ភាពភ្ញាក់ផ្អើលបានកើតឡើង ដោយសារតែអតីត កញ្ញាឯកហ្រ្វេស៊ីហ្គើល បានត្រូវគេសម្លាប់ និងឃើញសាកសព កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១២។

យ៉ាងណាមិញ សោកដនាកម្មនេះ បានបន្សល់នូវភាពឈឺចាប់ និងទុក្ខក្រៀមក្រំជាខ្លាំងសម្រាប់ ក្រុមគ្រួសារនៃសព។ ក្នុងនោះដែរ រយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ប៉ូលីសក៏អាចវែកមុខឃើញឃាតករ ដែលបានសម្លាប់ អ្នកនាង លឹម ស្រីពេជ្រ ហៅ ម៉ី  ដែលជនដៃដល់នោះមានឈ្មោះថា សឹមគឹមហេង ដែលអ្នកទាំងពីរ បានស្គាល់គ្នាតាមរយៈ  Facebook។ តាមសម្តីប៉ូលីសនៅក្នុងវិដេអូខ្លីបខាងក្រោម ជនដៃដល់ ណាត់ជួបជនរងគ្រោះ និងនាំជនរងគ្រោះ មកផ្ទះរបស់ខ្លួន ដោយយកលេសថា អោយជនរងគ្រោះ មើលខោអាវ Online។ ពេលជនរងគ្រោះកំពុងមើលខោអាវ ជនសង្ស័យក៏ធ្វើសកម្មភាពរឹតករ សម្លាប់តែម្តង ហើយទើប ទាក់ទងគ្រួសារជនរងគ្រោះជំរិតយកលុយ ៥ម៉ឺនដុល្លារ។

បន្ទាប់ពីចាប់បានជនដៃដល់ ប៉ូលីសក៏បានឲ្យឃាតករនេះ ធ្វើសកម្មភាពដែលខ្លួនបានសម្លាប់ ជនរងគ្រោះសារជាថ្មី សូមប្រិយមិត្ដទស្សនាវីដេអូទាំងអស់គ្នា៖ 

Khmerload សំនូមពរ អោយបងប្អូនទិញរបស់ តាមInternet និង Facebook សូមកុំទៅផ្ទះគេអោយសោះ ដើម្បីជៀសវាង គ្រោះថ្នាក់ ដែលយើងមិនអាច មើលឃើញបាន។ បើចង់ទិញទំនិញOnline សូមទិញនៅហាងធំ ដែលមានទីតាំងច្បាស់លាស់ ដូចជាហាង Little Fashion ដែលជាហាង Online ធំជាងគេនៅប្រទេសកម្ពុជា ដែលពួកគាត់មាន ជំនាញលក់តាម Online ជាអាជីព និងគាត់ដឹកជញ្ជូនទំនិញ ដល់ទីកន្លែងផង (ឥតគិតថ្លៃចំពោះទីតាំងភាគច្រើន) ដោយមិនភ័យព្រួយ ពីសុវត្ថិភាព មានអាស័យដ្ឋាននៅ ផ្ទះលេខ 192A ផ្លូវ 63 សង្កាត់បឹងកេងកង 1  ភ្នំពេញ (លើផ្លូវត្រសក់ផ្អែម ទល់មុខបញ្ឆិតភោជនីយដ្ឋាន សង់អេលីសេ) ។ 

ការប្រឈមមុខនិងគ្រោះថ្នាក់នៅតាម Online ក៏អាចកើតមានមកលើអ្នកលក់នៅតាមផ្ទះផងដែរ ដូចជា មនុស្សអាក្រក់អាចបន្លំ ធ្វើជាអតិថិជន មកផ្ទះអ្នកលក់ ដែលមិនមែនជាហាងច្បាស់លាស់ ហើយបង្កគ្រោះថ្នាក់ដល់អ្នកលក់ ដោយងាយស្រួល ព្រោះនៅក្នុងផ្ទះ។ ដូច្នេះសូមអ្នកទាំងអស់គ្នា ប្រុងប្រយ័ត្នអោយមែនទែន។ យល់ល្អគួរតែមាន កន្លែង និងទីតាំងច្បាស់លាស់ ជាហាង ដើម្បីធ្វើដំណើរការទិញ និងលក់ Online ជៀសវាង គ្រោះថ្នាក់ ថ្ងៃអណាគត។ បើចង់ទិញទំនិញនោះខ្លាំងណាស់ ហើយអ្នកលក់មិនមានទីតាំងជាហាង អ្នកទិញ និងអ្នកលក់ គួរជួបគ្នានៅកន្លែងសាធារណះ ឬក៏កន្លែងមានមនុស្សច្រើន។ សូមប្រិយមិត្តធ្វើការពិចារណាខ្លួនឯង និងប្រុងប្រយ័ត្នជានិច្ច។

 

ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]