស់នាង ដែលអ្នកខ្លះ រិះគន់ ថានាង អួតជ្រុល។ តែនាង មិនដែលទៅ តបត ជាមួយនឹង មនុស្សទាំងអស់នោះទេ។

៣) រ៉េត ស៊ូហ្សាណា ៖ ដូចប្រិយមិត្តបានជ្រាបរួចមកហើយ ថាចាប់តាំងពី នាងបានចូលសិល្បៈ គឺមិនខ្វះពាក្យរិះគន់ប៉ុន្មានទេ។ តែទោះបីជា យ៉ាងណា​ក៏នាង នៅតែមិនខ្វល់  និងមិនដែល សរសេរអ្វី ទាក់ទងនឹង មតិផ្លែផ្កា​របស់មហាជននោះដែរ។

៤) ទឹម រដ្ឋា៖ បើទោះបី មុខមាត់របស់ ទឹម រដ្ឋា ដូចជា​មនុស្សកាច តែធាតុពិត នាងមិនដែលរវល់នឹង មតិរិះគន់ ដែលថាឲ្យនាង។ អ្វីដែលសំខាន់ នាងមិនដែលទាំងផុស អ្វីដែលគេផ្លែផ្កាឲ្យនាងទៀត។

៥) ស្វែង សុជាតា៖ រឿងរ៉ាវ របស់ ស្វែង សុជាតា ក៏ច្រើនសន្ធឹកសន្ធាប់ដែរ ដែលធ្វើឲ្យ កើតការ រិះគន់ឡើងមក។ តែសម្រាប់សាមីខ្លួន មិនដែលទៅប្រតិកម្ម ឬខឹងសម្បារ រហូតដល់ថ្នាក់ផុស ដូចតារាផ្សេងៗនោះទេ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា