ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រុមហ៊ុន Jaguar Land Rover (JLR) ដែលជាសាខាមួយនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានសម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តម៉ូដែលថ្មីសន្លាង Range Rover Velar មុនដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមអធិបតីភាព រដ្នមន្រី្តក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ និងអញ្ជើញចូលរួមពីឯកឧត្តម William Longhurst ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Alistair Scott នាយកផ្នែកលក់ នៃក្រុមហ៊ុន JLR Asia Pacific និងលោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA Cambodia ភ្ញៀវកិតិ្តយស និងអ្នកសារព័ត៌មានជាច្រើន។  

អ អិម អេ ខេមបូឌា សម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តម៉ូដែលថ្មីសន្លាង Range Rover Velar

ក្នុងឱកាសពិសេសនេះ ថ្នាក់គ្រប់គ្រងនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា គឺជាក្រុមហ៊ុនតែមួយគត់ដែលទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូលនិង លក់រថយន្ត Range Rover Velar។ ហើយក្នុងឱកាសពិធីសម្ពោធនេះ អតិថិជនដែលទិញរថយន្ត ពីរថយន្តពីក្រុមហ៊ុន នឹងទទួលបានអត្ថប្រយោជន៍ដូចជា ៖

- ចំណុចពិសេសរបស់រថយន្តស្របទៅតាមលក្ខណ:ទីផ្សារកម្ពុជា៖ ប្រព័ន្ធ ម៉ាស៊ីនត្រជាក់, ប្រព័ន្ធកំដៅម៉ាស៊ីន,គ្មានបញ្ហាជាមួយប្រព័ន្ធ Diesel Particulate Filter (DPF), មិនមានបញ្ហា AD-BLUE (Additive)

- ការធានារយៈពេល ៣ឆ្នាំ ឬ 100,000គ.ម ពី Land Rover 

- គម្រោងសេវាកម្មរយ:ពេល ៥ឆ្នាំ ឬ 65,000គ.ម 

- ប្រព័ន្ធត្រួតពិនិត្យយានយន្ត ដែលប្រើបច្ចេកវិទ្យាចុងក្រោយពី Jaguar Land Rover ‘eVHC’ មានតែមួយគត់នៅកម្ពុជា

- អ្នកបច្ចេកទេសជំនាញដែលទទួលបានការបណ្តុះបណ្តាល និងទទួលស្គាល់យ៉ាងត្រឹមត្រូវពីរោងចក្រ Jaguar Land Rover ចំពោះតម្លៃវិញ គឺមានតំលៃសមរម្យ $163,000$ (តម្លៃក្រោយកាត់ពន្ធ និងរួមបញ្ចូលពន្ធអាករ) ។  

អ អិម អេ ខេមបូឌា សម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តម៉ូដែលថ្មីសន្លាង Range Rover Velar

រថយន្តម៉ូដែលថ្មីសន្លាង Range Rover Velar គឺជាប្រភេទរថយន្តថ្មីមួយនៃគ្រួសារ Range Rover ដែលចូលមកបំពេញចន្លោះនៃត្រកូល Range Rover Sport ដែលជាប្រភេទរថយន្ត SUVប្រណិតបានបង្កើតទ្បើងតាំងពីឆ្នាំ ១៩៧០ ដែលជាការបរិច្ឆេទនៃការបង្ហាញខ្លួនជាលើកដំបូងរបស់រថយន្ត Range Rover។ ជាងកន្លះសតវត្សក្រោយមកគំនិតនៃការច្នៃប្រឌិត បានជំរុញឲ្យមានការកកើតទ្បើងនៃសមាជិកទី៤នៃគ្រួសារ Range Rover នោះ។ Velar គឺជារថយន្ត ដែលមានការច្នៃប្រឌិតយ៉ាងលេចធ្លោ បើប្រៀបធៀបជាមួយ ប្រភេទរថយន្តស្ថិតក្នុងកម្រិតដូចគ្នា រំលេចដោយគុណភាពដ៏ល្អឥតខ្ចោះជាមួយនឹងអានុភាពកម្លាំងម៉ាស៊ីននិងរូបរាងដ៏គួរឲ្យទាក់ទាញ នេះបើយោងតាម ” Garry McGovern, ប្រធានផ្នែករចនាបទ នៃក្រុមហ៊ុន Land Rover។

ដើម្បីបន្តនូវប្រវត្តិសាស្រ្តនៃការច្នៃប្រឌិតរបស់ Range Rover រថយន្ត Velar បានរួមផ្សំដោយបច្ចេកទេសវិទ្យាសាស្រ្តដ៏ទំនើប ការរចនាដ៏ទាក់ទាញ និងទាន់សម័យ និងការផលិតទ្បើងដោយយកចិត្តទុកដាក់បំផុត ។ រថយន្តម៉ូដែលនេះមានបំពាក់ផ្ទាំងបង្ហាញព័ត៌មាន Touch Pro Duo ដ៏ទំនើប, ចង្កៀង LED រៀងតូចច្រលឹងដែលមានពន្លឺភ្លឺរហូតដល់ ៥៥០ម៉ែត្រ,ដៃទ្វាឆ្លាតវៃលូតចេញ ចូលដោយស្វ័យប្រវត្តិ និងការរចនាយ៉ាងលម្អិតជាមួយពណ៏ ស្ពាន់មាស គឺបច្ចេកទេសថ្ងៃអនាគត។ ការច្នៃប្រឌិតយ៉ាងលេចធ្លោ រំលេចដោយគុណភាពដ៏ល្អឥតខ្ចោះ ជាមួយអានុភាពនៃកម្លាំងម៉ាស៊ីន និងរួបរាងដ៏ទាក់ទាញ។

ដើម្បីបន្តនូវប្រវត្តិសាស្រ្តនៃការច្នៃប្រឌិតរបស់ Range Rover រថយន្ត Velar បានរួមផ្សំដោយបច្ចេកទេសវិទ្យាសាស្រ្តដ៏ទំនើប ការរចនាដ៏ទាក់ទាញ និងទាន់សម័យ និងការផលិតទ្បើងដោយយកចិត្តទុកដាក់បំផុត ។ រថយន្តម៉ូដែលនេះមានបំពាក់ផ្ទាំងបង្ហាញព័ត៌មាន Touch Pro Duo ដ៏ទំនើប, ចង្កៀង LED រៀងតូចច្រលឹងដែលមានពន្លឺភ្លឺរហូតដល់ ៥៥០ម៉ែត្រ,ដៃទ្វាឆ្លាតវៃលូតចេញ ចូលដោយស្វ័យប្រវត្តិ និងការរចនាយ៉ាងលម្អិតជាមួយពណ៏ ស្ពាន់មាស គឺបច្ចេកទេសថ្ងៃអនាគត។ ការច្នៃប្រឌិតយ៉ាងលេចធ្លោ រំលេចដោយគុណភាពដ៏ល្អឥតខ្ចោះ ជាមួយអានុភាពនៃកម្លាំងម៉ាស៊ីន និងរួបរាងដ៏ទាក់ទាញ។

ប្រព័ន្ធបូមខ្យល់អេទ្បិចត្រូនិចដែលបានបំពាក់មកជាស្រេចសម្រាប់រថយន្តដែលមានម៉ាស៊ីន ៦ស៊ីទ្បាំង ផ្តល់នូវការបើកបរដ៏មានផាសុកភាព ។ ប្រព័ន្ធ Adaptive Dynamics Damping បានបំពាក់នៅលើគ្រប់រថយន្ត សម្រាប់ភាពងាយស្រួលក្នុងការបញ្ជា និងផាសុកភាពក្នុងបើកបរ។ ប្រព័ន្ធ All-wheel drive ជាមួយនិងបច្ចេកវិទ្យា Intelligent Driveline Dynamics និងបច្ចេកវិទ្យាActive Locking Rear Differential ដើម្បីធានាការបើកបរបានយ៉ាងរលូនគ្រប់ស្ថានភាពផ្លូវ។ ឈានមុខគេលើបច្ចេកវិទ្យា traction technologies រួមមាន Terrain Response 2, All Terrain Progress Control, Low Traction Launch, Hill Descent Control និង Gradient Release Control អាចសណ្តោងបានរហូតដល់ទម្ងន់ ២,៥០០គីទ្បូក្រាម ដែលបំពាក់មកជាមួយនូវបច្ចេកវិទ្យា Advanced Tow Assist Function អ្នកបើកបរអាចបញ្ជារថយន្ត ថយក្រោយដើម្បីធ្វើការសណ្តោងបានយ៉ាងងាយស្រួល។

ម៉ាស៊ីនម៉ាស៊ូតកម្លាំងទំហំ៦ស៊ីទ្បាំង តែមានកម្រិតបំពុល តិចត្រឹមតែ 180PS 2.0-litre ជាមួយ និងការបញ្ចេញឧស្ម័នCO2 ត្រឹមតែ142g/km និង 360PS សម្រាប់ម៉ាស៊ីនសាំង supercharged 3.0- litre V6 បំពាក់ដោយប្រព័ន្ធសុវត្ថិភាពទំនើបចុងក្រោយបំផុតដូចជា៖ ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិភ្ជាប់ដោយប្រព័ន្ធចាប់ចលនាអ្នកថ្មើជើង, មុខងារ Reverse Traffic Detection និង Driver Condition Monitoring ។ 

ចំពោះព័ត៌មានលម្អិតអំពីរថយន្ត Jaguar និង Land Rover ពីក្រុមហ៊ុន អ អិម អេ ខេមបូឌាមាននៅអគារតាំងលក់ និងថែទាំរថយន្ត ស្ថិតនៅអគារលេខ 264A មហាវិថីសហព័ន្ធរុសី សង្កាត់ទឹកថ្លា ខ័ណ្ឌ សែនសុខ រាជធានីភ្នំពេញ។

ទូរស័ព្ទទំនាក់ទំនង៖ 023 888-811 / 070 999-111 គេហទំព័រ៖ www.jaguarcambodia.com  និង www.landrovercambodia.com ទំព័រហ្វេសប៊ុកផ្លូវការ៖ Jaguar Cambodia ឬ Land Rover Cambodia ទំព័រ Instagram ផ្លូវការ៖ @JaguarCambodia ឬ @LandRoverCambo 

អ អិម អេ ខេមបូឌា សម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តម៉ូដែលថ្មីសន្លាង Range Rover Velar
អ អិម អេ ខេមបូឌា សម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តម៉ូដែលថ្មីសន្លាង Range Rover Velar
Range Rover Velar
Range Rover Velar
Range Rover Velar
Range Rover Velar
ភ្ញៀវកិត្ដិយស
ភ្ញៀវកិត្ដិយស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]