ភ្នំពេញ៖ រឿងហេតុបានកើតឡើង ដោយនឹកស្មានមិនទៅលើលោក ខៀវ កូណែល បងប្រុសបង្កើតរបស់ពិធីការិនីអ្នកនាង ខៀវ សានសាណា ដែលបានបាញ់សម្លាប់ភរិយាខ្លួន ហើយបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយនោះ ពិតជាគួរឱ្យរន្ធត់ចិត្តណាស់។

ហេតុការណ៍នេះ បានកើតឡើងកាលពីរាត្រីថ្ងៃទី ២៧ ខែសីហាកន្លងទៅ នៅក្នុងទីលំនៅរបស់លោក ខៀវ កូណែល និងភរិយាផ្ទាល់តែម្តង ដែលមានទីតាំងស្ថិតក្នុងក្រុម៣ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ហើយរឿងរ៉ាវ ដែលឈានទៅដល់ការបាញ់សម្លាប់គ្នានេះ ក៏ត្រូវបានគេសន្និដ្ឋានថាគ្មានរឿងអ្វីក្រៅពីផ្តើមចេញពីភ្លើងប្រច័ណ្ឌនោះទេ។ ដូចពាក្យចាស់លោកតែងតែពោលទុកថា បើស្រលាញ់ខ្លាំង គឺស្អប់ក៏ខ្លាំងណាស់ដែរ។

បន្ទាប់ពីការស្លាប់របស់គូស្វាមីភរិយាថ្មោងថ្មី ដែលពួកគេទើបតែរៀបការជាមួយគ្នាបាន៣ខែនេះ ខាងគ្រួសារនៃសព ក៏បានយកសពអ្នកទាំងពីរទៅធ្វើបុណ្យតាមប្រពៃណីខ្មែរនៅតាមគេហដ្ឋានរៀងៗខ្លួន ដែលនេះក៏ជាចម្ងល់មួយសម្រាប់មហាជនទូទៅផងដែរថា ហេតុអ្វីមិនធ្វើបុណ្យសពគូស្វាមីភរិយាទាំងពីររួមគ្នា ចាំបាច់ធ្វើបែកគ្នាធ្វើអ្វី?

ឆ្លើយតបជាមួយនឹងសំណួរនេះលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងត្រូវជាពូអ្នកនាង ខៀវ សានសាណា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងស្រុកមួយឱ្យដឹងថា មូលហេតុនេះគឺដោយសារតែក្រុមគ្រួសារសពគិតថា ស្វាមីបានធ្វើអត្តឃាតប្រពន្ធដូច្នេះមានន័យថាគេមិនចង់នៅជួបប្រពន្ធទៀតនោះទេ។ 

ដូច្នេះការមិនចង់ជួបនេះហើយទើបយើង(គ្រួសារនៃសពទាំងពីរ) ក៏ធ្វើទៅតាមការសំណូមពរ។ គឺការមិនចង់ជួប មិនចង់ឃើញ មិនឃើញរបស់ស្វាមីនេះហើយ បានជាបណ្តាលឱ្យ ខាងប្រុសធ្វើបុណ្យផ្សេង ចំណែកឯខាងស្រីធ្វើបុណ្យនៅផ្ទះផ្សេងដូច្នេះ

គួរឱ្យដឹងផងដែរថា សពលោក ខៀវ កូណែល បានធ្វើបុណ្យនៅផ្ទះ និងយកទៅបូជានៅវត្តស្រះចក ដោយអ្នកនាង ខៀវ សានសាណា ព្រមទាំងក្រុមគ្រួសារស្រែកយំយ៉ាងខ្លាំង។ រីឯសាកសពអ្នកស្រី យ៉េង លក្ខិណា ត្រូវជាភរិយាបានធ្វើពិធីបូជាសពនៅក្នុងវត្តសន្សំកុសល៕

ពីធីបុណ្យសពលោក ខៀវ កូណែល នៅវត្តស្រះចក
ពីធីបុណ្យសពលោក ខៀវ កូណែល នៅវត្តស្រះចក
ពីធីបុណ្យសពលោក ខៀវ កូណែល នៅវត្តស្រះចក
ពីធីបុណ្យសពលោក ខៀវ កូណែល នៅវត្តស្រះចក
ពីធីបុណ្យសពលោក ខៀវ កូណែល នៅវត្តស្រះចក
លោក ខៀវ កូណែល កាលនៅរស់
លោក ខៀវ កូណែល និងភរិយា កាលនៅរស់
លោក ខៀវ កូណែល និងភរិយា កាលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា